Site icon Tech Khmer

របៀប​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen នៅ​លើ Windows 10

អេក្រង់ Lock Screen នៅ​លើ Windows 10។

អេក្រង់ Lock Screen នៅ​លើ Windows 10។

Lock Screen នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 (Operating System, OS) គឺ​ជា​អេក្រង់​ដែល​អ្នក​ឃើញ​មុន​គេ​បន្ទាប់​ពី​បើក​ដំណើរការ​កុំព្យូទ័រ​ឆ្លង​កាត់ boot screen រួច ហើយ​ក៏​ជា​អេក្រង់​ដែល​អ្នក​នឹង​ឃើញ​វា​មុន​គេ​ដែរ​បន្ទាប់​ពី sleep និង resume ពី hibernation

អ្នក​ប្រាកដ​ជា​មើល​ឃើញ​ថ្ងៃ​ខែ ម៉ោង កម្រិត​នៃ​ថាមពល​ថ្ម និង​និមិត្តសញ្ញា network នៅ​លើ​អេក្រង់ Lock Screen កុំព្យូទ័រ​របស់​អ្នក។ ទន្ទឹម​នឹង​នេះ អ្នក​ក៏​អាច​កំណត់​រូបភាព​ដែល​អ្នក​ចូល​ចិត្ត ដាក់​នៅ​លើ​អេក្រង់ Lock Screen កុំព្យូទ័រ​របស់​អ្នក​បាន​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម ដើម្បី​កំណត់ ឬ​ប្ដូរ​រូបភាព​នៃ​អេក្រង់ Lock Screen នៅ​លើ Windows 10 របស់​អ្នក៖

ជំហាន​ទី​១៖ ចុច​លើ​សញ្ញា Notification នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​ក្រោម រួច​ជ្រើស​យក All Settings (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​១ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។
ជំហាន​ទី​១ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។

ជំហាន​ទី​២៖ អេក្រង់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Windows Settings នឹង​ចេញ​មក សូម​ជ្រើស​យក Personalization (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​២ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។

ជំហាន​ទី​៣៖ អេក្រង់​ថ្មី​មួយ​ទៀត​ចេញ​មក សូម​ជ្រើស​យក Lock Screen នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៣ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។

ជំហាន​ទី​៤៖ នៅ​ត្រង់​កន្លែង Background សូម​ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ចុះ​ក្រោម រួច​ជ្រើស​យក Picture (មើល​រូបភាព​ខាង​ក្រោម)

ជំហាន​ទី​៤ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។
ជំហាន​ទី​៤ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។

ជំហាន​ទី​៥៖ ចុច​ប៊ូតុង Browse ដើម្បី​ជ្រើសរើស​រូបភាព​ដែល​អ្នក​ពេញ​ចិត្ត (មើល​រូបភាព​ខាង​ក្រោម)។ បន្ទាប់​ពី​ជ្រើសរើស​រូបភាព​រួច នោះ​ផ្ទៃ Lock Screen កុំព្យូទ័រ​របស់​អ្នក​នឹង​ប្ដូរ​ទៅ​រូបភាព​ថ្មី​ដែល​អ្នក​បាន​ជ្រើសរើស​ភ្លាម។

ចំណាំ៖

ជំហាន​ទី​៥ នៃ​ការ​ប្ដូរ​រូបភាព​ផ្ទៃ Lock Screen។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version