Site icon Tech Khmer

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ៤ នៅ​ក្នុង​ផលិតផល​ក្នុង​ខែ​ឧសភា ២០២១

Update Windows May

Update Windows May

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ៤ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៥៥ ត្រូវ​បាន​ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន​មួយចំនួន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១។

ក្រុមហ៊ុន Microsoft ណែនាំ​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទាំងអស់​នោះ​ជាបន្ទាន់ ដើម្បី​ជៀសវាង​ក្រុម​ហេគឃឺ (Hackers) ឆ្លៀត​ឱកាស​ប្រើប្រាស់​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ទាំងនោះ​ដើម្បី​វាយប្រហារ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​គោលដៅ។

ប្រសិនបើ​ការ​វាយប្រហារ​បាន​ជោគជ័យ ក្រុម​ហេគឃឺ​នឹង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង បន្ទាប់មក​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

ក្រុម​ការងារ Tech Khmer ក៏​សូម​ណែនាំ​ដល់​ប្រិយមិត្ត​ធ្វើ​បច្ចុប្បន្នភាព (update/អាប់ដេត) ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក (Update Windows) និង​កម្មវិធី​ដែល​មាន​បង្ហាញ​នៅ​ខាងលើ ដើម្បី​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ពី​ការ​វាយប្រហារ​នានា។

ដើម្បី​អាប់ដេត​វីនដូ សូម​អនុវត្ត​ដូច​ខាងក្រោម៖

សម្រាប់​អ្នក​កំពុង​ប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 អ្នក​ចាំបាច់​ត្រូវ​ទិញ​នូវ​កញ្ចប់​អាប់ដេត​សន្តិសុខ​បន្ថែម (Extended Security Update) ដើម្បី​អាច​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​បន្ត​ទៀត។

អ្នក​អាច​អាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណុច​ខ្សោយ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២១ ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Microsoft តាម​រយៈ​តំណ​ភ្ជាប់ (May 2021 Security Updates)៕

Comments

Exit mobile version