Site icon Tech Khmer

មន្ត្រី​រាជការ​ខេត្ត​កែប​២៧​នាក់​បញ្ចប់​វគ្គ ICT និង Smartphone នៅ NIPTICT

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់ ICT និង​ទូរស័ព្ទ​ឆ្លាតវៃ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ។

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់ ICT និង​ទូរស័ព្ទ​ឆ្លាតវៃ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ។

មន្ត្រី​សាលា​ខេត្ត និង​មន្ត្រី​មន្ទីរ​នានា​ក្នុង​ខេត្ត​កែប សរុប​ចំនួន ២៧​នាក់ បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់ ICT និង​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដោយ​ជោគជ័យ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) រាជធានី​ភ្នំពេញ។

វគ្គ​បណ្ដុះបណ្ដាល​អំពី​ជំនាញ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើប្រាស់ ICT និង​ទូរស័ព្ទ​ឆ្លាតវៃ​នេះ មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨។

អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បណ្ឌិត សំ សិទ្ធិសេរី និង​ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ICT សម្រាប់​មន្ត្រី​រាជការ លោក ជា វិចិត្រ បាន​ផ្ដល់​កិត្តិយស​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ដល់​សិក្ខាកាម​ទាំង ២៧​នាក់​នោះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)

អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បណ្ឌិត សំ សិទ្ធិសេរី (ឆ្វេង)។

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version