Site icon Tech Khmer

ស្ត្រី​ខ្មែរ​បី​នាក់​ឈ្នះ​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា

(ពី​ឆ្វេង) កញ្ញា ចន្ទ ពេញល័ក្ខ អ្នកស្រី ហ្វាត ស៊ីអែម និង​កញ្ញា ឡុង លក្ខិណា។

(ពី​ឆ្វេង) កញ្ញា ចន្ទ ពេញល័ក្ខ អ្នកស្រី ហ្វាត ស៊ីអែម និង​កញ្ញា ឡុង លក្ខិណា។

ស្ត្រី​ខ្មែរ​បី​នាក់​ទទួល​បាន​ជ័យលាភី «ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៨»។ ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ គឺ​ជា​ពាន​រង្វាន់​ដែល​បង្កើត​ឡើង​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ដល់​ស្ត្រី ការ​តាំង​ចិត្ត និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ស្ត្រី​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​ច្រើន​នៅ​កម្ពុជា។

ស្ត្រី​ខ្មែរ​ទាំង​បី​រូប​ដែល​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ​រួម​មាន៖

ស្ត្រី​ឆ្នើម​បី​នាក់​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ គឺ​ស្ថិត​ក្នុង​បេក្ខនារី ៣០​នាក់ ដែល​ត្រូវ​បាន​វាយ​តម្លៃ​ទៅ​លើ​ភាព​ជោគជ័យ​របស់​ពួក​គាត់​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា បទពិសោធន៍ ជំនាញ និង​សេវាកម្ម​ដែល​ពួក​គេ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨។

ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា អ្នកស្រី តាន់ សូដានី បាន​ថ្លែង​ប្រាប់ VOA ក្នុង​សប្ដាហ៍​នេះ​ថា ការ​វាយ​តម្លៃ​គឺ​ផ្នែក​លើ​ឥទ្ធិពល​នៃ​ការងារ​របស់​ពួក​គាត់ ការ​តាំង​ចិត្ត​របស់​ពួក​គាត់​កន្លង​ទៅ និង​ការ​តាំង​ចិត្ត​បន្ត​ទៅ​ថ្ងៃ​អនាគត។

ឆ្នាំ​២០១៨ នេះ​ជា​លើក​ដំបូង​ហើយ​នៅ​កម្ពុជា ដែល​មាន​ការ​រៀបចំ​ប្រកួត​ពាន​រង្វាន់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ដល់​ស្ត្រី ក៏​ដូចជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ត្រី​សហគ្រិន​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ផង​ដែរ។

សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ!

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version