Site icon Tech Khmer

អាប់ដេត​បន្ទាន់៖ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៃ​ផលិតផល Microsoft នៅ​ខែ​ឧសភា

Update Windows May

Update Windows May

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៣​ចំណុច និង​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មធ្យម ៩១​ចំណុច និង​ចំណុច​ខ្សោយ​ធម្មតា ៧​ចំណុច​ផ្សេងទៀត​សម្រាប់​ខែ​ឧសភា ឆ្នាំ​២០២០ ដែល​ប៉ះពាល់​ដល់​ផលិតផល​មួយ​ចំនួន​របស់​ក្រុមហ៊ុន។

តាមរយៈ​ចំណុច​ខ្សោយ​ទាំងនេះ ក្រុម​ហេគឃឺ (hackers) អាច​វាយប្រហារ​ទៅ​លើ​ផលិតផល​ក្រុមហ៊ុន Microsoft ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code execution) ថែមទាំង​អាច​គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក​ទាំងស្រុង​ដើម្បី​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដោយ​មិន​ឱ្យ​អ្នក​ដឹង​ខ្លួន ដូចជា​ដំឡើង​កម្មវិធី ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​គ្រប់គ្រង​ម៉ាស៊ីន បើក​មើល​ឯកសារ ផ្លាស់ប្ដូរ ឬ​លុប​ទិន្នន័យ​ផ្សេងៗ​នៅ​ក្នុង​ម៉ាស៊ីន​របស់​អ្នក។

ផលិតផល ឬ​កម្មវិធី​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

ហេតុ​ដូចនេះ ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​ប្រិយមិត្ត​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows) ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយប្រហារ​នានា។ សូម​អនុវត្ត​ដូច​ខាងក្រោម​ដើម្បី​អាប់ដេត៖

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណុច​ខ្សោយ​ទាំងនេះ សូម​ចុច​ត្រង់នេះ ដើម្បី​អាន​បន្ថែម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Microsoft បញ្ជាក់​ប្រាប់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់​ត្រូវ​ទិញ​នូវ​កញ្ចប់​សម្រាប់​អាប់ដេត​សន្តិសុខ (Extended Security Update) ដើម្បី​អាច​បន្ត​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​សន្តិសុខ​លើ​ប្រព័ន្ធ (Security Update)៕

Comments

Exit mobile version