Site icon Tech Khmer

ត្រៀម​ខ្លួន​ទៅ BarCamp កំពង់ចាម នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ នេះ​ឬ​នៅ?

ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ២០១៩ (BarCamp Kampong Cham 2019)

ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ២០១៩ (BarCamp Kampong Cham 2019)

ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ២០១៩ (BarCamp Kampong Cham 2019) នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ នេះ​ហើយ ក្នុង​បរិវេណ​សាខា​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្ត​កំពង់ចាម។

ព្រឹត្តិការណ៍​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧:០០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ៥:០០​នាទី​ល្ងាច រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ២០១៩។

តើ​ប្រិយមិត្ត​បាន​ចុះ​ឈ្មោះ និង​ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​វិស័យ​បច្ចេកវិទ្យា​នេះ​រួចរាល់​ហើយ​ឬ​នៅ? ប្រសិន​បើ​ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍ ជាពិសេស​អ្នក​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម តែ​ម្ដង អាច​ចូលរួម​កម្មវិធី​បារខែម​នេះ​ដោយ​សេរី និង​មិន​គិត​ថ្លៃ​ឡើយ។ ជាង​នេះ​ទៀត អ្នក​អាច​នឹង​ទទួល​បាន​អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ​ផង​ដែរ (អាវ​មាន​កំណត់) ដោយ​អ្នក​គ្រាន់​តែ​ចុះ​ឈ្មោះ​តាម​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​អត្ថបទ​នេះ និង​ទៅ​ចូលរួម​កម្មវិធី​បារខែម​ឱ្យ​បាន​មុន​គេ​ជា​ការ​ស្រេច។

តើ​ព្រឹត្តិការណ៍​បារខែម​កំពង់ចាម ជា​អ្វី?

ព្រឹត្តិការណ៍​បារខែម​កំពង់ចាម គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។ នៅ​ឆ្នាំ​នេះ ប្រធានបទ​ដែល​កម្មវិធី​លើក​យក​មក​ពិភាក្សា គឺ​ផ្ដោត​លើ​ប្រធានបទ សិក្ខាសាលា​បច្ចេកវិទ្យា សហគ្រិនភាព និង​វេទិកា​ការងារ។

ដូច​រាល់​ឆ្នាំ​ដែរ ព្រឹត្តិការណ៍​នេះ​មាន​គោល​បំណង​ចែក​រំលែក​ចំណេះដឹង​ជុំវិញ​វិស័យ​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម ដោយ​មាន​វាគ្មិន​ល្បីៗ​មក​ពី​តាម​បណ្ដា​ក្រុមហ៊ុន​នានា ចូលរួម​ធ្វើ​បទ​បង្ហាញ។

ក្រៅ​ពី​នេះ នៅ​មាន​ការ​តាំង​បង្ហាញ​ផលិតផល​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ​ទៀត​ផង។

អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែងយល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ​អាជីវកម្ម ការ​ច្នៃប្រឌិត ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ក៏ដូចជា​ការ​សិក្សា និង​មុខ​ជំនួញ​ផង​ដែរ។

តើ​អ្នក​ចូលរួម​កម្មវិធី​នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

បារខែម​កំពង់ចាម ២០១៩ នេះ​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ស្មាត (Smart Axiata) ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត EZECOM ព្រម​ទាំង​រៀបចំ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ក្រុម​ដែល​មាន​ទស្សនវិស័យ​រួម​គ្នា។

តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version