Site icon Tech Khmer

តាមដាន​ទិន្នន័យ​ឆ្លង​កូវីដ-១៩​នៅ​លើ​គេហទំព័រ​ផែនទី​របស់​ក្រសួង

ប្រព័ន្ធ​តាមដាន​ករណី​ឆ្លង​កូវីដ-១៩ (Covid-19)

ប្រព័ន្ធ​តាមដាន​ករណី​ឆ្លង​កូវីដ-១៩ (Covid-19)

គេហទំព័រ​ផែនទី​ដែល​បង្ហាញ​ទិន្នន័យ​អំពី​ករណី​ជំងឺ​ឆ្លង​កូវីដ-១៩ (Covid-19) បែងចែក​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រសួង​សុខាភិបាល ដាក់​ឱ្យ​ដំណើរការ​ហើយ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។

នៅ​លើ​គេហទំព័រ​ផែនទី​ថ្មី​នេះ អ្នក​នឹង​ងាយស្រួល​ស្វែងរក​ទិន្នន័យ​ទាក់ទង​នឹង​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ទៅ​តាម​ខេត្ត ឬ​រាជធានី​ដែល​អ្នក​ចង់​ដឹង ដោយ​អ្នក​គ្រាន់​តែ​ចុច​ទៅ​លើ​ឈ្មោះ​ខេត្ត​នៅ​ខាង​ឆ្វេង​ដៃ ឬ​ចុច​លើ​រង្វង់​ពណ៌​ក្រហម​នៅ​លើ​ផែនទី នោះ​អ្នក​នឹង​ឃើញ​ចំនួន៖

គេហទំព័រ​ផែនទី​ជំងឺ​ឆ្លង​កូវីដ-១៩ មាន​អាសយដ្ឋាន https://covid19-map.cdcmoh.gov.kh ក៏​មាន​ដាក់​បង្ហាញ​ព័ត៌មាន​ជា​វីដេអូ​អប់រំ​អំពី​វិធី​បង្ការ​ការ​ឆ្លង​មេរោគ អំពី​ការ​អនាម័យ អំពី​អ្វី​ទៅ​ជា​កូរ៉ូណា​វីរុស ព្រម​ទាំង​វីដេអូ​អប់រំ​ជាច្រើន​ទៀត។

គេហទំព័រ​នេះ​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​បង្កើត​គេហទំព័រ​នេះ​ឡើង គឺ​ដើម្បី​សម្រួល ក៏ដូចជា​ធ្វើ ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​ព័ត៌មាន និង​ទំនាក់ទំនង​រវាង​ទិន្នន័យ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ទិន្នន័យ​ទុក​ចិត្ត និង​ងាយស្រួល​ក្នុង​ការ​ឈ្វេងយល់​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩។

ប្រព័ន្ធ​តាមដាន​ករណី​ឆ្លង​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​អ៊ីនស្តេត (InSTEDD iLab) និង​ដកស្រង់​ទិន្នន័យ​ចេញ​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ជំនួយ​ថវិកា​ដោយ​អង្គការ Ending Pandemics៕

Comments

Exit mobile version