Site icon Tech Khmer

អគ្គនាយកដ្ឋាន​ពន្ធដារ​ជ្រើសរើស​បុគ្គលិក IT ១៥​នាក់

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូន​ដំណឹង​ដល់​បេក្ខជន​សញ្ជាតិ​ខ្មែរ​ទាំង​ពីរ​ភេទ អំពី​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ចំនួន ៤៦៧​នាក់ ក្នុង​នោះ​ជំនាញ IT ចំនួន ១៥​នាក់។

សេចក្ដី​ជូន​ដំណឹង​ដដែល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ទៀត​ថា នាយកដ្ឋាន​ថ្នាក់​កណ្ដាល​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវការ​ជ្រើសរើស​បេក្ខជន​ទាំង​ពីរ​ភេទ​ជា​សញ្ជាតិ​ខ្មែរ​ចំនួន ១៥​នាក់​ដែល​មាន​ជំនាញ IT ដើម្បី​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ជា​ប្រភេទ​ក្របខ័ណ្ឌ

បេក្ខជន​ទាំង​ពីរ​ភេទ​ជា​មន្ត្រី​រាជការ និស្សិត ពី​វិស័យ​ឯកជន និង​សាធារណជន​ទូទៅ ដែល​មាន​ចំណាប់​អារម្មណ៍​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ចូល​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​ចូល​ទៅ​កាន់​អាសយដ្ឋាន​វែបសាយ

ដើម្បី​បំពេញ​ពាក្យ​ស្នើសុំ​ចុះ​ឈ្មោះ​ប្រឡង​ប្រជែង​ចូល​បម្រើ​ការងារ និង​ត្រូវ​បោះពុម្ព​បង្កាន់ដៃ​ដោយ​ខ្លួន​ឯង បន្ទាប់​មក​ត្រូវ​យក​បង្កាន់ដៃ​នោះ ព្រម​ទាំង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ដែល​មាន​បញ្ជាក់​ត្រឹមត្រូវ​ចំនួន ០១​ច្បាប់ ដូចជា​សញ្ញាបត្រ និង​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សំបុត្រ​កំណើត ឬ​សៀវភៅ​ស្នាក់នៅ (បញ្ជាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច) ដើម្បី​ប្រគល់​ជូន​មន្ត្រី​ទទួល​ពាក្យ​ស្នើសុំ​តាម​កាល​បរិច្ឆេទ​ដែល​គណៈកម្មការ​ប្រឡង​កំណត់​ឲ្យ​បង្ហាញ​ខ្លួន ស្កេន​ម្រាម​ដៃ និង​ថត​រូប។

អាន​អត្ថបទ​ផ្សេង​ទៀត៖

កាល​បរិច្ឆេទ​ចុះ​ឈ្មោះ​អនឡាញ (online)៖ ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនាថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៨

កាល​បរិច្ឆេទ​នៃ​ការ​បង្ហាញ​ខ្លួន៖ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហាថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨

ព័ត៌មាន​បន្ថែម​អំពី​លក្ខន្តិកៈ វិញ្ញាសា​ប្រឡង និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​អាន​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ខាង​ក្រោម​នេះ៖

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version