Site icon Tech Khmer

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ផ្ដល់​អាហារូបករណ៍​១០០%​ចំនួន​៤០​កន្លែង

Credit: AUPP

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (American University of Phnom Penh, AUPP) ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ៤០​កន្លែង​សម្រាប់​សិស្ស​ឆ្នើម​ដែល​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១។

អាហារូបករណ៍​ទាំង ៤០​កន្លែង​នេះ​គឺ​សម្រាប់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ វិស្វកម្ម និង​បច្ចេកវិទ្យា​ឌីជីថល ដែល​ក្នុង​នោះ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចំនួន ១៥​កន្លែង ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ចំនួន ១៥​កន្លែង និង​ថ្នាក់​បរិញ្ញាបត្រ​ស្ថាបត្យកម្ម​ចំនួន ១០​កន្លែង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​វេបសាយ​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​ទី​២០ កក្កដា។

ក្រៅពី​អាហារូបករណ៍​ខាង​លើ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ក៏​មាន​ផ្ដល់​អាហារូបករណ៍ ៥០% ជាច្រើន​កន្លែង​ទៀត​ដល់​សិស្សានុសិស្ស​ដែល​ទទួល​បាន​និទ្ទេស A ឬ B ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ ឬ​ប្រឡង​ជាប់​អាហារូបករណ៍​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ផ្ទាល់។

កាលបរិច្ឆេទ​ទទួល​ពាក្យ

ព័ត៌មាន​បន្ថែម

Comments

Exit mobile version