Site icon Tech Khmer

សូម​ប្រយ័ត្ន! ទម្រង់​បោកប្រាស់​យក​ទំព័រ​ហ្វេសប៊ុក​ដោយ​បន្លំ​ជា​ក្រុមហ៊ុន Meta (Facebook)

ទម្រង់​បោកប្រាស់​យក​ទំព័រ​ហ្វេសប៊ុក​ដោយ​បន្លំ​ជា​ក្រុមហ៊ុន Meta (Facebook)

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បោកប្រាស់​ថ្មី​មួយ​ដែល​បន្លំ​ខ្លួន​ជា​ក្រុមហ៊ុន Meta (Facebook) ដោយ​ផ្ញើ​សារ និង​តម្រូវ​ឱ្យ​យើង​ចុច​លើ​តំណ​ភ្ជាប់​ដើម្បី​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង និង​ឈាន​ដល់​ការ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​យើង​បាន​ទាំងស្រុង។

នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បង្ហោះ​សារ រួម​ជាមួយ​រូបភាព​នៃ​សារ​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដោយ​បញ្ជាក់​ថា នេះ​គឺ​ជា​ទម្រង់​បោកប្រាស់​ដែល​បន្លំ​ខ្លួន​ជា META ឬ​ជា Facebook ដើម្បី​ឱ្យ​យើង​ចុច​តំណ​ភ្ជាប់ ហើយ​លួច​យក​នូវ​ព័ត៌មាន​របស់​យើង។

នាយកដ្ឋាន​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ណា​មួយ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​តម្រូវ​ឱ្យ​យើង​បំពេញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​សោះ។

ទោះ​យ៉ាងណា នៅ​ក្នុង​សារ​របស់​ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ គឺ​រៀបរាប់​ថា ទំព័រ​ហ្វេសប៊ុក​របស់​យើង​នឹង​ត្រូវ​ផ្អាក ដោយសារ​ទំព័រ​ហ្វេសប៊ុក​របស់​យើង​បាន​បំពាន​លើ​គោលការណ៍​ស្តង់ដារ​របស់​សហគមន៍​ហ្វេសប៊ុក ដែល​មាន​មនុស្ស​ជាច្រើន​បាន​រាយការណ៍ ហើយ​ក្នុង​សារ​ដដែល​នោះ ក្រុម​ជន​ខិលខូច​តម្រូវ​ឱ្យ​យើង​ចុច​លើ​តំណ​ភ្ជាប់​បោកប្រាស់ (Phishing link) ដើម្បី​បញ្ជាក់​ពី​ការ​តវ៉ា​របស់​យើង​ក្នុង​រយៈពេល ២៤​ម៉ោង បើ​មិន​ដូច្នោះ​ទេ គេ​នឹង​លុប​ទំព័រ​ហ្វេសប៊ុក​របស់​យើង​ចេញ​ពី​ប្រព័ន្ធ​របស់​គេ។

ចូរ​ចងចាំ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក ឬ Meta មិន​ដែល​ផ្ញើ​សារ​ទៅ​កាន់ Messenger របស់​យើង​ទាក់ទង​នឹង​ការ​បំពាន​គោលការណ៍​សហគមន៍ ឬ​តម្រូវ​ឱ្យ​ចុច​លើ​តំណ​ភ្ជាប់​នោះ​ទេ។

ដើម្បី​ដឹង​ថា​អ្នក​បំពាន​នឹង​គោលការណ៍​របស់​ហ្វេសប៊ុក​ដែរ​ឬ​អត់ នោះ​អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ៖

Comments

Exit mobile version