Site icon Tech Khmer

ទាញ​យក​សៀវភៅ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» របស់​ក្រសួង​កិច្ចការ​នារី។

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» របស់​ក្រសួង​កិច្ចការ​នារី។

ក្រសួង​កិច្ចការ​នារី ចេញ​ផ្សាយ​សៀវភៅ​ថ្មី​មាន​ចំណង​ជើង​ថា «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន»។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​របស់​ក្រសួង​កិច្ចការ​នារី ក្នុង​គោល​បំណង​បង្កើន​ចំណេះដឹង ការ​យល់​ដឹង និង​ជំនាញ​ពាក់ព័ន្ធ​ដល់​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​អ្នក​ថែទាំ​កុមារ ដើម្បី​កសាង​គ្រួសារ បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព សមធម៌​យេនឌ័រ និង​អហិង្សា។

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា កន្លង​ទៅ កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ទទួល​រង​ផល​អវិជ្ជមាន​ជាច្រើន​ពី​សំណាក់​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​អ្នក​ថែទាំ​កុមារ និង​ពី​អ្នក​ដែល​រស់នៅ​ជុំវិញ​ខ្លួន ដូចជា​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​ការ​មិន​អើពើ ឬ​ការ​មិន​យក​ចិត្ត​ទុក​ដាក់។

ខ្លឹមសារ​នៅ​ក្នុង​សៀវភៅ​នេះ​ឲ្យ​ដឹង​ទៀត​ថា ទង្វើ​អវិជ្ជមាន​ខាង​លើ​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជាច្រើន​រួម​មាន ទម្លាប់ ឥរិយាបថ និង​ការ​ប្រព្រឹត្ត​ដែល​ត្រូវ​បាន​អនុវត្ត​តៗ​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ​ដោយសារ​តែ​កង្វះ​ខាត​ការ​យល់​ដឹង​អំពី​សិទ្ធិ​កុមារ និង​ភាព​ក្រីក្រ។ កត្តា​ទាំងនេះ អាច​ញ៉ាំង​ឲ្យ​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​អ្នក​ថែទាំ​មួយ​ចំនួន​ធំ​ដែល​ធ្លាប់​សម្ដែង​ឡើង​នូវ​សកម្មភាព​មិន​សមរម្យ​ទៅ​លើ​កុមារ ដូចជា​ការ​គំរាមកំហែង ការ​មិន​អើពើ ឬ​មិន​យក​ចិត្ត​ទុក​ដាក់ ការ​មិន​ឲ្យ​តម្លៃ និង​ការ​មិន​ផ្ដល់​ភាព​កក់ក្ដៅ​លើ​កុមារ។

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» របស់​ក្រសួង​កិច្ចការ​នារី។

សៀវភៅ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​នេះ​បែងចែក​ជា ៤​ផ្នែក​រួម​មាន៖

ដើម្បី​ជ្រាប​ច្បាស់​អំពី​ខ្លឹមសារ​ទាំងស្រុង​របស់​សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» សូម​លោក​អ្នក​ទាញ​យក​សៀវភៅ​នេះ​តាម​តំណ​ភ្ជាប់​ខាង​ក្រោម។

ទាញ​យក​សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន»

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» របស់​ក្រសួង​កិច្ចការ​នារី។

 

សៀវភៅ «យុទ្ធសាស្ត្រ​ស្ដីពី​ការ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន» របស់​ក្រសួង​កិច្ចការ​នារី។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version