Site icon Tech Khmer

Facebook លុប​រូបភាព​អាសអាភាស​កុមារ​ជិត ៩​លាន​រូបភាព

National Center for Missing and Exploited Children (NCMEC)

National Center for Missing and Exploited Children (NCMEC)

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​ថា ខ្លួន​បាន​លុប​រូបភាព​អាសអាភាស​របស់​អនីតិជន​ចំនួន​ជិត ៩​លាន​រូបភាព​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Artificial Intelligent, AI) នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដាក់​បញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ក្នុង​ការ​ជួយ​កំណត់​សម្គាល់​រូបភាព​ហាមឃាត់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាល​ពី​ឆ្នាំ​២០១៧ មក ក្រុមហ៊ុន​បាន​លុប​រូបភាព​ដែល​មាន​លក្ខណៈ​អាសអាភាស​នៃ​កុមារ​បាន​ចំនួន ៨,៧​លាន​រូបភាព​ទូទាំង​ពិភពលោក​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ។

ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ទៀត​ថា រូបភាព​អាសអាភាស​របស់​កុមារ​ប្រហែល ៩៩% ត្រូវ​បាន​ក្រុមហ៊ុន​លុប​ចោល​មុន​នឹង​ត្រូវ​អ្នក​ប្រើប្រាស់​រាយការណ៍​ទៅ​កាន់​ក្រុមហ៊ុន។

អាន​អត្ថបទ​ផ្សេង​ទៀត៖

បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) មាន​សមត្ថភាព​កំណត់​នូវ​រូបភាព​ដែល​អ្នក​ប្រើប្រាស់​បាន​បង្ហោះ (upload) និង​អាច​កំណត់​នូវ​សកម្មភាព​មិន​ប្រក្រតី ឬ​មិន​សមរម្យ​ជាមួយ​កុមារ ហើយ​ចាប់ផ្ដើម​ពិនិត្យ​មើល និង​ចាត់​វិធានការ ប្រសិន​បើ​សកម្មភាព​នោះ​ពិត​ជា​មាន​បញ្ហា​រំលោភ​បំពាន​លើ​កុមារ​មែន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី Antigone Davis ជា​ប្រធាន​ផ្នែក​សុវត្ថិភាព​សាកល​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។

អ្នកស្រី Antigone Davis ជា​ប្រធាន​ផ្នែក​សុវត្ថិភាព​សាកល​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook Head of Global Safety)។

លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ក៏​លុប​គណនី​ហ្វេសប៊ុក​ណា​ដែល​បង្ហោះ ឬ​ផ្សព្វផ្សាយ​មាតិកា​ដែល​មាន​រូបភាព​ប្រភេទ​នេះ​ផង​ដែរ។ ដូច្នេះ សូម​លោក​អ្នក​ជៀសវាង​បង្ហោះ​រូបភាព​ណា​ដែល​មិន​សមរម្យ​ទាក់ទង​នឹង​កុមារ ប្រសិន​បើ​មិន​ចង់​បាត់បង់​គណនី​ហ្វេសប៊ុក។

អ្នក​ដែល​អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​បាន លុះត្រាតែ​មាន​អាយុ​ចាប់​ពី ១៣​ឆ្នាំ​ឡើង​ទៅ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version