Site icon Tech Khmer

របៀប​ដាក់ ឬ​ដក​លេខ​ទូរស័ព្ទ និង​អ៊ីមែល​លើ​ហ្វេសប៊ុក

វិធី​ដាក់ ឬ​ដក​លេខ​ទូរស័ព្ទ (Phone Number) និង​អ៊ីមែល (Email Address) នៅ​លើ​ហ្វេសប៊ុក។

វិធី​ដាក់ ឬ​ដក​លេខ​ទូរស័ព្ទ (Phone Number) និង​អ៊ីមែល (Email Address) នៅ​លើ​ហ្វេសប៊ុក។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លេខ​ទូរស័ព្ទ និង​អ៊ីមែល ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account) ហើយ​ក៏​ក្លាយ​ជា​ឈ្មោះ​គណនី (username/login) ពេល​ចូល​ប្រើ​ហ្វេសប៊ុក​ម្ដងៗ។

ទន្ទឹម​នឹង​នេះ អ្នក​ជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ថា លោក​អ្នក​មិន​គួរ​យក​លេខ​ទូរស័ព្ទ​ដាក់​ជា​ឈ្មោះ​គណនី (username) ឬ​ក៏​ដាក់​ដើម្បី​ស្រោចស្រង់​គណនី (account recovery) នៅ​ពេល​លោក​អ្នក​ភ្លេច​ពាក្យ​សម្ងាត់​នោះ​ទេ (forgot password) ដោយសារ​ការ​ប្រើ​លេខ​ទូរស័ព្ទ​វា​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​ឲ្យ​ក្រុម hackers លួច​គណនី​ហ្វេសប៊ុក​របស់​លោក​បាន។

ដូច្នេះ​ហើយ Tech Khmer លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ប្រើ​គណនី​អ៊ីមែល​ធ្វើ​ជា​ឈ្មោះ​គណនី​ហ្វេសប៊ុក (username) និង​ប្រើ​អ៊ីមែល​សម្រាប់​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ជំនួស​វិញ ដោយសារ​ការ​ប្រើ​អ៊ីមែល​ធ្វើ​ជា username/login លើ​ហ្វេសប៊ុក គឺ​មាន​សុវត្ថិភាព​ខ្ពស់​ជាង។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​ជា​វិធី​ដាក់​អ៊ីមែល និង​ដក​លេខ​ទូរស័ព្ទ​ចេញ​ពី​គណនី​ហ្វេសប៊ុក​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក (Facebook App) ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone)

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) របស់​លោក​អ្នក

ជំហាន​ទី​២៖ Login ចូល​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​មិន​ទាន់ Login

ជំហាន​ទី​៣៖ ចុច​សញ្ញា​ឆូត​បី​នៅ​ខាង​ស្ដាំ​ដៃ​ផ្នែក​ខាង​លើ​នៃ​កម្មវិធី​ហ្វេសប៊ុក (មើល​រូបភាព​ខាង​ក្រោម)

ចុច​សញ្ញា​ឆូត​បី

ជំហាន​ទី​៤៖ បន្ទាប់​មក​អូស​ឡើង​លើ រួច​ចុច​លើ​ពាក្យ Settings & Privacy (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ Settings & Privacy

ជំហាន​ទី​៥៖ ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ Settings

ជំហាន​ទី​៦៖ ចុច​លើ​ពាក្យ Personal Information (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ Personal Information

ជំហាន​ទី​៧៖ លោក​អ្នក​ត្រូវ​បញ្ចូល​អ៊ីមែល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក​ជា​មុន​សិន ដោយ​ចុច​លើ​ឃ្លា Email Address (មើល​រូបភាព​ខាង​ក្រោម)។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​មាន​គណនី​អ៊ីមែល​ទេ សូម​ចុច​ត្រង់​នេះ​ដើម្បី​មើល​ពី​របៀប​បង្កើត​អ៊ីមែល​នៅ Gmail

ចុច​ឃ្លា Email Address

ជំហាន​ទី​៨៖ បន្ទាប់​មក​ចុច​លើ​ឃ្លា Add Email Address (មើល​រូបភាព​ខាង​ក្រោម)

ចុច Add Email Address

ជំហាន​ទី​៩៖ បំពេញ​អ៊ីមែល​របស់​អ្នក​នៅ​ក្នុង​ប្រអប់​ទី​១ និង​បំពេញ​ពាក្យ​សម្ងាត់​ហ្វេសប៊ុក​របស់​អ្នក​នៅ​ក្នុង​ប្រអប់​ទី​២ បន្ទាប់​មក​ចុច​ប៊ូតុង Add Email (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​អ៊ីមែល ពាក្យ​សម្ងាត់​ហ្វេសប៊ុក និង​ចុច​ប៊ូតុង Add Email

ជំហាន​ទី​១០៖ បន្ទាប់​មក​លោក​អ្នក​ត្រូវ​បញ្ជាក់​អ៊ីមែល​របស់​លោក​អ្នក ដើម្បី​ប្រាកដ​ថា​អ្នក​ទទួល​បាន​សារ​ពី​ហ្វេសប៊ុក ជៀសវាង​លោក​អ្នក​ដាក់​អ៊ីមែល​មិន​បាន​ត្រឹមត្រូវ ដោយ​ចុច​លើ​ឃ្លា Confirm Email Address (មើល​រូបភាព​ខាង​ក្រោម)

ចុច Confirm Email Address

ជំហាន​ទី​១១៖ Login ចូល​គណនី​អ៊ីមែល​របស់​លោក​អ្នក និង​ស្វែងរក​សារ​ដែល​ហ្វេសប៊ុក​ផ្ញើ​ឲ្យ​អ្នក រួច​បើក​មើល​សារ​ដើម្បី​យក​លេខ​កូដ ៥​ខ្ទង់​ទៅ​បញ្ចូល​នៅ​កន្លែង Confirmation Code ក្នុង​ហ្វេសប៊ុក (មើល​រូបភាព​ខាង​ក្រោម)

លេខ​កូដ​ដែល​ហ្វេសប៊ុក​ផ្ញើ​ទៅ​កាន់​អ៊ីមែល​ដែល​អ្នក​ដាក់​ក្នុង​ហ្វេសប៊ុក

ជំហាន​ទី​១២៖ ត្រឡប់​មក​ហ្វេសប៊ុក​វិញ លោក​អ្នក​ត្រូវ​បញ្ចូល​លេខ​កូដ​ដែល​បាន​ពី​អ៊ីមែល ទៅ​ក្នុង​ប្រអប់ Confirmation Code រួច​ចុច​លើ​ប៊ូតុង Confirm (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​កូដ និង​ចុច​ប៊ូតុង Confirm

ជំហាន​ទី​១៣៖ ត្រឡប់​មក​ចំណុច Settings វិញ រួច​ចុច​លើ​ឃ្លា Phone Number ដើម្បី​ដក​លេខ​ទូរស័ព្ទ​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ​ឃ្លា Phone Number

ជំហាន​ទី​១៤៖ ចុច​លើ​ពាក្យ Remove នៅ​ក្រោម​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ចុច remove លេខ​ទូរស័ព្ទ

ជំហាន​ទី​១៥៖ បំពេញ​ពាក្យ​សម្ងាត់​ហ្វេសប៊ុក​របស់​អ្នក រួច​ចុច​ប៊ូតុង Remove Phone (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​ពាក្យ​សម្ងាត់​ហ្វេសប៊ុក និង​ចុច​ប៊ូតុង Remove Phone

ជំហាន​ទី​១៦៖ បន្ទាប់​ពី​ដក​លេខ​ទូរស័ព្ទ​បាន​សម្រេច​ហើយ ហ្វេសប៊ុក​នឹង​ទារ​ឲ្យ​លោក​អ្នក​បញ្ចូល​លេខ​ទូរស័ព្ទ ប៉ុន្តែ​លោក​អ្នក​មិន​បាច់​បញ្ចូល​ទេ (មើល​រូបភាព​ខាង​ក្រោម)

កន្លែង​បញ្ចូល​លេខ​ទូរស័ព្ទ

ជំហាន​ទី​១៧៖ ត្រឡប់​មក​ចំណុច Settings និង Refresh កម្មវិធី លោក​អ្នក​នឹង​លែង​ឃើញ​លេខ​ទូរស័ព្ទ​ទៀត​ហើយ (មើល​រូបភាព​ខាង​ក្រោម)

គណនី​អ៊ីមែល​ដែល​អ្នក​បញ្ចូល​ក្នុង​គណនី​ហ្វេសប៊ុក

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version