Site icon Tech Khmer

Facebook ផ្ញើ​សារ​ទៅ​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​គេ​លួច​ទិន្នន័យ

ហ្វេសប៊ុក (Facebook)។

ហ្វេសប៊ុក (Facebook)។

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ចាប់​ផ្ដើម​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​រាប់​លាន​នាក់ ដែល​រងគ្រោះ​ក្នុង​រឿង​អាស្រូវ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analytica កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​ផ្ញើ​សារ​ជូន​ដំណឹង​ដល់​ម្ចាស់​គណនី​ដែល​រងគ្រោះ​នេះ បន្ទាប់​ពី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ប្រមាណ ៨៧​លាន​នាក់ ត្រូវ​បាន​ក្រុមហ៊ុន Cambridge Analytica ទាញ​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​យក​ទៅ​ប្រើប្រាស់ និង​មិន​បាន​ជូន​ដំណឹង​ដល់​ម្ចាស់​គណនី​ទាំងអស់​នោះ​ទេ។

ផ្ទាំង​សារ​ដែល Facebook ផ្ញើ​នៅ​កន្លែង​ណា?

Facebook នឹង​បង្ហាញ​ផ្ទាំង​សារ​មួយ​នៅ​លើ News Feed របស់​អ្នក​ប្រើប្រាស់​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ការ​លួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​លុប​ចោល apps ទាំងឡាយ​ណា​ដែល​ពួក​គេ​លែង​ត្រូវការ។ ផ្ទាំង​ជូន​ដំណឹង​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​នេះ (ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៧ ពេលវេលា​នៅ​សហរដ្ឋ​អាមេរិក)។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រាប់​សារព័ត៌មាន The Verge

Facebook ផ្ញើ​សារ​ទៅ​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​គេ​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន។

លើស​ពី​នេះ​ទៀត ប្រសិន​បើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ត្រូវ​បាន​ទាញ​យក​ដោយ​មិន​ត្រឹមត្រូវ​ណា​មួយ នោះ​ហ្វេសប៊ុក​នឹង​ចែក​រំលែក​ដល់​អ្នក​នូវ​តំណ​ភ្ជាប់​មួយ (link) ប្រាប់​ពី​របៀប​ដែល​ទិន្នន័យ​របស់​អ្នក​ត្រូវ​រងគ្រោះ និង​ពន្យល់​ពី​ហេតុផល​ដែល​គេ​អាច​លួច​យក​ព័ត៌មាន​ពី​ហ្វេសប៊ុក​ទៅ​ចែក​រំលែក​ជាមួយ​នឹង​ក្រុមហ៊ុន Cambridge Analytica

Facebook ផ្ញើ​សារ​ទៅ​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​គេ​លួច​ទិន្នន័យ​ផ្ទាល់​ខ្លួន។

ដូច្នេះ ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​សារ​ដែល​បាន​រៀបរាប់​ដូច​ខាង​លើ​ទេ នោះ​បញ្ជាក់​ថា លោក​អ្នក​មិន​ត្រូវ​បាន​ក្រុមហ៊ុន Cambridge Analytica ទាញ​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។

ទោះ​យ៉ាង​ណា នៅ​ពេល​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​តែ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទម្រង់​ជាច្រើន ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​រឿង​អាស្រូវ​របៀប​នេះ​ម្ដង​ទៀត​នៅ​ពេល​ខាង​មុខ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version