Site icon Tech Khmer

Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​កុំព្យូទ័រ MAC

ក្រុមហ៊ុន Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC ឈ្មោះ Microsoft Defender Advanced Threat Protection (ATP)។

ក្រុមហ៊ុន Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC ឈ្មោះ Microsoft Defender Advanced Threat Protection (ATP)។

ក្រុមហ៊ុន Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ macOS នៅ​ពេល​ថ្មីៗ​នេះ ដូច​នឹង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែរ។

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ក្រុមហ៊ុន Microsoft ដាក់​ឲ្យ​ប្រើ​នៅ​លើ Windows 10 ដោយ​មិន​គិត​ថ្លៃ​ឈ្មោះ Windows Defender Advanced Threat Protection (ATP) ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ប្ដូរ​ឈ្មោះ​ទៅ​ជា Microsoft Defender Advanced Threat Protection (ATP) សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC។ ក្រុមហ៊ុន​នេះ​បាន​បង្កើត Defender ATP client ជាពិសេស​មួយ​សម្រាប់ MAC ហើយ​វា​អាច​ការពារ​មេរោគ​ជាមួយ​សមត្ថភាព​ស្វែងរក​មេរោគ​ឆាប់​រហ័ស និង​ពេញលេញ។

កម្មវិធី​កម្ចាត់​មេរោគ​នេះ​អាច​ដំណើរការ​លើ​កុំព្យូទ័រ MAC ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ macOS Mojave, macOS High Sierra, ឬ macOS Sierra តែ​ប៉ុណ្ណោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

Microsoft Defender Advanced Threat Protection (ATP)

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​លោក​អ្នក​ចង់​សាកល្បង​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​នេះ​នៅ​លើ​កុំព្យូទ័រ MAC របស់​លោក​អ្នក នោះ​តម្រូវ​ឲ្យ​លោក​អ្នក​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​កម្មវិធី​នេះ​ជា​មុន​សិន​តាម​តំណ​ភ្ជាប់​នេះ «ចុះ​ឈ្មោះ​ប្រើ​កម្មវិធី Microsoft Defender ATP» ពីព្រោះ​ការ​ប្រើប្រាស់​មាន​ចំនួន​កំណត់ និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកល្បង​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​ប្រាកដ​ថា​ក្រុមហ៊ុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ជា​ទូទៅ​នៅ​ពេល​ណា​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version