Site icon Tech Khmer

BFF មិន​បញ្ជាក់​អំពី​សុវត្ថិភាព​គណនី​ហ្វេសប៊ុក​នោះ​ទេ

ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នោះ គឺ​បាន​បំផុស​ថា បើ​វាយ​ពាក្យ BFF ហើយ​ប្រែ​ជា​ពណ៌​បៃតង នោះ​បញ្ជាក់​ថា​គណនី​ហ្វេសប៊ុក​មាន​សុវត្ថិភាព។

ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នោះ គឺ​បាន​បំផុស​ថា បើ​វាយ​ពាក្យ BFF ហើយ​ប្រែ​ជា​ពណ៌​បៃតង នោះ​បញ្ជាក់​ថា​គណនី​ហ្វេសប៊ុក​មាន​សុវត្ថិភាព។

ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បំផុស​ឲ្យ​វាយ​ពាក្យ BFF នៅ​ក្នុង Comment ដើម្បី​ឆែក​មើល​សុវត្ថិភាព​គណនី​ហ្វេសប៊ុក ថា​មាន​សុវត្ថិភាព​ឬ​អត់​នោះ។ ពាក្យ​ចចាមអារ៉ាម​នេះ គឺ​ជា​ការ​មិន​ពិត​នោះ​ទេ។

ពាក្យ​ចចាមអារ៉ាម​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នោះ គឺ​បាន​បំផុស​ថា បើ​វាយ​ពាក្យ BFF ហើយ​ប្រែ​ជា​ពណ៌​បៃតង នោះ​បញ្ជាក់​ថា​គណនី​ហ្វេសប៊ុក​មាន​សុវត្ថិភាព ប៉ុន្តែ​បើ​មិន​ប្រែ​ពណ៌​វិញ នោះ​មាន​ន័យ​ថា​គណនី​ហ្វេសប៊ុក​ងាយ​នឹង​ត្រូវ​គេ​លួច (Hack) ឬ​មិន​មាន​សុវត្ថិភាព ជាដើម។

តាម​ពិត ហ្វេសប៊ុក (Facebook) បាន​សាកល្បង​ជ្រើសរើស​ពាក្យ​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន ប្រើប្រាស់​សម្រាប់​អបអរ​សាទរ​ចំពោះ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ។ ពាក្យ​ដែល​ត្រូវ​ជ្រើសរើស​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំងនោះ នឹង​ប្រែ​ជា​ពណ៌​ផ្សេងៗ​គ្នា និង​បង្ហាញ​សកម្មភាព​ផ្សេងៗ​គ្នា​ផង​ដែរ​នៅ​លើ​កញ្ចក់​ទូរស័ព្ទ​របស់​លោក​អ្នក។

បើ​តាម​ការ​សង្កេត គឺ​មាន​ម្ចាស់​ផេក​ហ្វេសប៊ុក (Page owner) មួយ​ចំនួន បាន​ឆ្លៀត​ឱកាស​បំផុស​ពាក្យ​ចចាមអារ៉ាម​អំពី​សុវត្ថិភាព​គណនី​ហ្វេសប៊ុក ដោយ​គ្រាន់​តែ​វាយ​ពាក្យ BFF នៅ​ក្នុង Comment ក្នុង​ផុស (post) របស់​ខ្លួន ក្នុង​គោល​បំណង​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូចជា​ធ្វើ​ឲ្យ​ផុស​របស់​ខ្លួន​មាន​អ្នក Like ច្រើន អ្នក Comment ច្រើន អ្នក​ចែក​រំលែក​ច្រើន ដែល​នាំ​ឲ្យ​ផេក​របស់​ពួក​គេ​មាន activity កើន​ឡើង និង​ឆាប់​ល្បី​តែ​ប៉ុណ្ណោះ​ទេ។

អាន​អត្ថបទ៖

ខាង​ក្រោម​ជា​ពាក្យ​ពិសេស​មួយ​ចំនួន​ដែល​ហ្វេសប៊ុក​បាន​ជ្រើសរើស និង​ដាក់​ឲ្យ​ប្រើប្រាស់៖

រូបភាព​ផ្កាយ​ហោះ (Flying Star) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​ផ្កាយ​ហោះ (Flying Star)

រូបភាព​ដៃ​ហោះ (Dancing Hands) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​ដៃ​រាំ (Dancing Hand)

រូបភាព Colorful Confetti ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

Colorful Confetti

រូបភាព​ឥន្ទធនូ (Rainbow Thumbs Up) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​ឥន្ទធនូ (Rainbow Thumbs up)។

រូបភាព​លើក​មេដៃ (Thumbs Up) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​មេដៃ​ហោះ (Thumbs up)។

រូបភាព​បាឡុង​ហោះ (Balloons) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​បាឡុង​ហោះ (Balloons)។

រូបភាព​បេះដូង​ហោះ (Hearts) ដោយ​លោក​អ្នក​គ្រាន់​តែ​វាយ​ពាក្យ

រូបភាព​បេះដូង​ហោះ (Hearts)។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ជ្រាប​ពី​ដំណឹង​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version