Site icon Tech Khmer

វគ្គ​បណ្ដុះបណ្ដាល​ឥត​គិត​ថ្លៃ​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម

វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​រៀបចំ​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​រៀបចំ​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

សមាគម​បណ្ដាញ​យុវជន​កម្ពុជា (Cambodian Youth Network, CYN) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន អរគីដេ ប៉ាស្ទ័រ។

វគ្គ​បណ្ដុះបណ្ដាល​ពិសេស​នេះ គឺ​សម្រាប់​តែ ២៥​នាក់​ប៉ុណ្ណោះ និង​មាន​ប្រធានបទ​បី​សំខាន់ៗ​រួម​មាន៖

បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ សូម​ប្រញាប់​ទំនាក់ទំនង​ទៅ​កាន់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ដើម្បី​ចុះ​ឈ្មោះ​ចូលរួម។

វាគ្មិន​ដែល​នឹង​បង្ហាត់​លោក​អ្នក​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​រួម​មាន៖

លក្ខខណ្ឌ​នៃ​ការ​ចូលរួម

លោក​អ្នក​ដែល​ចង់​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​មាន​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ឬ​កុំព្យូទ័រ​យួរ​ដៃ (Laptop) និង​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចូលរួម​វគ្គ​សិក្សា​នេះ​រយៈពេល​ពីរ​ថ្ងៃ​ពេញ។

តើ​អ្នក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

លោក​អ្នក​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព។ លើស​ពី​នេះ​ទៀត លោក​អ្នក​នឹង​ទទួល​បាន​អាហារ​សម្រន់ និង​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ពីរ​ថ្ងៃ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ផង​ដែរ។

ទំនាក់ទំនង​ដើម្បី​ចុះ​ឈ្មោះ​ចូលរួម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដីពី​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​រៀបចំ​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version