Site icon Tech Khmer

ប្រធានបទ​បារខែម​បន្ទាយមានជ័យ ២០១៨ មាន​អ្វី​ខ្លះ?

ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018)។ Photo/BarCamp

ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018)។ Photo/BarCamp

បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018) នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ១​រសៀល៥​ល្ងាច និង​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក៥​ល្ងាច។

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ នេះ នឹង​ត្រូវ​រៀបចំ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មានជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម ដើម្បី​អាច​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី។

វាគ្មិន​ល្បីៗ​ជាច្រើន​រូប​មក​ពី​តាម​បណ្ដា​ស្ថាប័ន​ផ្សេងៗ​គ្នា នឹង​លើក​យក​ប្រធានបទ​សំខាន់ៗ​ជាច្រើន​មក​បង្ហាញ និង​ចែក​រំលែក​ចំណេះដឹង​ជូន​អ្នក​ចូលរួម​ទាំងអស់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ។

ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ (BarCamp Banteaymeanchey)។

តើ​​ប្រធានបទ​បារខែម​បន្ទាយមានជ័យ មាន​អ្វី​ខ្លះ​ និង​ត្រូវ​ស្វែងរក​ដោយ​របៀប​ណា?

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា និង​ផ្អែក​លើ​តារាង​ប្រធានបទ​របស់​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) BarCamp Banteay Meancheyបង្ហាញ​ឲ្យ​ដឹង​ពី​ប្រធានបទ​ដូច​ខាង​ក្រោម៖

លោក​អ្នក​អាច​ស្វែងរក​ប្រធានបទ​ខាង​លើ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ បាន​បិទ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ មានជ័យ។ ម្យ៉ាង​ទៀត លោក​អ្នក​ក៏​អាច​មើល​តារាង​ប្រធានបទ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​ផង​ដែរ។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នក​សម្របសម្រួល​កម្មវិធី​បារខែម​បន្ទាយមានជ័យ ២០១៨៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018)។ Photo/BarCamp
ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018)។ Photo/BarCamp
ប្រធានបទ​ក្នុង​ព្រឹត្តិការណ៍​បារខែម​បន្ទាយមានជ័យ ២០១៨ (BarCamp Banteay Meanchey 2018)។ Photo/BarCamp

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version