Site icon Tech Khmer

របៀប​ឆែក​មើល​ថា​អ្នក​ត្រូវ​បាន​គេ​លួច​ទិន្នន័យ​ក្នុង​ចំណោម ៣០​លាន​គណនី​ឬ​អត់

រូប​តំណាង​អំពី Hackers លួច​យក​ទីន្នន័យ

រូប​តំណាង​អំពី Hackers លួច​យក​ទីន្នន័យ

ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook Inc.) ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ ថា មាន​គណនី ៣០​លាន​គណនី​រង​ការ​វាយ​ប្រហារ និង​ត្រូវ Hackers លួច​យក​ទិន្នន័យ។

ការ​អះអាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ បន្ទាប់​ពី​សហការ​ស្រាវជ្រាវ​ជាមួយ​ក្រុម​ស៊ើប​អង្កេត FBI របស់​សហរដ្ឋ​អាមេរិក រយៈពេល​ប្រមាណ ២​សប្ដាហ៍ ក្រោយ​ពី​ក្រុមហ៊ុន​រក​ឃើញ​ថា គណនី​ប្រមាណ ៥០​លាន​គណនី​រង​ការ​វាយ​ប្រហារ​ពី​សំណាក់ Hackers កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨។

សូម​ចុច Like និង See First Techkhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​១២ តុលា ឲ្យ​ដឹង​ទៀត​ថា មាន​គណនី ១៤​លាន​គណនី​ត្រូវ​បាន Hackers លួច​យក​ទិន្នន័យ​អំពី​ទីកន្លែង​ដែល​អ្នក​ប្រើប្រាស់​ធ្លាប់ Check in ១០​កន្លែង​ចុងក្រោយ ទីក្រុង​ដែល​ពួក​គេ​កំពុង​រស់នៅ និង​លទ្ធផល​នៃ​ការ​ស្វែងរក​ញឹកញាប់ ១៥​ចុងក្រោយ។ គណនី ១៥​លាន​គណនី​ផ្សេង​ទៀត Hackers លួច​យក​តែ​ឈ្មោះ និង​ព័ត៌មាន​ទំនាក់ទំនង។ ចំណែក​ឯ​អ្នក​រងគ្រោះ​ប្រមាណ ១​លាន​គណនី​ទៀត ក្រុម Hackers មិន​បាន​លួច​យក​ទិន្នន័យ​អ្វី​នោះ​ទេ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​អ្នក​ជា​ជន​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នោះ?

ជំហាន​ទី​១៖ ដំបូង Log in ចូល​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក

ជំហាន​ទី​២៖ ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នៃ Facebook Help Center នេះ https://www.facebook.com/help/securitynotice?ref=sec

ជំហាន​ទី​៣ទាញ​ចុះ​ក្រោម​រក​មើល​ឃ្លា «Is my Facebook account impacted by this security issue?» នៅ​ត្រង់​ចំណុច​នេះ អ្នក​នឹង​ឃើញ​មាន​ចម្លើយ «Yes» «No» ដែល​បញ្ជាក់​ពី​ស្ថានភាព​គណនី​ហ្វេសប៊ុក​របស់​អ្នក។

ប្រសិន​បើ​អ្នក​ឃើញ​សារ​ដូច​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​គណនី​របស់​អ្នក​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ក្នុង​ចំណោម​គណនី​ទាំង ៣០​លាន​គណនី។

សញ្ញាណ​បង្ហាញ​អំពី​ស្ថានភាព​គណនី​ហ្វេសប៊ុក (Facebook)

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ផ្នែក​ណា​មួយ ប្រសិន​បើ​អ្នក​ទទួល​បាន​ចម្លើយ Yes ?

ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook Account Data) ដែល​ត្រូវ Hackers លួច​យក។

តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ បើ​សិន​ជា​គណនី​របស់​អ្នក​ត្រូវ​បាន hacked ក្នុង​ករណី​ខាង​លើ​នេះ?

ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ផ្ញើ​សារ​ទៅ​កាន់​អ្នក​រងគ្រោះ​ទាំង ៣០​លាន​គណនី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ពន្យល់​លម្អិត​អំពី​ទិន្នន័យ​ដែល​ក្រុម Hackers បាន​លួច និង​ប្រាប់​ពី​គន្លឹះ​ការពារ​ខ្លួន​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version