Site icon Tech Khmer

ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា-អន្តរជាតិ

នៅ​សប្ដាហ៍​ក្រោយ​នេះ វេទិកា​អន្តរជាតិ​មួយ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ថា «វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជាអន្តរជាតិ»

តាមរយៈ​ការ​ចុះផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក វេទិកា​រដ្ឋភិបាល​ឌីជីថល ឲ្យ​ដឹង​ថា វេទិកា​នេះ​នឹង​ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ (អគារ H-L) ចាប់ពី​ថ្ងៃទី​១១-១៣ ខែ​មីនា ឆ្នាំ​២០២៤ ហើយ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ខាង​បច្ចេកវិទ្យា ឬ​ចង់​ឈ្វេងយល់​បន្ថែម​អំពី​បច្ចេកវិទ្យា គឺ​អាច​ចូលរួម​បាន​ដោយ​សេរី។

អ្វី​ទៅ​ជា​វេទិកា​រដ្ឋាភិបាល​ឌីជីថល?

វេទិកា​រដ្ឋាភិបាល​ឌីជីថល (Digital Government Forum ហៅ​កាត់​ថា DGF) គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក វេទិកា​រដ្ឋាភិបាល​ឌីជីល។

វេទិកា​រដ្ឋាភិបាល​ឌីជីថល ឬ DGF គឺជា​សកម្មភាព​អាទិភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ចំនួន ៨៣ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការ​កសាង​រដ្ឋាភិបាល​ឌីជីថល និង​បង្កើត​ឱកាស​ជំរុញ​ទំនាក់ទំនង​វិស័យ​សាធារណៈ ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ការ​វិនិយោគ ការ​ផ្តល់​សេវា និង​ដំណោះស្រាយ​បច្ចេកទេស ការ​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ឧត្តមានុវត្ត​សម្រាប់​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល។

វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា-អន្តរជាតិ

តើ​អ្នក​ចូលរួម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វី?

គោលបំណង​នៃ​ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល

Comments

Exit mobile version