Site icon Tech Khmer

ក្រសួង​ព័ត៌មាន​បង្កើត​គណៈកម្មការ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ

គណៈកម្មការ​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ

គណៈកម្មការ​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ

ក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា។

សេចក្ដី​សម្រេច​ដែល​មាន ៦​មាត្រា​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន សម្រេច​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​ភារកិច្ច​ដូច​ខាង​ក្រោម៖

លើស​ពី​នេះ ក្រសួង​ក៏​បាន​បង្កើត​អនុ​គណៈកម្មការ​ចំនួន​ពីរ​ទៀត គឺ​អនុ​គណៈកម្មការ​តាមដាន​មាតិកា​ផ្សាយ និង​កំណត់​អត្តសញ្ញាណ និង​អនុ​គណៈកម្មការ​ទំនាក់ទំនង និង​ចាត់​វិធានការ ហើយ​អនុ​គណៈកម្មការ​ទាំង​ពីរ​នេះ​មាន​សិទ្ធិ​ជ្រើសរើស​មន្ត្រី​ជំនាញ​បន្ថែម បង្កើត​ក្រុម​ការងារ​បច្ចេកទេស​តាម​តម្រូវការ​ចាំបាច់ ដើម្បី​អនុវត្ត​ការងារ​បាន​ទាន់​សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់៕

ទាញ​យក​សេចក្ដី​សម្រេច​របស់​ក្រសួង​ព័ត៌មាន

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version