Site icon Tech Khmer

Facebook, Instagram និង WhatsApp មាន​បញ្ហា​ពេញ​ពិភពលោក​ទៀត​ហើយ

Mark Zuckerberg, CEO of Facebook

Mark Zuckerberg, CEO of Facebook

Facebook មាន​បញ្ហា​ទៀត​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ពេញ​ពិភពលោក​មិន​អាច​ផុស ឬ​មើល​ឃើញ​រូបភាព ឬ​វីដេអូ និង​ព័ត៌មាន​ផ្សេង​ទៀត​ទាំង​នៅ​លើ App និង​នៅ​លើ​វេបសាយ​របស់​ខ្លួន នៅ​យប់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ។

បញ្ហា​នេះ​ក៏​កើត​មាន​ឡើង​នៅ​លើ​បណ្ដាញ​សង្គម Instagram និង WhatsApp ផង​ដែរ ដែល​បណ្ដាញ​សង្គម​ទាំង​ពីរ​នេះ​ក៏​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែរ។

បើ​តាម​វេបសាយ Down Detector ដែល​ជា​វេបសាយ​ចាំ​ឃ្លាំ​មើល​បញ្ហា​របស់ App និង Website នៅ​លើ​ពិភពលោក​នោះ បាន​ឱ្យ​ដឹង​ថា បញ្ហា​ផុស​រូប​មិន​បាន ឬ​មិន​អាច​ចុច​មើល​រូបភាព​នៅ​លើ News Feed គឺ​ចាប់ផ្ដើម​នៅ​ម៉ោង​ប្រមាណ ៨​ព្រឹក (ម៉ោង​នៅ​អាមេរិក)។ កំហុស​នេះ​មិន​បាន​ប៉ះពាល់​ដល់​រូបភាព​ទាំងអស់​នោះ​ទេ មាន​ន័យ​ថា រូបភាព​មួយ​ចំនួន​អាច​មើល​ឃើញ ប៉ុន្តែ​រូបភាព​មួយ​ចំនួន​ទៀត​មិន​បង្ហាញ​នោះ​ទេ។

Down Detector ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា ខ្លួន​ក៏​បាន​ទទួល​របាយការណ៍​ពី​អ្នក​ប្រើប្រាស់​អំពី​ការ​មិន​អាច​មើល​ឃើញ​សារ​នៅ​ក្នុង Facebook Messenger ផង​ដែរ។

អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ភ្លាមៗ​នោះ​បាន​និយាយ​ថា ខ្លួន​បាន​ដឹង​អំពី​បញ្ហា​នេះ ដែល​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម​មួយ​ចំនួន​កំពុង​តែ​ជួប​បញ្ហា​មិន​អាច​ផុស ឬ​ផ្ញើ​រូបភាព វីដេអូ និង​ឯកសារ​ផ្សេង​ទៀត​បាន​ទេ​នៅ​លើ apps របស់​យើង។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​តែ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ឱ្យ​បណ្ដាញ​សង្គម​របស់​ខ្លួន​ត្រឡប់​មក​សភាព​ដើម​វិញ​ឱ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version