Site icon Tech Khmer

របៀប​លុប Quick Access History ក្នុង Windows ១០

Windows 10 Quick Access

Windows 10 Quick Access

Quick Access ជា​មុខងារ​មួយ​ដែល​មាន​នៅ​ក្នុង Windows 10។ មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ Windows 10 មើល​ឃើញ​ឯកសារ (files) និង​ថត​ផ្ទុក​ឯកសារ (folders) ដែល​ពួក​គាត់​ប្រើប្រាស់​ញឹកញាប់។

មុខងារ Quick Access ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ងាយស្រួល​ក្នុង​ការ​បើក​ឯកសារ ឬ​ថត​ផ្ទុក​ឯកសារ​ដែល​ប្រើប្រាស់​ញឹកញាប់​បាន​ភ្លាមៗ ដោយ​មិន​ខ្វល់​ពី​ទីតាំង​ផ្ទុក​ឯកសារ​ថា​នៅ​កន្លែង​ណា​នោះ​ទេ។ មុខងារ​នេះ (Quick Access) ត្រូវ​បាន​ក្រុមហ៊ុន Microsoft ដាក់​ជំនួស​ឲ្យ​មុខងារ Favorites ដែល​មាន​តែ​នៅ​ក្នុង​ជំនាន់​មុនៗ​នៃ Windows តែ​ប៉ុណ្ណោះ។

សូម​ចុច Like និង See First TechKhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​ក៏​អាច​លុប Quick Access history ចោល​បាន​ដែរ ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ដឹង​អំពី​ឯកសារ​របស់​អ្នក​ដែល​ប្រើ​ញឹកញាប់ ឬ​ក៏​មិន​ចង់​ឲ្យ​គេ​ស្គាល់​កន្លែង​ផ្ទុក​ឯកសារ​របស់​លោក​អ្នក ដោយ​អនុវត្ត​ដូច​ខាង​ក្រោម​នេះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

របៀប​លុប Quick Access History ក្នុង Windows 10

ជំហាន​ទី​១៖ ចុច​សញ្ញា Start នៅ​លើ Windows 10 ផ្នែក​ខាង​ឆ្វេង​ដៃ​នៅ​ខាង​ក្រោម​អេក្រង់ ឬ​ក៏​ចុច​សញ្ញា Start នៅ​លើ Keyboard រួច​វាយ​បញ្ចូល​ពាក្យ file explorer options បន្ទាប់​មក​ចុច​លើ​ពាក្យ​ដែល​ទើប​នឹង​បង្ហាញ​នោះ (file explorer options) (មើល​រូបភាព​ខាង​ក្រោម)

លុប Quick Access History ក្នុង Windows 10។

ជំហាន​ទី​២៖ ផ្ទាំង File Explorer Options នឹង​លេច​ចេញ​មក។ ត្រង់​ផ្នែក Privacy សូម​ចុច​គូស​លើ​ប្រអប់​ទាំងពីរ (Show recently used files in Quick access និង Show frequently used folders in Quick access) បន្ទាប់​មក​ចុច​ប៊ូតុង Clear ដើម្បី​លុប Quick Access History របស់​អ្នក និង​ចុច​ប៊ូតុង OK ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)

លុប Quick Access History ក្នុង Windows 10។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version