Site icon Tech Khmer

របៀប​ដក​ទំព័រ​ហ្វេសប៊ុក (Facebook Page) ចេញ​ពី​ការ​គ្រប់គ្រង​របស់​អ្នក

ទំព័រ​ហ្វេសប៊ុក (Facebook Page)

ទំព័រ​ហ្វេសប៊ុក (Facebook Page)

នៅ​ពេល​ខ្លះ អ្នក​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​អ្នក ឬ​ក្រុម​ការងារ​របស់​អ្នក បញ្ចូល​អ្នក​ទៅ​ជា​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក (Facebook Page) មួយ ដើម្បី​ជួយ​គ្រប់គ្រង និង​ចែក​រំលែក​ដំណឹង​ផ្សេងៗ ក៏ដូចជា​ផ្សព្វផ្សាយ​នូវ​ផលិតផល​ផង​ដែរ។

ទោះ​យ៉ាង​ណា ប្រសិន​បើ​អ្នក​មិន​ចង់​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នោះ​ទេ អ្នក​ក៏​អាច​ដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​បាន​ដែរ។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ដើម្បី​ដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

ជំហាន​ទី​១៖ Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក បន្ទាប់​មក​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ដាំ​ដៃ រួច​ចុច​លើ​ពាក្យ Manage Pages (មើល​រូបភាព​ខាង​ក្រោម)

របៀប​ឆែក​មើល​ទំព័រ​ហ្វេសប៊ុក (Facebook Page) ដែល​អ្នក​គ្រប់គ្រង។

ជំហាន​ទី​២៖ ចុច​លើ​ឈ្មោះ​ទំព័រ​ហ្វេសប៊ុក​ណា​មួយ​ដែល​អ្នក​ចង់​ដក​ខ្លួន​ចេញ (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Settings នៅ​ជួរ​ក្រោម​ឈ្មោះ​របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៤៖ ចុច​លើ​ពាក្យ Page Roles នៅ​ជួរ​ខាង​ឆ្វេង​ស្ដាំ (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៥៖ ត្រង់​ផ្នែក Existing Page Roles ស្វែងរក​មើល​ឈ្មោះ​របស់​អ្នក រួច​ចុច​លើ​ប៊ូតុង Edit (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៦៖ បន្ទាប់​មក ចុច​លើ​ពាក្យ Remove (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៧៖ បន្ទាប់​មក​ទៀត ចុច​លើ​ប៊ូតុង Confirm ដើម្បី​បញ្ជាក់​ថា​អ្នក​ចង់​ដក​ខ្លួន​ចេញ​មែន (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

ជំហាន​ទី​៨៖ ផ្ទាំង​ថ្មី​មួយ​ផុស​ចេញ​មក សូម​បំពេញ​ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក​របស់​អ្នក និង​ចុច​លើ​ប៊ូតុង Submit ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)

របៀបដក​ខ្លួន​អ្នក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version