លេខក្បាល +370 និង +381 Missed call កុំតេត្រឡប់ទៅវិញ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ជូនដំណឹងដល់ពលរដ្ឋទាំងអស់កុំឱ្យហៅត្រឡប់ទៅកាន់លេខទូរស័ព្ទក្រៅប្រទេសដែលមានក្បាលលេខ +370 និង +381 ដែលអ្នកមិនស្គាល់ឱ្យសោះ។
នាយកដ្ឋានជំនាញផ្នែកបច្ចេកវិទ្យានេះពន្យល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រសិនបើអ្នកយកលេខទូរស័ព្ទរបស់ខ្លួនអ្នកតេត្រឡប់ទៅកាន់លេខក្រៅប្រទេសដែលមានក្បាលលេខដូចខាងលើ នោះអ្នកនឹងត្រូវខាតបង់ប្រាក់ដ៏ច្រើនពីគណនីទូរស័ព្ទរបស់អ្នកភ្លាមៗ ដោយសារតម្លៃនៃសេវាហៅចេញទៅកាន់លេខទាំងនោះមានតម្លៃថ្លៃ។
ការបញ្ជាក់របស់នាយកដ្ឋាននេះ គឺបន្ទាប់ពីរកឃើញថា នៅពេលថ្មីៗនេះ ពលរដ្ឋកម្ពុជាជាច្រើនបានទទួលការហៅចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ +370 និង +381 ហើយការហៅចូលនេះគឺគ្រាន់តែតេចូលភ្លាមដាក់ចុះវិញភ្លាម។ ការណ៍នេះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាស្រាវជ្រាវជាបឋម ហើយចាត់ទុកថាជាប្រភេទបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ Call Back ដែលទាមទារឱ្យអ្នកទទួលបានការហៅចូល...
Android App ចំនួន ៨ មានបង្កប់មេរោគទាញទិន្នន័យធនាគារពីទូរស័ព្ទ
ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យាមកពីក្រុមហ៊ុន Check Point Research រកឃើញកម្មវិធី Android នៅលើ Google Play Store ចំនួន៨ មានបង្កប់មេរោគ AlienBot Banker និង MRAT ដែលអាចទាញយកទិន្នន័យពីកម្មវិធីធនាគារ (Bank Application) ព្រមទាំងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានទាំងស្រុងទៀតផង។
ក្រុមហ៊ុន Google បានលុបកម្មវិធីដែលមានបង្កប់មេរោគទាំងនោះចេញពីហាង Play Store...
របៀបកំណត់រយៈពេលឱ្យ iPhone, iPad, iPod Touch ចាក់សោស្វ័យប្រវត្តិពេលអត់ប្រើ
នៅពេលទូរស័ព្ទរបស់អ្នកត្រូវបានកំណត់លេខកូដសម្ងាត់ (passcode) ដើម្បីចាក់សោរួចហើយ នោះមានន័យថា អ្នកត្រូវតែបញ្ចូលលេខកូដសម្ងាត់រាល់ពេល ដើម្បីអាចបើកប្រើប្រាស់ឧបករណ៍របស់អ្នកបាន។
ទោះជាយ៉ាងណា អ្នកក៏អាចកំណត់រយៈពេលនៃការបិទអេក្រង់ទូរស័ព្ទ iPhone ឬ iPad ឬ iPod touch របស់អ្នកក្នុងថេរវេលាណាមួយបានផងដែរ ដូចជាកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០វិនាទី ប្រសិនបើអ្នកមិនបានប្រើប្រាស់ឧបករណ៍របស់អ្នក។
ហេតុអ្វីត្រូវកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិ? ចម្លើយគឺសាមញ្ញទេ។ ការកំណត់របៀបនេះ គឺការពារក្នុងករណីណាមួយដែលអ្នកមិនបានបិទអេក្រង់ឧបករណ៍របស់អ្នក ហើយក្នុងចន្លោះពេលនោះមានអ្នកផ្សេងលួចប្រើឧបករណ៍របស់អ្នក។ ម្យ៉ាងវិញទៀត វាក៏ជួយសន្សំសំចៃថាមពលថ្មឧបករណ៍របស់អ្នកបានមួយកម្រិតថែមទៀតផងដែរ។
របៀបកំណត់រយៈពេលបិទអេក្រង់ដោយស្វ័យប្រវត្តិ
១-ចុចបើកកម្មវិធី Settings...
Google លុបកម្មវិធីទូរស័ព្ទចំនួន 19 ដែលផ្ទុក Adware និងស្នើអ្នកប្រើលុបចេញពីទូរស័ព្ទ
ក្រុមហ៊ុន Google លុបកម្មវិធីទូរស័ព្ទចំនួន ១៩ (Apps) ចេញពីហាង Google Play Store របស់ខ្លួនដែលក្រុមហ៊ុនចាត់ទុកជាកម្មវិធីមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដោយសារវាមានបង្កប់ Adware (មេរោគ)។
កម្មវិធីទូរស័ព្ទទាំងនោះ ត្រូវបានគេទាញយកពី Google Play Store រាប់លានដងដើម្បីដំឡើងនៅលើទូរស័ព្ទស្មាតហ្វូន។
ក្រុមអ្នកស្រាវជ្រាវសន្តិសុខឌីជីថលឈ្មោះ White Ops Satori Threat Intelligence បានស្រាវជ្រាវ...
ឥណ្ឌាហាមឃាត់កម្មវិធីទូរស័ព្ទចិន ៤៧ បន្ថែមបន្ទាប់ពី Tik Tok, WeChat
រដ្ឋាភិបាលឥណ្ឌា ហាមឃាត់កម្មវិធីស្មាតហ្វូន (smartphone apps) របស់ប្រទេសចិនបន្ថែមទៀតចំនួន ៤៧ Apps នៅថ្ងៃសុក្រ សប្ដាហ៍មុន ដែលកម្មវិធីទាំងនោះជាកម្មវិធី clones (ចម្លង) ឬជាកម្មវិធីដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីទូរស័ព្ទដែលត្រូវបានហាមឃាត់កាលពីខែមុន។
ការហាមឃាត់កម្មវិធីស្មាតហ្វូនចំនួន ៤៧ កម្មវិធីបន្ថែមទៀតនេះ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានហាមឃាត់កម្មវិធីដ៏ពេញនិយមរបស់ចិន គឺ Tik Tok, WeChat និងកម្មវិធីចំនួន ៥៧ ផ្សេងទៀតកាលពីខែមិថុនា...
Google លុប ២៥ Apps ចេញពី Play Store ដែលលួចអត្តសញ្ញាណអ្នកប្រើហ្វេសប៊ុក
ក្រុមហ៊ុន Google លុបកម្មវិធីទូរស័ព្ទចំនួន ២៥ (Apps) ចេញពី Play Store របស់ក្រុមហ៊ុន ដោយសារកម្មវិធីទាំងនេះបានលួចយកព័ត៌មានអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook)។
កម្មវិធីទូរស័ព្ទទាំង ២៥ នេះត្រូវបានគេទាញយក (download) ប្រមាណ ២,៣៤លានដងមុននឹងត្រូវក្រុមហ៊ុនលុបចេញពីហាង ហើយកម្មវិធីទាំងនេះគឺបង្កើតឡើងដោយក្រុមតែមួយ។ ទោះបីជាពួកវាមានមុខងារផ្សេងៗគ្នាក៏ដោយ ប៉ុន្តែកម្មវិធីទាំងអស់នេះដំណើរការមានលក្ខណៈដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ ZDNet កាលពីចុងខែមិថុនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតបារាំងឈ្មោះ Evina...
Signal ជាកម្មវិធីសន្ទនាដែលធ្វើកូដនីយកម្មទាំងសងខាង
Signal គឺជាកម្មវិធីសន្ទនាគ្នាតាមរយៈអ៊ីនធឺណិតដែលធ្វើកូដនីយកម្មទាំងសងខាង (end-to-end encryption)។ មានន័យថា ការសន្ទនារបស់អ្នកជាមួយភាគីម្ខាងទៀត គឺត្រូវបានធានាសុវត្ថិភាព និងគ្មាននរណាម្នាក់អាចចូលមើល ឬស្ដាប់បានឡើយ សូម្បីតែក្រុមការងាររបស់ Signal។
ជាកម្មវិធីបើកចំហកូដ ឥតគិតថ្លៃ និងប្រើបានលើ Android, iOS និងកុំព្យូទ័រ កម្មវិធី Signal អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ និងមានការសន្ទនាសម្ងាត់រវាងអ្នកប្រើប្រាស់ដូចគ្នា។
Signal អះអាងថាជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណូល...
Google លុបកម្មវិធីបន្លំពាណិជ្ជកម្មជិត ៦០០ Apps ចេញពី Play Store
ក្រុមហ៊ុន
Google លុបកម្មវិធីជិត
៦០០កម្មវិធីចេញពី Play
Store
និងហាមឃាត់មិនឱ្យប្រើប្រាស់ប្រព័ន្ធរកប្រាក់ចំណូលតាមរយៈផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម
(ad monetization), Google AdMob
និង Google
Ad Manager។
Google
ចេញសេចក្ដីប្រកាសនៅថ្ងៃទី២០
ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា
កម្មវិធីទាំងអស់ដែលក្រុមហ៊ុនបានលុបចេញពីហាង
Google Play Store គឺជិត
៦០០កម្មវិធី។
មូលហេតុដែលក្រុមហ៊ុនលុបកម្មវិធីទាំងនេះចេញ
បន្ទាប់ពីក្រុមហ៊ុនរកឃើញថាកម្មវិធីទាំងនោះដំណើរការខុសគោលការណ៍ផ្សព្វផ្សាយ។
អ្នកគ្រប់គ្រងផលិតផលជាន់ខ្ពស់ និងគុណភាពចរាចរណ៍ពាណិជ្ជកម្ម (Senior Product Manager, Ad Traffic Quality) លោក Per Bjorke បញ្ជាក់នៅក្នុងប្លក់សន្តិសុខរបស់ក្រុមហ៊ុន...
ទូរស័ព្ទក្បាល +685 តេចូល មិនអាចហេគឬលួចលុយពីកុងធនាគារទេ
នៅពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន នាំគ្នាបង្ហោះ និងចែករំលែកតៗគ្នាអំពីលេខទូរស័ព្ទក្រៅប្រទេសដែលគេជឿថាមកពីប្រទេសសាម័រ (Samoa) មានក្បាល +685 ស៊ីញ៉ូហៅចូលមកលេខទូរស័ព្ទដៃរបស់ពួកគេនៅកម្ពុជា។
អ្នកទាំងនោះបារម្ភថា ប្រសិនបើពួកគាត់ទទួលទូរស័ព្ទ ឬហៅត្រឡប់ទៅលេខនោះវិញ នោះនឹងត្រូវគេហេគ (Hack) ទូរស័ព្ទដៃរបស់ពួកគាត់ ដែលអាចបណ្ដាលឱ្យបាត់បង់លុយពីគណនីធនាគារដែលពួកគាត់បានដំឡើងកម្មវិធីធនាគារនៅលើទូរស័ព្ទដៃទៀតផង។ ដោយមូលហេតុនេះ ពួកគាត់បានសរសេរសារចែករំលែកព្រោងព្រាតលើហ្វេសប៊ុក និងផ្ដាំផ្ញើដល់អ្នកដទៃទៀតកុំឱ្យទទួល ឬហៅត្រឡប់ទៅវិញឱ្យសោះ។
តើការហៅទូរស័ព្ទពីប្រទេសសាម័រ
ឬពីប្រទេសផ្សេង
អាចបណ្ដាលឱ្យអ្នកបាត់បង់លុយពីធនាគារដែរឬអត់?
តើហេគឃ័រ
(hacker)
អាចហេគទូរស័ព្ទរបស់អ្នកបានដែរឬអត់
ត្រឹមតែការហៅទូរស័ព្ទចូល
ហើយអ្នកបានទទួលទូរស័ព្ទនោះ
ឬអ្នកហៅត្រឡប់ទៅវិញ?
ពាក់ព័ន្ធបញ្ហានេះ
និយ័តករទូរគមនាគមន៍កម្ពុជា
ចេញសេចក្ដីបំភ្លឺនៅថ្ងៃទី២៤
ខែមករា ឆ្នាំ២០២០ ថា
តាមលក្ខណៈបច្ចេកទេសដែលបញ្ជាក់ពីបណ្ដាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា
បង្ហាញថា
ការទទួលទូរស័ព្ទហៅចូលពីលេខអនាមិកណាមួយ
មិនបានធ្វើឱ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័តបាត់បង់ទិន្នន័យផ្ទុកក្នុងទូរស័ព្ទ
ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ
ឬថវិកាក្នុងគណនីធនាគារអ្វីឡើយ។
លិខិតដដែលបញ្ជាក់ថា
ករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តណាម្នាក់នៅកម្ពុជា
ហៅត្រឡប់ទៅកាន់លេខអនាមិកដែលបានស៊ីញ៉ូនោះ
គឺនឹងធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរបស់គាត់សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ
(ហៅទៅក្រៅប្រទេស)
ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុកដែលអ្នកប្រើ។
ចំណែកធនាគារ ABA ក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផងដែរថា...
Bug របស់កម្មវិធីហ្វេសប៊ុកលើ iPhone បើកកាមេរ៉ាដោយស្វ័យប្រវត្តិ
មនុស្សជាច្រើនបានត្អូញត្អែរ និងតវ៉ាថា កាមេរ៉ាទូរសព្ទស្មាតហ្វូនរបស់ពួកគេ បានបើកដំណើរនៅពេលដែលពួកគេកំពុងតែប្រើប្រាស់កម្មវិធី Facebook App។ នេះបើតាមការចុះផ្សាយរបស់វេបសាយ CNET។
វេបសាយដដែលនេះបានចុះផ្សាយនៅថ្ងៃទី១២
ខែវិច្ឆិកា ឱ្យដឹងថា
អ្នកប្រើប្រាស់កម្មវិធី
Facebook
App នៅលើ
iPhone
ជាច្រើនបានជួបប្រទះ
និងរាយការណ៍ថា
កាមេរ៉ាទូរសព្ទរបស់ពួកគេបានបើកដំណើរដោយស្វ័យប្រវត្តិនៅពីក្រោយ
(background)
នៅពេលដែលពួកគេកំពុងឆែកមើលព័ត៌មាននៅលើហ្វេសប៊ុក។
អ្នកប្រើប្រាស់ទាំងនោះបារម្ភថា
បណ្ដាញសង្គមមួយនេះអាចនឹងប្រើប្រាស់កាមេរ៉ាទូរសព្ទរបស់ពួកគេនៅពេលពួកគេអូសចុះអូសឡើងនៅលើកម្មវិធីហ្វេសប៊ុក។
អ្នកប្រើប្រាស់ទូរសព្ទ
iPhone
ជាច្រើនបានបង្ហោះសារនៅលើបណ្ដាញសង្គម
Twitter
ដោយកត់សម្គាល់ឃើញថា
កាមេរ៉ារបស់ពួកគេត្រូវបានបើកដំណើរការនៅពីក្រោយកម្មវិធីហ្វេសប៊ុក
ខណៈដែលពួកគេកំពុងទស្សនាវីដេអូ
ឬមើលរូបថតនៅលើហ្វេសប៊ុក។
បញ្ហានេះ
កើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់ចុចមើលវីដេអូក្នុងទម្រង់ពេញអេក្រង់
(full
screen) ហើយចុចត្រឡប់មកទម្រង់ធម្មតាវិញ
នោះវានឹងបង្កើតកំហុសឆ្គងមួយដែលធ្វើឱ្យ
facebook's
mobile layout រំកិលទៅខាងស្ដាំ
ហើយបន្សល់ចន្លោះនៅខាងឆ្វេងនៃអេក្រង់
ដែលអ្នកប្រើប្រាស់អាចមើលឃើញកាមេរ៉ាទូរសព្ទរបស់ពួកគេត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិ។
ទោះយ៉ាងណា
អនុប្រធានផ្នែកសុចរិតភាព
(Vice
President of Integrity) នៃក្រុមហ៊ុនហ្វេសប៊ុក
លោក Guy
Rosen ឱ្យដឹងថា
វាដូចជាកំហុសឆ្គងមួយ
(bug)
ហើយក្រុមហ៊ុនកំពុងតែត្រួតពិនិត្យលើបញ្ហានេះ។
លោកក៏បានឱ្យដឹងដែរថា
ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជូនកំណែថ្មីដែលក្នុងន័យជួសជុលបញ្ហានេះទៅកាន់
Apple
Store រួចហើយនៅថ្ងៃអង្គារ។
លោកបញ្ជាក់ថា
ហ្វេសប៊ុកមិនបានផ្ដិតយករូបភាព
ឬវីដេអូណាមួយពីអ្នកប្រើប្រាស់ឡើយ។
ចំណែកវេបសាយ
The
Next Web រាយការណ៍ថា
កំហុសឆ្គងនេះកើតឡើងតែលើប្រព័ន្ធប្រតិបត្តិការ
iOS
ចុងក្រោយប៉ុណ្ណោះ
និងមិនបានកើតឡើងចំពោះប្រព័ន្ធប្រតិបត្តិការ
Android
ឡើយ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ
និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីវេបសាយ www.www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។
របៀបចាក់សោពីរតង់ (2FA) លើគណនីហ្វេសប៊ុកតាមរយៈលេខទូរសព្ទ (Android)
ការថែរក្សាសុវត្ថិភាពលើគណនីហ្វេសប៊ុក
(Facebook Account)
គឺប្រៀបបាននឹងការថែរក្សាសុវត្ថិភាពរបស់មនុស្សយើងម្នាក់ៗដែរ
ពីព្រោះម្ចាស់គណនីនីមួយៗប្រាកដណាស់មិនចង់ឱ្យអ្នកណាម្នាក់រំខានដោយការលួចចូលទៅក្នុងគណនីរបស់ខ្លួនឡើយ។
តម្លៃនៃគណនីហ្វេសប៊ុក
គឺមានតម្លៃប្រែប្រួលទៅតាមកិច្ចការដែលអ្នកធ្វើរាល់ថ្ងៃនៅលើហ្វេសប៊ុក។
អ្នកខ្លះ
គណនីហ្វេសប៊ុកគឺជាមាសប្រាក់របស់ពួកគាត់
ចំណែកឯអ្នកខ្លះទៀត
វាគ្រាន់តែជាកន្លែងកម្សាន្តប៉ុណ្ណោះសម្រាប់ពួកគាត់
ហើយពួកគាត់មិនខ្វល់នឹងការបាត់បង់គណនីហ្វេសប៊ុកនោះទេ
ពីព្រោះពួកគាត់មានលទ្ធភាពបង្កើតបានថ្មីជានិច្ច
ប៉ុន្តែពួកគាត់ភ្លេចគិតដល់សុវត្ថិភាពរបស់មិត្តភ័ក្ដិ
ឬបងប្អូនសាច់ញាតិរបស់គាត់។
ហេតុអ្វីបានជាយើងនិយាយដូច្នេះ?
គឺថា
នៅពេលដែលមានជនខិលខូចលួចយកគណនីហ្វេសប៊ុករបស់យើងបាន
ទោះបីជាគណនីហ្វេសប៊ុកនោះមិនសំខាន់
ឬមិនមានការណ៍សម្ងាត់ស្អីក៏ដោយ
ប៉ុន្តែជនខិលខូចប្រាកដណាស់នឹងប្រើគណនីហ្វេសប៊ុកដែលគេលួចបាន
យកទៅបោកបញ្ឆោតមិត្តភ័ក្ដិ
ឬសាច់ញាតិបងប្អូនរបស់ម្ចាស់គណនីនោះ។
ជួនកាល មិត្តភ័ក្ដិ
ឬសាច់ញាតិរបស់ពួកគាត់អាចនឹងខាតបង់ប្រយោជន៍ធំ
ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់គណនីហ្វេសប៊ុក។
ដូច្នេះហើយ ការចាក់សោមួយតង់ទៀត ឬគេហៅថាការផ្ទៀងផ្ទាត់ពីរកត្តា (Two-Factor Authentication, 2FA) នៅលើគណនីហ្វេសប៊ុករបស់យើង អាចការពារសុវត្ថិភាពគណនីរបស់យើងហើយ ថែមទាំងជួយការពារដល់ផលប្រយោជន៍របស់បងប្អូនសាច់ញាតិរបស់យើងថែមទៀត។ នៅពេលអ្នកបានកំណត់ការកផ្ទៀងផ្ទាត់ពីរកត្តា (ចាក់សោមួយតង់ទៀត) លើគណនីហ្វេសប៊ុករួចហើយ នោះរាល់ពេលដែលមានអ្នកដទៃ ឬជនខិលខូចព្យាយាមប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក ហ្វេសប៊ុកនឹងផ្ញើសារជូនដំណឹងដល់អ្នក ហើយវាទាមទារនូវលេខកូដ ៦ខ្ទង់ទៀតដែលហ្វេសប៊ុកផ្ញើសារចូលទៅក្នុងលេខទូរសព្ទរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ការចូលប្រើប្រាស់ បើពួកគេមិនមានលេខកូដ ៦ខ្ទង់នោះទេ នោះពួកគេមិនអាចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកបានឡើយ។
របៀបកំណត់ការផ្ទៀងផ្ទាត់ពីរកត្តាសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android...
មេរោគថ្មីជ្រាបចូលទូរសព្ទប្រើ Android ប្រមាណ ២៥លានគ្រឿង
អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) រួមមានទូរសព្ទឆ្លាតវៃ (Smartphone) និងថេបប្លិត (Tablets) ប្រមាណ ២៥លានគ្រឿងទូទាំងពិភពលោក ត្រូវបានគេរាយការណ៍ថា មេរោគថ្មីឈ្មោះ Agent Smith បានជ្រាបចូលទៅក្នុងឧបករណ៍របស់ពួកគេរួចទៅហើយនៅពេលថ្មីៗនេះ។
ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខឌីជីថល Check Point ចុះផ្សាយនៅលើវេបសាយ (Website) របស់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឱ្យដឹងថា ក្រុមខ្លួនបានរកឃើញមេរោគទូរសព្ទថ្មីមួយជាប្រភេទ Malware បានឆ្លងចូលយ៉ាងស្ងាត់ៗទៅក្នុងទូរសព្ទប្រមាណ...
Telegram ចេញមុខងារលុបសារចេញពីគ្រប់ភាគី ពិសេសលុបសារអ្នកផ្ញើបានទៀត
ថ្មីៗនេះ
កម្មវិធីផ្ញើសារតាមអ៊ីនធឺណិត
Telegram
Messagingបានបន្ថែមមុខងារពិសេសថ្មីមួយទៀតនៅក្នុងកម្មវិធីរបស់ខ្លួន
ដោយអនុញ្ញាតឲ្យអ្នកផ្ញើសារអាចលុបសាររបស់ខ្លួនដែលបានផ្ញើចេញពីគ្រប់ទូរស័ព្ទរបស់ភាគីពាក់ព័ន្ធនៅពេលណាក៏បាន។
អ្វីដែលពិសេសនេះទៀត
មុខងារថ្មីនេះថែមទាំងអនុញ្ញាតឲ្យលោកអ្នកអាចលុបសារដែលអ្នកទទួលបានចេញពីប្រអប់សាររបស់អ្នក
និងប្រអប់សាររបស់មិត្តភ័ក្ដិរបស់អ្នកដែលជាអ្នកផ្ញើផងដែរនៅក្នុងលក្ខណៈជជែកជាឯកជនដោយមិនកំណត់ពេល។
ការបញ្ចេញឲ្យប្រើប្រាស់មុខងារថ្មីនេះ
ត្រូវបានខាងក្រុមហ៊ុន
Telegram
បញ្ជាក់ថាដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនៃឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។
មុខងារថ្មីនេះគឺជាការកែសម្រួលពីមុខងារចាស់
Unsend ដែលត្រូវបានដាក់ឲ្យដំណើរការកាលពី
២ឆ្នាំមុន
ក្នុងគោលបំណងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលុបរាល់សារដែលបានផ្ញើចេញបានក្នុងអំឡុងពេល
៤៨ម៉ោង។
ក្រុមហ៊ុន
Telegram អះអាងថា
គ្រាន់តែចុចពីរដំណាក់កាលប៉ុណ្ណោះ
(two tabs)
នោះលោកអ្នកនឹងអាចលុបសារទាំងមូលចេញពីភាគីពាក់ព័ន្ធដោយមិនបន្សល់ទុកដានអ្វីឡើយ។
Telegram ជាកម្មវិធីផ្ញើសារ
(Messenger app)
ដែលកំពុងពេញនិយមមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើនទៀត។
សេវាកម្មចម្បងរបស់កម្មវិធីនេះ
គឺត្រូវបានភ្ជាប់ទៅកាន់
Telegram cloud
ប៉ុន្តែកម្មវិធីក៏ផ្ដល់នូវជម្រើសកូដនីយកម្មលើសារ
(end-to-end encryption) ផងដែរសម្រាប់ការជជែកសម្ងាត់
(secret chats)
ដែលមិនអនុញ្ញាតឲ្យមានការផ្ញើសារបន្ត
(messaging forwarding)
និងអាចកំណត់ឲ្យលុបសារដោយស្វ័យប្រវត្តិក្នុងអំឡុងពេលណាមួយថែមទៀតផង។
ដើម្បីលុបសារចេញពីគ្រប់ភាគី
សូមអនុវត្តតាមវិធីខាងក្រោម៖
ដំបូងចុចលើសារណាមួយដែលអ្នកចង់លុបឲ្យជាប់រហូតចេញរូបធុងសំរាមនៅខាងលើស្ដាំដៃ (android) រួចចុចលើរូបធុងសំរាមនោះ
ចុចធីកលើឃ្លាដែលបង្ហាញលើប្រអប់សារ និងចុចពាក្យ OK ជាការស្រេច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។
សូមអរគុណ..!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕
របៀបបិទកុំឲ្យ Hacker ឃើញ IP Address ពេល Call តាម Telegram
កម្មវិធី Telegram ប្រើនៅលើកុំព្យូទ័រ (Desktop version) ត្រូវបានរកឃើញថាលេចធ្លាយអាសយដ្ឋានអ៊ីនធឺណិត (IP Address) របស់អ្នកប្រើប្រាស់ទាំងអាសយដ្ឋានឯកជន (Private IP) និងអាសយដ្ឋានសាធារណៈ (Public IP) នៅពេលហៅចេញជាសំឡេងទៅរកគ្នា (Voice Call)។
តាមរយៈការស្រាវជ្រាវរបស់លោក Dhiraj Mishra ទៅលើផ្នែកសន្តិសុខរបស់កម្មវិធី Telegram នៅលើកុំព្យូទ័រ បានឲ្យដឹងថា កម្មវិធី...