Site icon Tech Khmer

Google និង Facebook អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា

Google Doodle ដាក់​ទង់ជាតិ​កម្ពុជា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

Google Doodle ដាក់​ទង់ជាតិ​កម្ពុជា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

Google និង Facebook ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ដោយ​ក្រុមហ៊ុន Google បាន​ដាក់​ទង់ជាតិ​កម្ពុជា នៅ​លើ Google Doodle នៃ​គេហទំព័រ​ស្វែងរក​របស់​ខ្លួន ចំណែក​ឯ​ក្រុមហ៊ុន Facebook បាន​បង្ហោះ​ផ្ទាំង​រូបភាព​មួយ​នៅ​លើ News Feed របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក។

ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជា​ខួប​លើក​ទី​៦៤ ដែល​កម្ពុជា ទាមទារ​ឯករាជ្យ​បាន​ពី​បារាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

ទង់ជាតិ​កម្ពុជា នៅ​ក្នុង​រង្វង់​មូល​ធំ​ជាង​គេ​ដែល​តំណាង​ឲ្យ​អក្សរ O ទី​ពីរ​នៃ​ឈ្មោះ​ក្រុមហ៊ុន​រុករក (Google Search Engine) ដ៏​ធំ​នៅ​លើ​ពិភពលោក​នោះ មាន​ផ្ទៃ​ពពក​នៅ​ពី​ក្រោយ​ផង។ នៅ​ពេល​លោក​អ្នក​ចុច​លើ Google Doodle នោះ Google នឹង​បង្ហាញ​រាល់​ព័ត៌មាន​ទាំងអស់​ដែល​ទាក់ទង​នឹង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។

Google បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ពេល​ចុច​លើ Google Doodle។

ចំណែក​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) វិញ ក៏​បាន​ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ដែរ ដោយ​បាន​បង្ហាញ​ផ្ទាំង​រូបភាព​មួយ​មាន​រូប​វិមាន​ឯករាជ្យ និង​ការ​បង្ហោះ​ប៉េងប៉ោង​នៅ​លើ News Feed របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ នៅ​ក្នុង​ផ្ទាំង​រូបភាព​នោះ Facebook បាន​សរសេរ​សារ​យ៉ាង​ខ្លី​ថា យើង​ទាំងអស់​គ្នា​នៅ​ក្រុមហ៊ុន​ហ្វេសប៊ុក សូម​ជូន​ពរ​អ្នក​ក្នុង​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​ដែល​ប្រារព្ធ​នៅ​កម្ពុជា ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ

Facebook ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version