ត្រីវិស័យ App ផ្ដល់​ប្រឹក្សា​និង​តម្រង់​ទិស​សិស្ស​ពី​ជំនាញ​សិក្សា

អង្គការ ខេប (Kampuchean Action for Primary Education, KAPE) ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ ដើម្បី​ផ្ដល់​ប្រឹក្សា និង​តម្រង់​ទិស​សិស្សានុសិស្ស​ឲ្យ​ជ្រើសរើស​ជំនាញ​សិក្សា​ដោយ​ផ្អែក​លើ​មុខវិជ្ជា​ដែល​ខ្លួន​ពូកែ និង​តាម​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន។ កម្មវិធី​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ មាន​ឈ្មោះ​ថា ត្រីវិស័យ (Trey Visay)។ ក្រៅ​ពី​ផ្ដល់​ប្រឹក្សា និង​តម្រង់​ទិស​ក្នុង​ការ​ជ្រើសរើស​ជំនាញ សិស្សានុសិស្ស​ក៏​អាច​មើល​ព័ត៌មាន​អំពី​សាលា និង​លេខ​ទំនាក់ទំនង​របស់​សាលា​នីមួយៗ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ។ សិស្ស​ម្នាក់ៗ​អាច​បង្កើត​គណនី​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​ទៅ​ក្នុង​កម្មវិធី ដែល​អាច​កំណត់​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​ខ្លួន ស្វែងរក​ការងារ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា និង​មើល​វីដេអូ​អំពី​ការងារ​ផ្សេងៗ។ ជា​ចុងក្រោយ សិស្ស​អាច​កំណត់​អត្តសញ្ញាណ និង​ជ្រើសរើស​យក​អាជីព​ដែល​មាន​សក្ដានុពល​សម្រាប់​អនាគត​របស់​ពួក​គេ។ ទោះ​យ៉ាង​ណា​ក៏ដោយ កម្មវិធី ត្រីវិស័យ នេះ​ទើប​តែ​មាន​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប៉ុណ្ណោះ ហើយ​សង្ឃឹម​ថា​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឆាប់ៗ​នេះ។ អាន​អត្ថបទ​ផ្សេង​ទៀត៖ ក្រសួង​អប់រំ បង្កើត​កម្មវិធី​ទូរស័ព្ទ (App) ជួយ​សិស្ស​ថ្នាក់​ទី​១២ ដើម្បី​ត្រៀម​ប្រឡង​បាក់ឌុប កម្មវិធី​ផ្ដល់​អនុសាសន៍​ក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ របៀប​ឆែក​មើល​ថា​តើ​មាន​គេ​លួច hack ចូល​គណនី​ហ្វេសប៊ុក​យើង​ដែរ​ឬ​អត់? ហេតុ​អ្វី​ត្រូវ​បង្កើត​ត្រីវិស័យ App (Trey Visay App) នៅ​កម្ពុជា? … Continue reading ត្រីវិស័យ App ផ្ដល់​ប្រឹក្សា​និង​តម្រង់​ទិស​សិស្ស​ពី​ជំនាញ​សិក្សា