Site icon Tech Khmer

Microsoft គ្រោង​ដាក់​មុខងារ​គូរ​ខ្សែ​កោង​ក្នុង​កម្មវិធី Calculator លើ Windows 10

Graphing Mode របស់​កម្មវិធី​គិត​លេខ​របស់​ក្រុមហ៊ុន Microsoft (Calculator) នៅ​លើ Windows 10។

Graphing Mode របស់​កម្មវិធី​គិត​លេខ​របស់​ក្រុមហ៊ុន Microsoft (Calculator) នៅ​លើ Windows 10។

កម្មវិធី​គិត​លេខ (calculator) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នឹង​ត្រូវ​ក្រុមហ៊ុន Microsoft បន្ថែម​មុខងារ​ថ្មី​ដែល​អាច​គូរ ឬ​សង់​ជា​បន្ទាត់ ឬ​ខ្សែ​កោង (graph) បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រុមហ៊ុន Microsoft កាល​ពី​ដើម​ខែ​មីនា នេះ បាន​ចាប់ផ្ដើម​ធ្វើ​ការ​ពង្រីក​មុខងារ​កម្មវិធី Calculator នៅ​លើ Windows 10 ដោយ​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ (Graphing Mode) ដែល​អាច​គូរ​ជា​ក្រាហ្វ​បាន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​កម្មវិធី Calculator ជា open-source នៅ​លើ GitHub និង​ទទួល​បាន​មិត​យោបល់​ជាង ៣០ ពី​អ្នក​ជួយ​ស្ម័គ្រចិត្ត (contributor) នៅ​លើ GitHub។

Graphing Mode ឬ​មុខងារ​គូរ​ក្រាហ្វ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​នូវ​ក្រាហ្វ​ផ្អែក​លើ​សមីការ​គណិតវិទ្យា ដែល​ស្រដៀង​គ្នា​នឹង​មុខងារ Plotting Mode នៃ​កម្មវិធី Matlab ដែរ។

មុខងារ​នេះ ត្រូវ​បាន​វិស្វករ​របស់​ក្រុមហ៊ុន Microsoft លោក Dave Grochocki ស្នើ​ឡើ។ លោក​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម Windows Calculator ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Calculator ដែល​មាន​មុខងារ​អាច​សង់​ខ្សែ​កោង​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​វា​ត្រូវ​បាន​គេ​សម្គាល់​ថា pre-production នៅ​លើ GitHub។

គោល​បំណង​នៃ​មុខងារ​ថ្មី​នេះ៖

អ្នក​ប្រើប្រាស់​អាច៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version