29 C
Phnom Penh
Wednesday ទី​23 April ឆ្នាំ​2025

ហេគឃីង (Hacking)

Hacking category

វិធានការ​បង្ការ​ការ​បោកបញ្ឆោត​លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ចុងខែ​កក្កដា ជូន​ដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) និង​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ ឱ្យ​ប្រុងប្រយ័ត្ន​លើ​ករណី​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា ហេគឃ័រ (hackers) លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ធនាគារ។
ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

ប្រុងប្រយ័ត្ន! ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

នៅ​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ថិចខ្មែរ (TECH KHMER) សង្កេត​ឃើញ​មាន​ផេក​មួយ​ចំនួន​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​នៅ​ចុង​ខែ​មេសា នេះ ហើយ​មាន Boost Page ផង បាន​បន្លំ​ឈ្មោះ​ស្រដៀង​នឹង​ឈ្មោះ​កម្មវិធី Messenger របស់​ហ្វេសប៊ុក ដោយ​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ចុច​អាប់ដេត (update) កម្មវិធី Messenger។ ទំព័រ​ហ្វេសប៊ុក​ទាំងនោះ​មាន​ឈ្មោះ​ដូចជា "Messenger ubdate" និង​មាន​ទំព័រ​ជា​ភាសា​ខ្មែរ​មួយ​ទៀត​សរសេរ​ថា "ធ្វើ​បច្ចុប្បន្នភាព" ដោយ​មាន​ដាក់​ឡូហ្គូ (logo) នៃ​កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក...
Google Chrome Update

Chrome មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​តម្រូវ​ឱ្យ Update ទៅ​កាន់​កំណែ​ជំនាន់​៩០

ក្រុមហ៊ុន Google ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Chrome អំពី​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​ជំនាន់ 90.0.4430.93 ដែល​ជា​ជំនាន់​ចុងក្រោយ​ដើម្បី​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​នៃ​ភាព​ងាយ​រងគ្រោះ។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 90.0.4430.93 នៅ​ចុងខែ​មេសា។ ការ​បញ្ចេញ​កំណែ​ជួសជុល គឺ​សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​នៃ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ចំនួន ៩ ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac...

របៀប​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​លួច​គណនី​ហ្វេសប៊ុក​ឬ​ឆបោក​តាម​អនឡាញ​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCP) ប្រកាស​ទទួល​ពាក្យ​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​សម្រួល​ដល់​ជនរងគ្រោះ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ដើម្បី​សម្រួល​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង និង​អនុវត្ត​តាម​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បង្កើត​វីដេអូ​ណែនាំ​ខ្លី​មួយ​មាន​រយៈពេល​ជាង ២​នាទី ណែនាំ​ពី​របៀប​ដាក់​ពាក្យ​បណ្ដឹង​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បោក​បញ្ឆោត​តាមរយៈ​អនឡាញ ឬ​ទូរស័ព្ទ មាន​ដូចជា៖ ការ​លួច​យក​គណនី​បណ្ដាញ​សង្គម​ដើម្បី​យក​ទៅ​បោកប្រាស់ការ​បោក​បញ្ឆោត​តាមរយៈ​ការ​វេរ​លុយនិង​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។ វិធី​ដាក់​ពាក្យ​បណ្ដឹង៖ បំពេញ​ពាក្យ​បណ្ដឹង​ដែល​អ្នក​អាច​ទាញ​យក​ពី​តំណ​ភ្ជាប់​នេះ https://bit.ly/ACCPKHភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត ឬ​លិខិត​ឆ្លងដែន និង​សូម​ថតរូប​ផ្ទាល់​ជាមួយ​ឯកសារ​នេះភ្ជាប់​មក​ជាមួយ​នូវ​រូបភាព Screenshot ទាក់ទង​នឹង​ការ​បោក​បញ្ឆោត។ បន្ទាប់ពី​អ្នក​បាន​ប្រមូល​ឯកសារ​ទាំង​បី​រួច​ហើយ...
Google Chrome Browser

Chrome បញ្ចេញ​កំណែ​ថ្មី​ជំនាន់ ៨៩ ឱ្យ​អ្នក​ប្រើប្រាស់​អាប់ដេត (update)

ក្រុមហ៊ុន Google ជូន​ដំណឹង​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​រុករក​ទៅ​កាន់​ជំនាន់​ថ្មី ៨៩ បន្ទាប់​ពី​បញ្ចេញ​កំណែ​ជួសជុល​សន្តិសុខ​ម្ដង​រួច​មក​ហើយ​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ និង​បិទ​ចន្លោះ​ប្រហោង​ភាព​ងាយ​រងគ្រោះ​នៃ​កម្មវិធី​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២១ នេះ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 89.0.4389.82 នៅ​ថ្ងៃ​ទី​៥ មីនា បន្ទាប់​ពី​បញ្ចេញ​កំណែ​ជួសជុល​ចំណុច​ខ្សោយ​ចំនួន ៤៧ កាល​ពី​ថ្ងៃ​ទី​២ មីនា សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ...
កម្មវិធី​រុករក Firefox Version 85.0.2

Firefox មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នៅ​ខែ​កុម្ភៈ ២០២១

នៅ​ក្នុង​ខែ​កុម្ភៈ នេះ ក្រុមហ៊ុន Mozilla ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Firefox និង Firefox ESR ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​ជា​បន្ទាន់។ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​រក​ឃើញ និង​រាយការណ៍​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី Trend Micro Zero Day Initiative ពីរ​នាក់ គឺ​លោក Abraruddin Khan និង​លោក Omair កាល​ពី​ពេល​ថ្មីៗ​នេះ...
Google Chrome Update

Google Chrome មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ខែ​មករា ឆ្នាំ​២០២១

ក្រុមហ៊ុន Google ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Google Chrome ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ ឬ​ភាព​ងាយ​រងគ្រោះ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២១។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 88.0.4324.104 សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac និង Linux។ ចំណុច​ខ្សោយ​ឬ​ចន្លោះ​ប្រហោង​នៅ​ក្នុង​កម្មវិធី​រុករក​មួយ​នេះ​មាន​រហូត​ដល់​ទៅ...
Windows Update

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ១០ ក្នុង​ផលិតផល​នៅ​ក្នុង​ខែ​មករា ២០២១

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១០ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៨៣ ដែល​មាន​នៅ​ក្នុង​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​មករា ឆ្នាំ​២០២១។ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១០ នេះ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ទៀត​ផង។ ក្រុម​ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
Update Windows May

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​៩ ក្នុង​ផលិតផល​របស់​ខ្លួន​នៅ​ខែ​ធ្នូ ២០២០

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ៩ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៥៨ ដែល​មាន​នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០។ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ៩ នេះ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ទៀត​ផង។ ក្រុម​ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
Update Windows May

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​១៧ របស់​ផលិតផល Microsoft នៅ​ខែ​វិច្ឆិកា ២០២០

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៧ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ១១២ ដែល​មាន​នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១៧ នេះ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code)។ ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
គណនី​ហ្វេសប៊ុក​ឈ្មោះ App Service

ប្រយ័ត្ន​ចាញ់​បោក​ជន​ខិលខូច​លួច​យក​គណនី​ឬ​ផេក​ហ្វេសប៊ុក​តាម Link

នៅ​ពេល​ថ្មីៗ​នេះ​មាន​ការ​ចែករំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) អំពី​ការ​ព្រមាន​មួយ​របស់​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា App Service ដែល​គេ​ជឿ​ថា​ជា​គណនី​បោក​បញ្ឆោត​ដោយ​បន្លំ​ជា​ក្រុម​ការងារ​សន្តិសុខ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។ គណនី App Service នេះ​បាន​ចែករំលែក (share) នូវ​ផេក​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា​ទៅ​លើ​គណនី​​របស់​ខ្លួន ហើយ​សរសេរ​សារ​ព្រមាន​ជា​ភាសា​ខ្មែរ​ពី​ការ​អាច​បាត់បង់​នូវ​គណនី​ហ្វេសប៊ុក ប្រសិន​ជា​ម្ចាស់​គណនី​ឬ​ផេក​ទាំងនោះ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គេ​នៅ​ក្នុង​សារ​នោះ​ទេ។ ម្ចាស់​ផេក​ឬ​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គណនី App Service (ឬ​ផេក​ផ្សេងៗ​ទៀត) ចែករំលែក​ផេក​របស់​អ្នក​នៅ​លើ​គណនី App Service (ឬ​ផេក​ផ្សេងៗ​ទៀត) ដោយ​ឱ្យ​អ្នក​ចុច​លើ​តំណ​ភ្ជាប់ (Link) សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​នោះ​ឱ្យ​សោះ ពីព្រោះ​វា​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​គណនី​ហ្វេសប៊ុក...
Adobe

ផលិតផល Adobe មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០

ក្រុមហ៊ុន Adobe ប្រកាស​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​បន្ទាន់​នូវ​កម្មវិធី Adobe Acrobat and Reader ដែល​មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ ក្រុមហ៊ុន​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​នៅ​លើ Windows និង MacOS ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ជា​បន្ទាន់​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ​ទាំងនោះ ពីព្រោះ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Adobe នេះ អាច​អនុញ្ញាត​ឱ្យ​ក្រុម​វាយប្រហារ​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន។ ផលិតផល​ដែល​រង​ផល​ប៉ះពាល់​រួមមាន៖ Acrobat DC Continuous កំណែ​ចាប់​ពី 2020.012.20048 ចុះ​ក្រោមAcrobat...
Google Chrome Browser

Google Chrome មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ត្រូវការ​អាប់ដេត​បន្ទាន់

Google បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​សម្រាប់​កម្មវិធី​រុករក Google Chrome ដើម្បី​ជួសជុល​ចំណុច​ខ្សោយ ឬ​ភាព​ងាយ​រងគ្រោះ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 86.0.4240.183 សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac និង Linux។ ចំណុច​ខ្សោយ​ដែល​មាន​នៅ​លើ​កម្មវិធី Chrome លើ​ជំនាន់​ទាប​ជាង​កំណែ​ខាង​លើ...
កម្មវិធី​កក់​តុ eatigo

ទិន្នន័យ​កម្មវិធី​កក់​តុ eatigo ជិត ៣​លាន​គណនី​ត្រូវ​បាន​លួច​ដាក់​លក់​លើ​អ៊ីនធឺណិត

កម្មវិធី eatigo ជា​កម្មវិធី​បម្រើ​សេវាកម្ម​កក់​តុ​សម្រាប់​ភោជនីយដ្ឋាន។ គណនី​ប្រមាណ ២,៨​លាន​គណនី​របស់​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​បែកធ្លាយ។
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!