Site icon Tech Khmer

គណនី​ហ្វេសប៊ុក​ខ្ញុំ​លែង​ដំណើរការ (disabled)? ត្រូវ​ធ្វើ​ម៉េច?

Facebook Account Disabled

Facebook Account Disabled

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បិទ​លែង​ឱ្យ​ដំណើរការ (disabled) ហើយ​ពួក​គេ​ភាគច្រើន បាន​ជ្រើសរើស​ការ​បង្កើត​គណនី​ថ្មី​ប្រើ​ជំនួស​ឱ្យ​គណនី​ដែល​ខូច​នោះ។

តើ​អ្នក​ដឹង​ដោយ​ដូចម្ដេច​ថា​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ? ជាទូទៅ ប្រសិន​បើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ អ្នក​នឹង​ឃើញ​សារ​មួយ​នៅ​ពេល​ដែល​អ្នក Log in ចូល​ប្រើ​ហ្វេសប៊ុក។ សារ​នោះ​បញ្ជាក់​ថា គណនី​របស់​អ្នក​ត្រូវ​បាន​បិទ (disabled)។

សួរ​ថា​ហេតុ​អី​បាន​ជា​នៅ​សុខៗ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​ក្រុមហ៊ុន​បិទ?

មាន​រឿង​ជាច្រើន​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ភាគច្រើន​មិន​បាន​ដឹង ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​រឿង​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។ ហេតុផល​មួយ​ចំនួន​ខាង​ក្រោម​នេះ ជា​ហេតុ​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​បិទ​គណនី​របស់​អ្នក៖

តើ​គួរ​ធ្វើ​អ្វី ប្រសិន​បើ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​បិទ?

ដូច​ដែល Tech Khmer បាន​និយាយ​ខ្លះ​រួច​មក​ហើយ​នៅ​ខាង​លើ គឺ​អ្នក​ប្រើប្រាស់​ភាគច្រើន​ប្រាកដ​ជា​ជ្រើសរើស​បង្កើត​គណនី​ថ្មី ប៉ុន្តែ​វិធី​នេះ​មិន​ប្រាកដ​ថា​ល្អ​នោះ​ទេ ពីព្រោះ​អ្នក​កំពុង​តែ​បន្សល់​នូវ​គណនី ឬ​ឈ្មោះ​របស់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណនី​នោះ​ផង​ដែរ។ អ្នក​បាន​ការពារ​ខ្លួន​របស់​អ្នក ប៉ុន្តែ​អ្នក​មិន​បាន​គិត​ពី​សុវត្ថិភាព​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​នៅ​លើ​ហ្វេសប៊ុក​នោះ​ទេ។

ហេតុ​ដូច្នេះ​ហើយ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​នេះ សូម​អ្នក​ព្យាយាម​ទាញ​យក​គណនី​ហ្វេសប៊ុក​នោះ​ឱ្យ​អស់​លទ្ធភាព​សិន មុន​នឹង​ឈាន​ដល់​ការ​បង្កើត​គណនី​ថ្មី។

សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ ដើម្បី​ធ្វើ​ការ​ស្រោចស្រង់​គណនី​របស់​អ្នក ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​ទំព័រ​នោះ ដូចជា​ត្រូវ​បំពេញ​អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរសព្ទ​ដែល​អ្នក​ដាក់​ប្រើ​នៅ​លើ​ហ្វេសប៊ុក បំពេញ​ឈ្មោះ​ពេញ​នៅ​លើ​ហ្វេសប៊ុក និង​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក រួច​ផ្ញើ​ទៅ​កាន់​ហ្វេសប៊ុក​ជា​ការ​ស្រេច។ អ្នក​ត្រូវ​រង់ចាំ​មួយ​រយៈ ដើម្បី​ក្រុម​ការងារ​ហ្វេសប៊ុក​ឆែក​មើល​ការ​ស្នើសុំ​របស់​អ្នក ហើយ​ប្រសិន​បើ​គណនី​របស់​អ្នក​មិន​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សហគមន៍​ហ្វេសប៊ុក​ទេ នោះ​គណនី​របស់​អ្នក​អាច​នឹង​ស្រោចស្រង់​មក​វិញ​បាន។

Facebook Account Disabled

សូម​ជួយ​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version