Site icon Tech Khmer

ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

នៅ​ពេល​ថ្មីៗ​នេះ តិចនិក​ថ្មី​មួយ​ត្រូវ​បាន​ជន​ខិលខូច​ប្រើ​ដើម្បី​ឆបោក​អ្នក​ប្រើប្រាស់​ឱ្យ​ស្កែន QR Code ដើម្បី​ឱ្យ​ចូល​ទៅ​កាន់​គេហទំព័រ​ក្លែងក្លាយ ទាញ​យក​កម្មវិធី​ដែល​ផ្ទុក​មេរោគ ឬ​ទិន្នន័យ​ណា​មួយ​ដែល​មាន​បង្កប់​នូវ​មេរោគ ដោយសារ​តែ​បច្ចុប្បន្ន ការ​ស្កែន​កូដ QR មាន​ភាព​ងាយស្រួល រហ័ស និង​ពេញ​និយម​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។

ក្រុម​ការងារ ថិចខ្មែរ សូម​លើក​យក​មក​បង្ហាញ​នូវ​និយមន័យ ហានិភ័យ​ដែល​អាច​កើត​ឡើង និង​វិធីសាស្ត្រ​បង្ការ​មួយ​ចំនួន​សម្រាប់​អ្នក​យក​ទៅ​អនុវត្ត​ដើម្បី​ការពារ​ខ្លួន​អ្នក និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក​ពី​ការ​បោក​បញ្ឆោត​តាម​អ៊ីនធឺណិត។

តើ Quishing / QR Phishing ជា​អ្វី?

វា​ជា​វិធីសាស្ត្រ​នៃ​ការ​បញ្ឆោត​ដែល​រូួម​បញ្ចូល​រវាង​ពាក្យ QR និង Phishing ដែល​គេ​ហៅថា Quishing។ ជន​ខិលខូច​ប្រើ​វា​ដើម្បី​វាយប្រហារ​ដោយ​បន្លំ (Phishing) ដោយ​ប្រើ QR Code (Quick Response Code) ក្នុង​គោលបំណង​បន្លំ​ខ្លួន​ជា​អ្នក​ទទួល​ប្រាក់ ដោយ​បញ្ឆោត​អ្នក​ប្រើប្រាស់​ឱ្យ​ស្កែន ហើយ​ចូល​ទៅ​កាន់​គេហទំព័រ​ក្លែងក្លាយ ឬ​ទាញ​យក​កម្មវិធី​ផ្ទុក​មេរោគ ឬ​ទិន្នន័យ​ណា​មួយ​ដែល​អាច​បង្កប់​នូវ​មេរោគ ជាដើម។ វា​ស្រដៀង​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing attacks) ដែល​តែង​បន្លំ​ឱ្យ​អ្នក​ចុច​លើ​តំណភ្ជាប់​បំពេញ​ព័ត៌មាន​សម្ងាត់ ឬ​ទាញ​យក​កម្មវិធី​បង្កប់​មេរោគ​ដែរ ប៉ុន្តែ Quishing បញ្ឆោត​ឱ្យ​អ្នក​ស្កែន​កូដ QR ដែល​មាន​ផ្ទុក​នូវ​ទិន្នន័យ​ជា​តំណភ្ជាប់​ក្លែងក្លាយ​ទៅ​វិញ។

បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​ការ​ស្កែន QR Code

វិធី​បង្ការ​ពី Quishing ឬ​ការ​វាយប្រហារ​ដោយ QR Code

Comments

Exit mobile version