Site icon Tech Khmer

ដាក់​ប្រូហ្វាល់​រូប​ស្រី​ស្អាត​ឆាត​ដូរ​រូប​អាក្រាត​រួច​គំរាម​ទារ​លុយ ត្រូវ​បាន​ឃាត់​ខ្លួន

ជន​សង្ស័យ​ដែល​គំរាម​ទារ​ប្រាក់​តាម​ហ្វេសប៊ុក (Facebook)។ Photo/ACCP

ជន​សង្ស័យ​ដែល​គំរាម​ទារ​ប្រាក់​តាម​ហ្វេសប៊ុក (Facebook)។ Photo/ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​គំរាម​យក​ប្រាក់​ពី​ជន​រងគ្រោះ ដោយ​ព្រមាន​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ បន្ទាប់​ពី​ជន​សង្ស័យ​គំរាម​ទារ​ប្រាក់​ពី​ជន​រងគ្រោះ ហើយ​បើ​ជន​រងគ្រោះ​មិន​ព្រម​ផ្ញើ​ឲ្យ​ទេ នោះ​ជន​សង្ស័យ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​ដែល​ជន​សង្ស័យ​បោកប្រាស់​បាន​ពី​ជន​រងគ្រោះ ទៅ​ឲ្យ​បង​ប្អូន​សាច់ញាតិ​បាន​ឃើញ។

សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ បាន​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account) ក្លែងក្លាយ​ជាច្រើន ដោយ​ដាក់​រូបភាព​ប្រូហ្វាល់ (Profile Picture) ជា​រូប​ស្រី​ស្អាត រួច​ស្នើសុំ​ធ្វើ​ជា​មិត្តភ័ក្ដិ​ទៅ​កាន់​ជន​រងគ្រោះ (request friends) និង​ផ្ញើ​សារ (Chat) ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា​ក្នុង​គោល​បំណង​ផ្លាស់ប្ដូរ​រូប​អាក្រាត។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

បន្ទាប់​ពី​បាន​រូបភាព​អាក្រាត​ពី​ជន​រងគ្រោះ​ហើយ ជន​សង្ស័យ​ក៏​ប្រើប្រាស់​រូបភាព​ទាំងនោះ​ដើម្បី​គំរាម​ជន​រងគ្រោះ​ឲ្យ​ផ្ញើ​ប្រាក់​ឲ្យ​គេ ហើយ​បើ​ជន​រងគ្រោះ​មិន​ព្រម​ផ្ញើ​ឲ្យ​ទេ នោះ​គេ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​ទៅ​ឲ្យ​បង​ប្អូន​សាច់ញាតិ​ឲ្យ​បាន​ឃើញ។

សារ​នៅ​ក្នុង​ប្រអប់​សារ​ហ្វេសប៊ុក។ Photo/ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រំឭក​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន និង​កុំ​ទទួល​យក​មិត្តភ័ក្ដិ (accept friends) ណា​ដែល​យើង​មិន​ស្គាល់។ នាយកដ្ឋាន​បញ្ជាក់​ថា ជន​អគតិ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​អាច​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ដើម្បី​បោកប្រាស់ និង​គំរាម​ទារ​ប្រាក់​ពី​លោក​អ្នក។

កាល​ពី​ដើម​ឆ្នាំ​២០១៨ (២៨ កុម្ភៈ ២០១៨) នាយកដ្ឋាន​ក៏​បាន​ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា​ការ​បោកប្រាស់​តាម​បណ្ដាញ​សង្គម ឬ​ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ជាដើម អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចាប់​ពី​ម៉ោង ៨​ព្រឹក៥​រសៀល។

លោក​អ្នក​អាច​ទាក់ទង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​រយៈ៖

ដូច្នេះ សូម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត និង​ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​ជឿ​លើ​បុគ្គល​ណា​មួយ​ដែល​ផ្ញើ​សារ​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី​មួយ​ដើម្បី​ពួក​គេ ឧទាហរណ៍​ដូចជា​ករណី​ខាង​លើ ឬ​ករណី​ជន​ខិលខូច​បន្លំ​ឲ្យ​លោក​អ្នក​ផ្ញើ​លេខ​កូដ​សម្ងាត់​នៃ​គណនី​អនឡាញ​ណា​មួយ (Online) ឬ​ក៏​ស្នើ​ឲ្យ​លោក​អ្នក​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ​ជាដើម។

គណនី​ហ្វេសប៊ុក​ដាក់​រូប​ស្រី​ស្អាត។ Photo/ACCP

ចុច​អាន​អត្ថបទ៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version