Site icon Tech Khmer

របៀប​រាយការណ៍​គណនី​ហ្វេសប៊ុក​ក្លែង​ធ្វើ​ជា​អ្នក

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

នៅ​ក្នុង​ពិភព​អ៊ីនធឺណិត ជាពិសេស​ក្នុង​ពិភព​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​តែងតែ​មាន​ជន​ខិលខូច​បាន​ក្លែង​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក ដោយ​យក​រូបថត និង​ឈ្មោះ​របស់​អ្នក​ទៅ​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​ដែល​ដូច​នឹង​គណនី​ហ្វេសប៊ុក​របស់​អ្នក ដើម្បី​ប្រើប្រាស់​ក្នុង​បំណង​ទុច្ចរិត​ណា​មួយ។

ទោះ​យ៉ាង​ណា ហ្វេសប៊ុក​មិន​អនុញ្ញាត​ឲ្យ​ជន​ខិលខូច​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែង​បន្លំ​ជា​នរណា​ម្នាក់​នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន​ឡើយ។

តើ​ធ្វើ​ដូចម្ដេច ទើប​ហ្វេសប៊ុក​អាច​បិទ​គណនី​ក្លែងក្លាយ​នោះ​បាន? ចម្លើយ​គឺ​ថា នៅ​ពេល​អ្នក​ដឹង​ថា​មាន​នរណា​ម្នាក់​បាន​បង្កើត​គណនី​ហ្វេសប៊ុក​ដោយ​ដាក់​ឈ្មោះ​របស់​អ្នក ដាក់​រូបថត​របស់​អ្នក នោះ​អ្នក​ត្រូវ​រាយការណ៍​ទៅ​កាន់​ហ្វេសប៊ុក ដើម្បី​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រួត​ពិនិត្យ​មើល និង​ឈាន​ដល់​បិទ​គណនី​ហ្វេសប៊ុក​ក្លែង​ធ្វើ​ជា​រូប​អ្នក​ចោល​តែ​ម្ដង។

មាតិកា

វិធី​រាយការណ៍​ទៅ​កាន់​ហ្វេសប៊ុក​តាម​រយៈ​កុំព្យូទ័រ Desktop/Laptop អំពី​គណនី​ក្លែង​បន្លំ​ធ្វើ​ជា​អ្នក (Fake Account)៖

ជំហាន​ទី​១៖ ដំបូង អ្នក​ត្រូវ Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក រួច​ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​ដែល​ក្លែង​បន្លំ​ជា​អ្នក។ ប្រសិន​បើ​អ្នក​មិន​អាច​ស្វែងរក​ឃើញ​ទេ អ្នក​អាច​ស្នើសុំ​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​ជួយ​រក និង​ផ្ញើ Link គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​នោះ​ឲ្យ​អ្នក។

ជំហាន​ទី​២៖ បន្ទាប់​ពី​ចូល​ទៅ​ដល់​គណនី​ហ្វេសប៊ុក​ក្លែង​បន្លំ​ជា​អ្នក​រួច​ហើយ សូម​ចុច​លើ​សញ្ញា​ចុច​បី​នៅ​លើ Cover Photo ផ្នែក​ខាង​ស្ដាំ​ដៃ រួច​ជ្រើស​យក​ពាក្យ Report (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៣៖ ផ្ទាំង​ថ្មី​មួយ​នឹង​ផុស​ឡើង សូម​ជ្រើស​យក​ឃ្លា Report this profile រួច​ចុច​លើ​ប៊ូតុង Continue (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៤៖ ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​ផុស​ឡើង សូម​ជ្រើស​យក​ឃ្លា They’re pretending to be me or someone I know រួច​ចុច​ប៊ូតុង Continue (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៥៖ សូម​ជ្រើសរើស​យក​ពាក្យ Me រួច​ចុច​ប៊ូតុង Continue (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៦៖ សូម​ចុច​លើ​ឃ្លា Submit to Facebook for Review ដើម្បី​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រួត​ពិនិត្យ​មើល​គណនី​ដែល​បាន​ក្លែង​ធ្វើ​ជា​រូប​អ្នក ដើម្បី​អាច​ឲ្យ​ហ្វេសប៊ុក​បិទ​គណនី​នោះ​ចោល (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

អាន​អត្ថបទ​ផ្សេង​ទៀត៖

វិធី​រាយការណ៍​ទៅ​កាន់​ហ្វេសប៊ុក​តាម​រយៈ Facebook App នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) អំពី​គណនី​ក្លែង​បន្លំ​ធ្វើ​ជា​អ្នក៖

ជំហាន​ទី​១៖ ដំបូង​អ្នក​ត្រូវ Log in ចូល​គណនី​ហ្វេសប៊ុក​របស់​អ្នក រួច​ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​ដែល​ក្លែង​បន្លំ​ធ្វើ​ជា​អ្នក។ ប្រសិន​បើ​អ្នក​មិន​អាច​ស្វែងរក​គណនី​ក្លែងក្លាយ​នោះ​ឃើញ​ទេ អ្នក​អាច​ស្នើសុំ​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​ជួយ​រក និង​ផ្ញើ Link គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​នោះ​ឲ្យ​អ្នក។

ជំហាន​ទី​២៖ បន្ទាប់​ពី​ចូល​ទៅ​ដល់​គណនី​ហ្វេសប៊ុក​ក្លែង​បន្លំ​ជា​អ្នក​រួច​ហើយ សូម​ចុច​លើ​សញ្ញា​ចុច​បី​នៅ​ក្រោម​ឈ្មោះ​នោះ ផ្នែក​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៣៖ សូម​ជ្រើស​យក​ពាក្យ Give feedback or report this profile (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៤៖ សូម​ជ្រើស​យក​ពាក្យ Pretending to be someone (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៥៖ សូម​ជ្រើស​យក​ពាក្យ Me រួច​ចុច​ប៊ូតុង Send (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៦៖ សូម​ជ្រើស​យក​ពាក្យ Report profile ដើម្បី​ផ្ញើ​ឲ្យ​ហ្វេសប៊ុក​ត្រួត​ពិនិត្យ (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

ជំហាន​ទី​៧៖ សូម​ចុច​ធីក (tick) លើ​ឃ្លា I believe that this goes against Faceboo’s Community Standards រួច​ចុច​ប៊ូតុង Report (មើល​រូបភាព​ខាង​ក្រោម)

រាយការណ៍​គណនី​ក្លែងក្លាយ​ទៅ​ហ្វេសប៊ុក (Fake account)។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version