Site icon Tech Khmer

ក្រសួង​មហាផ្ទៃ បិទ​ទំព័រ​ហ្វេសប៊ុក​ក្លែងក្លាយ​មួយ​ចំនួន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ Photo/MoI

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ Photo/MoI

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ បិទ​គណនី និង​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ចំនួន​ដែល​រក​ឃើញ​ថា​ជា​គណនី និង​ជា​ទំព័រ​ហ្វេសប៊ុក​ក្លែងក្លាយ ដោយ​ក្លែង​បន្លំ​ជា​ឈ្មោះ​របស់​ថ្នាក់​ដឹកនាំ។

ការ​បិទ​គណនី និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នេះ ក្រសួង​មហាផ្ទៃ អះអាង​ថា​ក្នុង​គោល​បំណង​រក្សា​សុវត្ថិភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជូន​ថ្នាក់​ដឹកនាំ និង​ជា​យន្តការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ត់ចត់​ចំពោះ​បទល្មើស​បច្ចេកវិទ្យា​នៅ​កម្ពុជា។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

អត្ថបទ​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ (website) របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ នេះ​ឲ្យ​ដឹង​ថា គណនី និង​ទំព័រ​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​ក្រសួង​បិទ​ជា​ស្ថាពរ​នោះ​រួម​មាន៖

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រសួង​មហាផ្ទៃ បញ្ជាក់​ទៀត​ថា នាយកដ្ឋាន​ព័ត៌មានវិទ្យា កំពុង​តែ​បន្ត​ការងារ​បិទ​គណនី និង​ទំព័រ​ហ្វេសប៊ុក​ក្លែងក្លាយ​ជាច្រើន​ទៀត ដែល​កំពុង​ធ្វើ​សកម្មភាព​ទុច្ចរិត។

ក្រសួង​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ភាព​អសកម្មភាព​រាល់​បទល្មើស​តាម​បណ្ដាញ​សង្គម និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ជូន​ពលរដ្ឋ​ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version