Site icon Tech Khmer

ការ​ប្រកួត​បង្កើត​ឡូហ្គោ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន

កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។

កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។

ឆ្នាំ​២០១៨ គឺ​ជា​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា។ ដើម្បី​អបអរ​សាទរ​ខួប​នៃ​ទំនាក់ទំនង​មិត្តភាព​នេះ ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា នឹង​បង្កើត​កម្មវិធី​ប្រឡង​ប្រជែង​បង្កើត​ឡូហ្គោ (Logo) ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ហើយ​ឡូហ្គោ​នេះ​ត្រូវ​មាន​លក្ខណៈ​សមស្រប​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ក៏​ប្រើប្រាស់​ក្នុង​វិស័យ​សារព័ត៌មាន​ផ្សេងៗ​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ចាប់​អារម្មណ៍ អាច​ចូលរួម​កម្មវិធី​ប្រឡង​ប្រជែង​បង្កើត​ឡូហ្គោ​នេះ​ដោយ​សេរី ដោយ​មិន​មាន​កំណត់​អំពី​សញ្ជាតិ អាយុ ភេទ និង​មុខ​របរ​ឡើយ។ ចំណែក​ឯ​ថ្ងៃ​ផុត​កំណត់​ឈប់​ទទួល​ពាក្យ​ចូលរួម​កម្មវិធី គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧

ការ​ជ្រើសរើស ឬ​ការ​វាយ​តម្លៃ នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ល្អិតល្អន់​ដោយ​គណៈកម្មការ​រៀបចំ​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ជប៉ុន។ ជ័យលាភី​តែ​ម្នាក់​គត់ នឹង​ត្រូវ​ជ្រើសរើស និង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​លើ​គេហទំព័រ (website) និង​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ដដែល ឲ្យ​ដឹង​បន្ថែម​ថា ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។

គេហទំព័រ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា។

លក្ខខណ្ឌ​នៃ​ការ​រចនា​ឡូហ្គោ (Logo)

របៀប​នៃ​ការ​ដាក់​ពាក្យ

បេក្ខជន​ដែល​ចាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ អាច​ដាក់​ពាក្យ​ស្នើសុំ​តាម​រយៈ​អ៊ីមែល ដោយ​ដាក់​ចំណង​ជើង​អ៊ីមែល​ថា ការ​ដាក់​ពាក្យ​សុំ​ចូលរួម​បង្កើត​ឡូហ្គោ​សម្រាប់​ប្រារព្ធ​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជានិង​ផ្ដល់​ព័ត៌មាន​ទី​មួយ​ដូចជា ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខ​របរ អាសយដ្ឋាន អ៊ីមែល និង​លេខ​ទូរស័ព្ទ។ ចំពោះ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូចជា​ឈ្មោះ និង​មុខ​របរ​របស់​បេក្ខជន​ជ័យលាភី នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ចំណែក​ព័ត៌មាន​ទី​ពីរ​ដែល​បេក្ខជន​ត្រូវ​ផ្ដល់​តាម​រយៈ​ពាក្យ​ស្នើសុំ​នេះ គឺ​ត្រូវ​ពន្យល់​អត្ថន័យ​នៃ​ការ​រចនា​ឡូហ្គោ​ប្រមាណ​ជា ៣​ជួរ​អក្សរ ហើយ​អត្ថន័យ​នៃ​ឡូហ្គោ​នេះ ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ។ ចំពោះ​ទិន្នន័យ​ដើម​របស់​ឡូហ្គោ ត្រូវ​ផ្ញើ​ភ្ជាប់​ជាមួយ​នឹង​អ៊ីមែល (ទំហំ​អ៊ីមែល​ត្រូវ​តែ​តូច​ជាង 500KB)។

កម្មសិទ្ធិ​បញ្ញា

បើ​បេក្ខជន​មាន​សំណួរ ឬ​ចង់​ដឹង​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (#១១២២) ឬ​អ៊ីមែល

ខាង​ក្រោម​ជា​គំរូ​នៃ​ពាក្យ​ស្នើសុំ​ចូលរួម​ប្រកួត (ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ពាក្យ​ស្នើសុំ)

កម្មវិធី​ប្រកួត​ប្រជែង​បង្កើត​ឡូហ្គោ (Logo) សម្រាប់​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ជប៉ុន។

 

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version