Site icon Tech Khmer

Microsoft ប្រកាស​ឲ្យ​អ្នក​ប្រើ Windows អាប់ដេត​ដើម្បី​ជួសជុល​ប្រព័ន្ធ​សន្តិសុខ

Windows Update

Windows Update

Microsoft ចេញ​កំណែ​ជួសជុល​ផ្នែក​សន្តិសុខ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows សម្រាប់​ខែ​មីនា កាល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ចំណុច​ងាយ​រងគ្រោះ​សរុប​ចំនួន ៦៤ នៅ​ក្នុង Windows និង​ផលិតផល​ផ្សេង​ទៀត​របស់​ខ្លួន។

ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ខ្ពស់ សូម​លោក​អ្នក​ប្រញាប់​ធ្វើ​ការ​អាប់ដេត (ធ្វើ​បច្ចុប្បន្នភាព) Windows របស់​លោក​អ្នក​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​ការ​ជួសជុល​នូវ​សន្តិសុខ​ប្រព័ន្ធ Windows ចុងក្រោយ។

ចំណុច​ងាយ​រងគ្រោះ​ទាំង​នោះ​មាន​ក្នុង Windows, Internet Explorer, Edge, MS Office, MS Office SharePoint, ChakraCore, Skype (business), និង Visual Studio NuGet ហើយ​ក្រុមហ៊ុន​បាន​បែងចែក​កម្រិត​នៃ​ភាព​ងាយ​រងគ្រោះ​ដូច​ខាង​ក្រោម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version