Site icon Tech Khmer

Hacker ដាក់​លក់​គណនី​អនឡាញ​ជិត ២៧​លាន​គណនី​លើ Dark Web

Hacker

Hacker

គណនី​អនឡាញ​ជិត ២៧​លាន​គណនី​ថ្មី​ទៀត ត្រូវ​បាន​ហេគឃឺ (Hacker) ដាក់​លក់​នៅ​លើ​វេបសាយ​ងងឹត (Dark Web) នៅ​ពេល​ថ្មីៗ​នេះ ដែល​ហេគឃឺ​បាន​លួច​ពី​វេបសាយ​ល្បីៗ​ចំនួន ៦ ផ្សេង​គ្នា។

នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​គណនី​អនឡាញ​រាប់​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ម្នាក់​ប្រកាស​ដាក់​លក់​នៅ​លើ Dark Web បន្ទាប់​ពី​ហេគឃឺ​រូប​នោះ​បាន​ដាក់​លក់​គណនី​អនឡាញ​ប្រមាណ ៨៩០​លាន​អនឡាញ​គណនី​ដែល​លួច​បាន​ពី​វេបសាយ​ល្បីៗ​ចំនួន ៣២​វេបសាយ​ក្នុង​ដំណាក់កាល​បី​ផ្សេង​គ្នា។

វេបសាយ The Hacker News ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា ហេគឃឺ​ម្នាក់​ជនជាតិ​ប៉ាគីស្ថាន (Pakistani) ដែល​ដាក់​រហស្សនាម​នៅ​លើ​អនឡាញ​ថា Gnosticplayers និង​បាន​អះអាង​ថា​ធ្លាប់​លួច​យក​គណនី​អនឡាញ​ពី​វេបសាយ​ល្បីៗ​រាប់​រយ​វេបសាយ​នោះ បាន​ផ្ញើ​អ៊ីមែល​មួយ​ឲ្យ The Hacker News។

ហេគឃឺ​នោះ​ប្រាប់ The Hacker News ថា កាល​ពី​ខែ​មុន គេ​បាន​លួច​យក​គណនី​អនឡាញ​ចំនួន​បី​លើក​យក​ទៅ​ដាក់​លក់​នៅ​លើ Dark Web ដែល​មាន​ឈ្មោះ​ថា Dream Market។ លើក​ទី​មួយ ហេគឃឺ​នោះ​លួច​បាន ៦២០​លាន​គណនី​អនឡាញ​ពី ១៦​វេបសាយ។ លើក​ទី​ពីរ គេ​លួច​បាន ១២៧​លាន​គណនី​អនឡាញ​ពី ៨​វេបសាយ។ លើក​ទី​បី លួច​បាន ៩២​លាន​គណនី​ពី ៨​វេបសាយ និង​លើក​ទី​បួន លួច​បាន​ជិត ២៧​លាន​គណនី​បន្ថែម​ទៀត​ពី ៦​វេបសាយ។

វេបសាយ​ទាំង ៦ ដែល​ត្រូវ​បាន​ហេគឃឺ​ឈ្មោះ Gnosticplayers (ឈ្មោះ​ហៅ​នៅ​លើ​អនឡាញ) លួច​យក​គណនី​ទៅ​ដាក់​លក់​លើ​វេបសាយ​ងងឹត Dream Market នៅ​ពេល​ថ្មីៗ​នេះ​មាន​ដូច​ខាង​ក្រោម៖

ទិន្នន័យ​នីមួយៗ​ខាង​លើ​នេះ ត្រូវ​បាន​ហេគឃឺ​ដាក់​លក់​នៅ​លើ Dream Market និង​មាន​តម្លៃ​សរុប ១,២៤៣១​Bitcoin ប្រហែល​ជា ៥​ពាន់​ដុល្លារ។

សារព័ត៌មាន The Hacker News បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំង ៦ ខាង​លើ​រួច​ហើយ ដើម្បី​ប្រាប់​ពី​ដំណឹង​នៃ​ការ​បែកធ្លាយ​ទិន្នន័យ​នេះ និង​ដើម្បី​ដឹង​ថា​តើ​ក្រុមហ៊ុន​ទាំងនោះ​បាន​ជូន​ដំណឹង​ទៅ​កាន់​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​រួច​ឬ​នៅ​អំពី​បញ្ហា​នេះ។

ទោះ​យ៉ាង​ណា ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ប្រើប្រាស់​សេវាកម្ម​ណា​មួយ​នៃ​វេបសាយ​ខាង​លើ អ្នក​គួរ​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ភ្លាមៗ។ លើស​ពី​នេះ បើ​អ្នក​ប្រើ​ពាក្យ​សម្ងាត់​ដូច​គ្នា​នឹង​វេបសាយ​ខាង​លើ​នៅ​តាម​បណ្ដា​វេបសាយ​ផ្សេង​ទៀត អ្នក​ក៏​គួរ​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ភ្លាមៗ​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

គណនី​អនឡាញ​ដែល​ត្រូវ​ហេគឃឺ Gnosticplayers ដាក់​លក់​លើ Dark Web។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version