Site icon Tech Khmer

បុរស​ម៉ាឡេស៊ី​ម្នាក់​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង​ពេល​សាក​ថ្ម​ទូរស័ព្ទ

ហ្វ្រីភ្លើង (an extension cord) ។

ហ្វ្រីភ្លើង (an extension cord) ។

បុរស​ជនជាតិ​ម៉ាឡេស៊ី ម្នាក់​អាយុ ៣៥​ឆ្នាំ ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ពេល​ដែល​គាត់​កំពុង​សាក​ថ្ម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្នុង​រដ្ឋ​ម៉ាឡាកា (Malacca) នៃ​ប្រទេស​ម៉ាឡេស៊ី។

យោង​តាម​ប៉ូលិស ឲ្យ​ដឹង​ថា Rosli Othman ត្រូវ​បាន​គេ​ជឿ​ថា​បាន​ឆក់​ខ្សែ​ភ្លើង ខណៈ​គាត់​កំពុង​ដោត​ឆ្នាំងសាក​ទូរស័ព្ទ​របស់​គាត់​ទៅ​ក្នុង​ហ្វ្រីភ្លើង​នៅ​ផ្ទះ​មិត្តភ័ក្ដិ​របស់​គាត់ នៅ​ឯ​ទីក្រុង​យ៉ាស៊ីន (Jasin)

ប៉ូលិស​នៃ​ទីក្រុង​យ៉ាស៊ីន បាន​ប្រាប់​កាសែត Bernama ថា អ្នក​ស្លាប់​ដែល​ជា​ពលករ ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​គាត់​ប្រទះ​ឃើញ​នៅ​ម៉ោង​ប្រមាណ ១១:៣០​នាទី​យប់ ក្នុង​សភាព​ដេក​ស្ដូកស្ដឹង​ជាមួយ​នឹង​ទូរស័ព្ទ​របស់​គាត់ ឆ្នាំងសាក​ទូរស័ព្ទ និង​ហ្វ្រីភ្លើង។

ប៉ូលិស​ស៊ើបអង្កេត​បាន​បង្ហាញ​ថា ជន​រងគ្រោះ​មិន​បាន​រង​របួស​ពី​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ ប៉ូលិស​បន្ថែម​ថា ករណី​បុរស​ដែល​ស្លាប់​នេះ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ករណី​ដែល​ស្លាប់​មិន​ធម្មតា (unnatural death)

សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ទីក្រុង​យ៉ាស៊ីន។

Source: Channel News Asia

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version