Site icon Tech Khmer

USB files បាត់​ពី USB drive ប៉ុន្តែ​ទំហំ USB នៅ​តែ​ធំ​ដដែល

lost file on USB but storage size still big

lost file on USB but storage size still big

ធ្លាប់​បាត់​ឯកសារ​ពី USB ប៉ុន្តែ​ទំហំ​ប្រើប្រាស់ USB នៅ​តែ​មាន​ទំហំ​ដដែល។ នេះ​មាន​ន័យ​ថា​ឯកសារ​របស់​អ្នក​ត្រូវ​វីរុស (Virus) លាក់ (hidden file)

ករណី​នេះ ឯកសារ​របស់​អ្នក​នៅ​តែ​មាន​នៅ​ក្នុង USB ដដែល គ្រាន់​តែ​អ្នក​មើល​មិន​ឃើញ ដោយសារ​ទី​១ អាច​ថា​ឯកសារ​ទាំងនោះ​ត្រូវ​បាន​កំណត់​ជា​ប្រភេទ hidden និង​ទី​ពីរ ដោយសារ​មាន virus maleware នៅ​ក្នុង USB បម្លែង​ឯកសារ​ទាំងនោះ​ទៅ​ជា​ប្រភេទ hidden ដែរ។

ដំណោះស្រាយ​ក្នុង​ករណី​ទី​១ គឺ​ត្រូវ​ប្ដូរ property ឯកសារ​ទៅ unhide

ជំហាន​ទី​១៖ ​ដោត USB ចូល​កុំព្យូទ័រ

ជំហាន​ទី​២៖ បើក windows explorer

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Tools រួច​ជ្រើសរើស Folder options រួច​ចុច View

ជំហាន​ទី​៤៖ រក​មើល​ពាក្យ Hidden files and folders រួច​ជ្រើសរើស​ពាក្យ Show hidden files, folders, and drives

ជំហាន​ចុង​ក្រោយ៖ ចុច Ok ជា​ការ​ស្រេច។

ប្រសិន​បើ​ធ្វើ​តាម​វិធី​ខាង​លើ​នៅ​តែ​មិន​ឃើញ​ឯកសារ​ទៀត ត្រូវ​អនុវត្ត​វិធី​ខាង​ក្រោម​ម្ដង។

ដំណោះស្រាយ​ក្នុង​ករណី​ទី​២ ត្រូវ​ប្រើ​ឃ្លា​បញ្ជា command

ជំហាន​ទី​១៖ ចុច Start menu រួច​វាយ​ពាក្យ cmd.exe ក្នុង​ប្រអប់ Search រួច​ចុច​យក cmd.exe

windows command prompt

ជំហាន​ទី​២៖ ឆែក​មើល Drive USB របស់​អ្នក​ឈ្មោះ​អី? ឧទាហរណ៍​ថា USB របស់​អ្នក​គឺ Drive E:

ជំហាន​ទី​៣៖ នៅ​ក្នុង command prompt ពណ៌​ខ្មៅ វាយ​អក្សរ E: រួច​ចុច Enter key

ជំហាន​ទី​៤៖ ដំណាក់កាល​នេះ គឺ​អ្នក​កំពុង​ឈរ​នៅ​លើ Drive E: រួច​វាយ​ពាក្យ​ដូច​ខាង​ក្រោម​រួចចុច Enter ​Key

attrib -s -h -r /s /d

attrib to unhide all files in USB

បន្ទាប់​ពីចុច Enter លើ keyboard រួច ត្រឡប់​ទៅ​មើល​ក្នុង Drive USB របស់​អ្នក​វិញ ថា​តើ​ឯកសារ​ទាំងនោះ​បង្ហាញ​ខ្លួន​វិញ​ហើយ​ឬ​នៅ៕

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version