Site icon Tech Khmer

កុំ​ឲ្យ​ច្រឡំ! ក្រសួង​មហាផ្ទៃ​ប្រាប់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​១០

ទំព័រ​ហ្វេសប៊ុក (Verified Facebook Page) ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក (Verified Facebook Page) ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា។

ដោយសារ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) កំពុង​តែ​ពេញ​និយម​នៅ​លើ​សកលលោក រួម​ទាំង​កម្ពុជា ផង​នោះ បាន​ធ្វើ​ឲ្យ​បណ្ដាញ​នេះ​ក្លាយ​ជា​កន្លែង​ដែល​ស្ទើរ​តែ​ជា​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប​ដែល​មាន​ទាំង​ពិត និង​មិន​ពិត​នៅ​លាយឡំ​គ្នា។

ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើ​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្សពួក ដោយ​ក្លែង​បន្លំ​គណនី​ហ្វេសប៊ុក ឬ​ទំព័រ​ហ្វេសប៊ុក​អ្នក​ដទៃ​ទៅ​ឆបោក ឬ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​មួយ​នេះ​យល់​ច្រឡំ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ បាន​បិទ​គណនី និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដោយ​រក​ឃើញ​ថា​ជា​គណនី និង​ទំព័រ​ក្លែងក្លាយ។ ទន្ទឹម​នឹង​នេះ ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ច្បាស់លាស់​ជូន​សាធារណជន ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​គណនី និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ (Verified Facebook Page) ដែល​មាន​សញ្ញា​ធីក​ពណ៌​ខៀវ​នៅ​ជាប់​នឹង​ឈ្មោះ​គណនី និង​ទំព័រ​ហ្វេសប៊ុក​ចំនួន ១០ ជា​សម្គាល់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ (website) របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា។

អាន​អត្ថបទ​ផ្សេង​ទៀត៖

គណនី និង​ទំព័រ​ហ្វេសប៊ុក​ទាំង ១០ ដែល​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​សញ្ញា​ធីក​ពណ៌​ខៀវ​ជា​សម្គាល់​នេះ ស្ថិត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ចំនួន​៦ រួម​មាន៖

  1. ទំព័រ​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ ឈ្មោះ “ក្រសួង​មហាផ្ទៃ Ministry of Interior Cambodia” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ministry.interior/
  2. ទំព័រ​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈ្មោះ “ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Ministry of Economy and Finance” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
  3. ទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
  4. ទំព័រ​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ឈ្មោះ “អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ – General Department of National Treasury” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
  5. ទំព័រ​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឈ្មោះ “អគ្គនាយកដ្ឋាន​ពន្ធដារ General Department of Taxation” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/cambodiataxation/
  6. ទំព័រ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ithsamheg/
  7. ទំព័រ​ផ្លូវការ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ឈ្មោះ “Hun Manet” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
  8. ទំព័រ​ផ្លូវការ​របស់​ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ឈ្មោះ “Vong Bunintreavuth” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/
  9. ទំព័រ​ផ្លូវការ​របស់​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/pichsophoan1/
  10. ទំព័រ​ផ្លូវការ​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “HENG Sour” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/hengsour4all/
ទំព័រ​ហ្វេសប៊ុក (Facebook Page) ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ខាង​លើ នាយកដ្ឋាន​ព័ត៌មានវិទ្យា ក៏​កំពុង​តែ​បន្ត​បញ្ជាក់​អត្តសញ្ញាណ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ដែរ ដើម្បី​កុំ​ឲ្យ​សាធារណជន​ភ័ន្ត​ច្រឡំ និង​ជៀស​ផុត​ពី​អំពើ​ឆបោក​ផ្សេងៗ។

ក្រសួង​មហាផ្ទៃ បន្ថែម​ទៀត​ថា នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ភាព​អសកម្មភាព​រាល់​បទល្មើស​តាម​បណ្ដាញ​សង្គម និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ជូន​ពលរដ្ឋ​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version