Site icon Tech Khmer

មាន​ប្រធានបទ​អ្វី​ខ្លះ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨?

ប្រធានបទ​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (Topics BarCamp Angkor 2018)។

ប្រធានបទ​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (Topics BarCamp Angkor 2018)។

ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៣២៤ ខែ​មីនា ឆ្នាំ​២០១៨ នេះ ចាប់​ពី​ម៉ោង ៨​ព្រឹក៥​ល្ងាច។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​រៀបចំ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia) ក្នុង​ខេត្ត​សៀមរាប។ លោក​អ្នក​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី។

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ នា​ខេត្ត​សៀមរាប នេះ វាគ្មិន​ល្បីៗ​ជាច្រើន​រូប​មក​ពី​តាម​បណ្ដា​ស្ថាប័ន​ផ្សេងៗ​គ្នា នឹង​លើក​យក​ប្រធានបទ​សំខាន់ៗ​ជាច្រើន​មក​បង្ហាញ និង​ចែក​រំលែក​ចំណេះដឹង​ជូន​ដល់​អ្នក​ចូលរួម​ទាំងអស់។

តើ​មាន​ប្រធានបទ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ និង​ត្រូវ​ស្វែងរក​ដោយ​របៀប​ណា? (Topics BarCamp Angkor)

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា និង​ផ្អែក​លើ​តារាង​ប្រធានបទ​របស់​ព្រឹត្តិការណ៍​បារខែម​អង្គរ បង្ហាញ​ថា ចាប់​ពី​ម៉ោង ៩​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ គឺ​មាន​ប្រធានបទ​ស្ទើរ​គ្រប់​ម៉ោង​ទាំងអស់។

ប្រធានបទ​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (Topics BarCamp Angkor 2018)។

ខាង​ក្រោម​ជា​ប្រធានបទ​ដែល Tech Khmer ដកស្រង់​ចេញ​ពី​តារាង​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨៖

លោក​អ្នក​អាច​ស្វែងរក​ប្រធានបទ​ខាង​លើ​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ បាន​បិទ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ សៅស៍​អ៊ីសថ៍ អេយសៀ (University of South-East Asia)។ ម្យ៉ាង​ទៀត លោក​អ្នក​ក៏​អាច​សុំ​ក្រដាស​តារាង​ប្រធានបទ​នេះ​ពី​ក្រុម​ការងារ​នៃ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

តារាង​ប្រធានបទ​នៅ​ក្នុង​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​អ្នក​សម្របសម្រួល​កម្មវិធី​បារខែម​អង្គរ ២០១៨៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​ដឹង​ផង។ សូម​អរគុណ!

វិធី​ដើម្បី​ទទួល​បាន​អាវយឺត​ពី​ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨។
ព្រឹត្តិការណ៍​បារខែម​អង្គរ ២០១៨ (BarCamp Angkor 2018) នៅ​ខេត្ត​សៀមរាប។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version