Site icon Tech Khmer

បារខែម​បាត់ដំបង (BarCamp Battambang) នឹង​ត្រូវប្រារព្ធ​នៅ​ដើម​ខែ​សីហា

ព្រឹត្តិការណ៍​បារខែម​បាត់ដំបង (BarCamp Batttambang)

ព្រឹត្តិការណ៍​បារខែម​បាត់ដំបង (BarCamp Batttambang)

នៅ​ដើម​ខែ​សីហា ខាង​មុខ​នេះ ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​បារខែម (BarCamp) នឹង​រៀបចំ​ព្រឹត្តិការណ៍​បារខែម​បាត់ដំបង (BarCamp Batttambang) ជា​ថ្មី​ទៀត​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់​យុវជន​នៅ​ខេត្ត​បាត់ដំបង ក្រោម​ប្រធានបទ “សិក្ខាសាលា​បច្ចេកវិទ្យា សហគ្រិនភាព និង​វេទិកា​ការងារ”។

ទំព័រ​ហ្វេសប៊ុក (Facebook Page) របស់​ព្រឹត្តិការណ៍​បារខែម (BarCamp Cambodia) ឱ្យ​ដឹង​ថា បារខែម​បាត់ដំបង​នៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​០៣-០៤ ខែ​សីហា ឆ្នាំ​២០១៩ ចាប់​ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៥​រសៀល នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ បាត់ដំបង ខេត្ត​បាត់ដំបង។

ព្រឹត្តិការណ៍​បារខែម ជា​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន​ជំនាញៗ និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​រចនា​ច្នៃប្រឌិត​មក​ពី​បណ្ដា​ក្រុមហ៊ុន​នានា នឹង​ធ្វើ​បទបង្ហាញ ព្រម​ទាំង​ផ្លាស់ប្ដូរ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ផ្សេងៗ​ដល់​អ្នក​ចូលរួម។

អ្នក​ចូលរួម​ព្រឹត្តិការណ៍​នេះ ក៏​អាច​មាន​ឱកាស​ទទួល​បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី​កម្មវិធី​បារខែម​បាត់ដំបង​នេះ​ផង ប៉ុន្តែ​កម្មវិធី​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ចុះ​ឈ្មោះ​តាម​អនឡាញ​ជា​មុន​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម ព្រោះ​អាវ​យឺត​មាន​កំណត់។

តើ​អ្នក​នឹង​ទទួល​បាន​អ្វី​ខ្លះ​ពី​ព្រឹត្តិការណ៍​បារខែម​បាត់ដំបង?

តំណ​ភ្ជាប់​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី៖

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version