សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផ្ដល់អាហារូបករណ៍១០០%ចំនួន៤០កន្លែង
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh, AUPP) ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែងសម្រាប់សិស្សឆ្នើមដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។
វេទិកាការងារដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅថ្ងៃទី៦ មីនា ខាងមុខ
វេទិកាការងារដាក់ពាក្យភ្លាម
សម្ភាសភ្លាម នឹងប្រារព្ធឡើងនៅថ្ងៃទី០៦
ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង
៨ព្រឹករហូតដល់ម៉ោង
៥ល្ងាច នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នេះជាវេទិកាការងារលើកទីពីរហើយនៅក្នុងឆ្នាំនេះ។
វេទិកានេះផ្ដល់ឱកាសដល់និស្សិតដែលកំពុងស្វែងរកការងារធ្វើ
ដោយពួកគេអាចដាក់ពាក្យចូលធ្វើការងារនៅស្ថាប័នចំនួន
៣៤ស្ថាប័ន
និងទទួលបានការសម្ភាសភ្លាមៗនៅក្នុងវេទិកានោះតែម្ដង។
លើសពីនេះទៀត
វាក៏ជាឱកាសឈ្វេងយល់អំពីព័ត៌មានការងារ
វិធីសាស្ត្រ
និងការរៀបចំខ្លួនក្នុងការស្វែងរកការងារផងដែរ។
ដូច្នេះ
ប្អូនៗនិស្សិតដែលមានបំណងស្វែងរកការងារ
សូមរៀបចំប្រវត្តិរូបសង្ខេបដើម្បីដាក់ពាក្យក្នុងមុខតំណែងណាមួយដែលអ្នកពេញចិត្ត។
អ្នកចូលរួមវេទិកាការងារនេះ
ក៏នឹងអាចទទួលបាននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗពីស្ថាប័នដែលចូលរួមក្នុងវេទិកានេះផងដែរ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។
សូមអរគុណ..!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។
វិទ្យាស្ថានជាតិប្រៃសណីយ៍ផ្ដល់អាហារូបករណ៍ ៥០% ស្វ័យប្រវត្តិដល់សិស្សនារី
វិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន (NIPTICT)
ប្រកាសផ្ដល់អាហារូបករណ៍
៥០%
ដោយស្វ័យប្រវត្តិដល់សិស្សនារីដែលប្រឡងចូលរៀននៅវិទ្យាស្ថានរបស់ខ្លួននៅឆ្នាំសិក្សា
២០១៩-២០២០។
ការផ្ដល់អាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួន
៥០% ដល់សិស្សនារីនេះ
គឺវិទ្យាស្ថានចង់លើកទឹកចិត្ត
និងជំរុញឱ្យមានវត្តមាននារីនៅក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើនឡើង។
សេចក្ដីប្រកាសរបស់វិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន នៅថ្ងៃទី២៩
ខែកក្កដា ឆ្នាំ២០១៩
នៅលើទំព័រហ្វេសប៊ុក
(Facebook) ឲ្យដឹងថា
ការប្រឡងចូលរៀននៅវិទ្យាស្ថាននេះគឺប្រឡងតាមបែបប្រព័ន្ធកុំព្យូទ័រ។
វិទ្យាស្ថានបញ្ជាក់ថា
សិស្សដែលប្រឡងចប់ភ្លាម
នឹងដឹងលទ្ធផលភ្លាមៗតែម្ដង
ហើយការចុះឈ្មោះប្រឡងគឺចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៩។
មុខវិជ្ជាដែលនឹងត្រូវប្រឡងរួមមាន៖
គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស
NIPTICT
គឺជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋតែមួយគត់ដែលមានឯកទេស
Telecoms និង
E-Commerce
ដំបូងគេបង្អស់នៅកម្ពុជា។
វិទ្យាស្ថាននេះមានមុខជំនាញចំនួនបីគឺ៖
ទូរគមនាគមន៍
និងបណ្ដាញ (Telecoms
& Networking)
ពាណិជ្ជកម្មអេឡិចត្រូនិច
(E-Commerce)
វិទ្យាសាស្ត្រកុំព្យូទ័រ
(Computer Science)
របាយការណ៍អប់រំសង្ខេបរបស់អង្គការយូណេស្កូ
(UNESCO) នៅអាស៊ីប៉ាស៊ីហ្វិក
ស្តីអំពីគម្លាតយេនឌ័រក្នុងវិស័យ
STEM បង្ហាញថា
ចំនួនស្ត្រីក្នុងវិស័យ
STEM នៅមានតិចតួច
ហើយស្ត្រីដែលធ្វើការជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ
គឺមានតែ ២៨%
ប៉ុណ្ណោះទូទាំងពិភពលោក
បើទោះបីជាតម្រូវការអ្នកជំនាញផ្នែកនេះបានកើនឡើងក៏ដោយ។
តំណភ្ជាប់ចុះឈ្មោះប្រឡង៖
http://bit.ly/NIPTICTAPPLICATION2019
ព័ត៌មានបន្ថែម
សូមទាក់ទង៖
លេខទូរស័ព្ទ៖
០១០
៣៤ ០០០០
អ៊ីមែល៖
អាសយដ្ឋាន៖
ផ្លូវជាតិ ៦អា ភូមិខ្ទ
សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ
(ផ្លូវចូលជាប់ស្ពានទី២)
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។
សូមអរគុណ..!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕
CKCC ជ្រើសរើសបុគ្គលិកកិច្ចសន្យាផ្នែកអគ្គិសនីនិងអេឡិចត្រូនិច
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ
(Cambodia-Korea Cooperation
Center, CKCC)
ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាក្នុងមុខតំណែងជាអ្នកបច្ចេកទេសផ្នែកអគ្គិសនី
និងអេឡិចត្រូនិច
ដែលនឹងត្រូវធ្វើការពេញម៉ោង។
CKCC ជាមជ្ឈមណ្ឌលអប់រំធនធានមនុស្ស
និងពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងសាធារណរដ្ឋកូរ៉េ។
មជ្ឈមណ្ឌលនេះមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លក្ខខណ្ឌនៃការជ្រើសរើស៖
មានកម្រិតវប្បធម៌ជានិស្សិតថ្នាក់បរិញ្ញាបត្រ
ឬធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនី
និងអេឡិចត្រូនិច
មានបទពិសោធន៍ក្នុងការជួសជុលម៉ាស៊ីន
និងឧបករណ៍អេឡិចត្រូនិច
អាចប្រើប្រាស់នូវកម្មវិធីកុំព្យូទ័រ
MS Office និង
Internet
អាចធ្វើការជាក្រុម
ចេះជួយយកអសារគ្នាទៅវិញទៅមក
និងអាចធ្វើការក្រោមសម្ពាធ
មានភាពស្មោះត្រង់
ប្រុងប្រយ័ត្នខ្ពស់
និងខិតខំប្រឹងប្រែងធ្វើការ
ការទទួលខុសត្រូវ៖
ថែទាំ
និងជួសជុលរាល់បណ្ដាញអគ្គិសនីនៅក្នុងមជ្ឈមណ្ឌល
គ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
ថែទាំ
និងជួសជុលឧបករណ៍អេឡិចត្រូនិចនានានៅក្នុងមជ្ឈមណ្ឌល
ប្រតិបត្តិការផ្នែកប្រព័ន្ធភ្លើង
និងប្រព័ន្ធសំឡេងនៅក្នុងសាលាពហុបំណង
រាយការណ៍ផ្ទាល់ទៅអ្នកសម្របសម្រួលផ្នែករដ្ឋបាល
និងអ្នកគ្រប់គ្រងការិយាល័យរដ្ឋបាល
និងហិរញ្ញវត្ថុ
អាចធ្វើការងារផ្សេងៗដែលដាក់ឱ្យដោយមជ្ឈមណ្ឌល
អត្ថប្រយោជន៍បន្ថែម៖
មជ្ឈមណ្ឌលនឹងផ្ដល់ជូនប្រាក់បៀវត្សរ៍ប្រចាំខែ
រួមជាមួយអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
អាហារូបករណ៍
និងឱកាសបណ្ដុះបណ្ដាលផ្សេងៗទៀត
ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃធ្វើដំណើរប្រចាំខែ
បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងមុខងារនេះ សូមផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន (CV) និងឯកសារយោងផ្សេងៗទៅកាន់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឬផ្ញើទៅកាន់លោក ប៉ែន គីមផេង តាមរយៈអ៊ីមែល ឲ្យបានមុនម៉ោង ៥:០០នាទីល្ងាច នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។
ព័ត៌មានលម្អិត
សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖
០២៣ ៩៩៩ ៤៩៤ ឬ ០៩៨ ៤៥៩...
ក្រុមហ៊ុន Mitsubishi ផ្ដល់អាហារូបករណ៍ដល់និស្សិត RUPP
ក្រុមហ៊ុន
Mitsubishi Corporation
ផ្ដល់អាហារូបករណ៍និស្សិតដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ
ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
(RUPP) សម្រាប់ឆ្នាំសិក្សា២០១៩/២០២០។
សេចក្ដីប្រកាសរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឱ្យដឹងថា កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន
Mitsubishi ដែលមានឈ្មោះថា
Mitsubishi Corporation Scholarship Programme 2019/2020
នឹងផ្ដល់ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
ត្រូវតែបញ្ចប់ការសិក្សាឆ្នាំទី១
ឆ្នាំសិក្សា២០១៨-២០១៩
ជានិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម
និងវិទ្យាសាស្ត្រ
ត្រូវមាន
GPA 3.0 (on a 4.0 scale)
ជានិស្សិតដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ
ឯកសារដែលត្រូវការ៖
ប្រវត្តិរូបសង្ខេប (CV) ព្រឹត្តិបត្រពិន្ទុឆ្នាំទី១ (ឆមាសទី១) កាតនិស្សិតថតចម្លងដែលមានសុពលភាពមួយច្បាប់ សំណេរពីរច្បាប់ (យ៉ាងខ្លីកន្លះទំព័រ A4 និងយ៉ាងច្រើនមួយទំព័រ A4) ក្រោមប្រធានបទ៖...
Insight Tech 2019 ជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមជាមួយក្រុមការងារ
កម្មវិធី
Insight Tech 2019
ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមជាមួយក្រុមការងារដើម្បីរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងដែលផ្ដោតសំខាន់លើបច្ចេកវិទ្យានៅថ្ងៃទី១៣
និងថ្ងៃទី២៧ ខែតុលា
ឆ្នាំ២០១៩។
យុវជន
ឬសិស្សានុសិស្សដែលអាចដាក់ពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តនៃកម្មវិធី
Insight Tech 2019 បាន
ត្រូវតែ៖
យុវជនកម្ពុជា
(Cambodian)
អាយុចាប់ពី
១៦-២៥ឆ្នាំ
ប្រឹងប្រែងធ្វើការងារ
មានការតាំងចិត្ត
និងរួសរាយរាក់ទាក់
(Hard-working,
committed, and friendly AWESOME youths )
ចង់រៀននូវអ្វីដែលថ្មី
មានភាពបត់បែនតាមស្ថានការណ៍
និងកាលៈទេសៈ (Willing
to learn new things, be flexible and adaptable to the situation)
អាចធ្វើការក្រោមកាលៈទេសៈមិនស្រួល
(Be able...
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យផ្ដល់អាហារូបករណ៍១០០%ឆ្នាំសិក្សា២០១៩-២០២០
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ
(Kirirom Institute of Technology,
KIT) ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ
ប្រកាសផ្ដល់អាហារូបករណ៍
១០០% រយៈពេល
៤ឆ្នាំ ចំនួន ១៥០កន្លែងសម្រាប់ឆ្នាំសិក្សា
២០១៩-២០២០។
អាហារូបករណ៍ដែលផ្ដល់ដោយវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ
គឺផ្ដោតលើជំនាញវិស្វកម្មកុំព្យូទ័រ
(Software Engineering)
និងជំនាញគ្រប់គ្រងបដិសណ្ឋាកិច្ចអន្តរជាតិ
(International Leadership
Hospitality Management)
ហើយអត្ថប្រយោជន៍ដែលសិស្សានុសិស្សនឹងទទួលបានពីអាហារូបករណ៍នេះរួមមានដូចខាងក្រោម៖
ថ្លៃសិក្សារយៈពេល
៤ឆ្នាំពេញ
កន្លែងស្នាក់នៅរួមគ្នាជាមួយសិស្សដទៃទៀត
អាហារ
៣ពេលក្នុងមួយថ្ងៃ
មធ្យោបាយធ្វើដំណើរទៅមកភ្នំពេញ
និង KIT
សម្ភារសិក្សា
លើសពីនេះ
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ
នឹងមានឱកាសធ្វើការនៅប្រទេសជឿនលឿនមួយចំនួនទៀតផង
ដូចជាប្រទេសជប៉ុន និងសិង្ហបុរី
ជាដើម។ វិទ្យាស្ថានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកថា
និស្សិតបញ្ចប់ការសិក្សាជំនាន់ទី១
ទទួលបានឱកាសការងារ ១០០%
ដែល ៧០%
ទទួលបានការងារនៅប្រទេសជប៉ុន
និង ៣០%
ទទួលបានការងារនៅកម្ពុជា។
លក្ខខណ្ឌនៃការទទួលបានអាហារូបករណ៍៖
អាយុចាប់ពី
១៦ឆ្នាំ
មានសុខភាពល្អ
ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ការចុះឈ្មោះប្រឡងតាមទំព័រហ្វេសប៊ុករបស់
KIT
ត្រូវឆ្លងកាត់ការប្រឡងសមត្ថភាព
(IQ ភាសាអង់គ្លេស
និងគណិតវិទ្យា)
ត្រូវឆ្លងកាត់ការសម្ភាសផ្ទាល់មាត់
បន្ទាប់ពីប្រឡងជាប់សមត្ថភាព
ការចុះកិច្ចព្រមព្រៀងនៃអាហារូបករណ៍
ទីកន្លែងនៃការធ្វើតេស្ដប្រឡងសមត្ថភាព និងសិក្ខាសាលាដើម្បីទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០១៩ នេះ នឹងប្រព្រឹត្តនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។...
NIPTICT ផ្ដល់អាហារូបករណ៍៦០កន្លែងនិង១០កន្លែងពីក្រុមហ៊ុនស្មាត
វិទ្យាស្ថាន
NIPTICT ប្រកាសផ្ដល់អាហារូបករណ៍
១០០% ចំនួន
៦០កន្លែង និងអាហារូបករណ៍ចំនួន
១០កន្លែងបន្ថែមទៀតពីក្រុមហ៊ុនស្មាត
(Smart)
ដើម្បីសិក្សានៅវិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន (NIPTICT)
ថ្នាក់បរិញ្ញាបត្រជំនាន់ទី៦
សម្រាប់ឆ្នាំសិក្សា២០១៩-២០២៣។
សេចក្ដីប្រកាសរបស់វិទ្យាស្ថាន
NIPTICT នៅថ្ងៃទី៥
ខែកក្កដា ឆ្នាំ២០១៩
នៅលើទំព័រហ្វេសប៊ុក
(Facebook) ផ្លូវការរបស់ខ្លួន
ឲ្យដឹងថា
ការចុះឈ្មោះប្រឡងសមត្ថភាពដើម្បីទទួលបានអាហារូបករណ៍នេះ
គឺចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៩
ហើយការប្រឡងគឺអនុវត្តតាមប្រព័ន្ធកុំព្យូទ័រលក្ខណៈជា
QCM
ដែលនឹងដឹងលទ្ធផលជាប់ធ្លាក់ភ្លាមៗបន្ទាប់ពីប្រឡងចប់។
មុខវិជ្ជាដែលត្រូវប្រឡងមានបីមុខវិជ្ជា
រួមមាន៖
គណិតវិទ្យា
តក្កវិទ្យា
និងភាសាអង់គ្លេស
អាហារូបករណ៍មួយកន្លែងមានតម្លៃស្មើនឹងទឹកប្រាក់
១៥០០០ដុល្លារ ពីក្រុមហ៊ុនស្មាត
(Smart Axiata) សម្រាប់រយៈពេល
៤ឆ្នាំដើម្បីសិក្សាជំនាញទូរគមនាគមន៍
និងបណ្ដាញ (Telecoms
& Networking) ពាណិជ្ជកម្មអេឡិចត្រូនិច
(E-Commerce)
និងវិទ្យាសាស្ត្រកុំព្យូទ័រ
(Computer Science)
នៅវិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន (NIPTICT)។
វិទ្យាស្ថានជាតិ
NIPTICT
មានមហាវិទ្យាល័យចំនួនបីដែលសិស្សានុសិស្សអាចជ្រើសរើសចូលរៀនបានរួមមាន៖
មហាវិទ្យាល័យទូរគមនាគមន៍
និងបណ្ដាញ (Telecoms
& Networking)
មហាវិទ្យាល័យពាណិជ្ជកម្មអេឡិចត្រូនិក
(E-Commerce)
និងមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ
(Computer Science)
ផុតកំណត់ថ្ងៃចុះឈ្មោះប្រឡង៖
ថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៩
តំណភ្ជាប់ចុះឈ្មោះប្រឡង៖
http://bit.ly/NIPTICTAPPLICATION2019
ព័ត៌មានបន្ថែម
សូមទាក់ទង៖
លេខទូរស័ព្ទ៖...
កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ត្រូវការអ្នកចូលរួមស្ម័គ្រចិត្ត
កម្មវិធីអ្នកស្ម័គ្រចិត្ត
ICT
កម្ពុជា
២០១៩ ដែលភាសាអង់គ្លេសហៅថា
Cambodia
ICT Volunteers (CIV)
ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមកម្មវិធីនេះសម្រាប់រយៈពេល
១ខែ នៅស្រុកកំពង់លែង
និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះផុតកំណត់ឈប់ទទួលចុះឈ្មោះនៅថ្ងៃទី១២
ខែកក្កដា ឆ្នាំ២០១៩
ហើយនឹងចាប់ផ្ដើមដំណើរការកម្មវិធីនៅមូលដ្ឋានរយៈពេល
១ខែនៅស្រុកចំនួនពីរដែលបានរៀបរាប់ខាងលើចាប់ពីថ្ងៃទី១០
ខែសីហា ដល់ថ្ងៃទី០៩
ខែកញ្ញា ឆ្នាំ២០១៩។
កម្មវិធីអ្នកស្ម័គ្រចិត្ត
ICT
កម្ពុជា
មានគោលបំណងសំខាន់ដូចខាងក្រោម៖
កាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុង
និងជនបទ
លើកកម្ពស់ការចែករំលែកព័ត៌មាន
រួមចំណែកអភិវឌ្ឍចំណេះដឹង
ICT
នៅតាមមូលដ្ឋាន
បង្កើនចំណងមិត្តភាពរវាងយុវជន
លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីនៅមូលដ្ឋាន
លើកទឹកចិត្តឱ្យយុវជនស្រឡាញ់ការសិក្សា
កម្មវិធី
CIV
នេះផ្ដួចផ្ដើម
និងបង្កើតឡើងនៅឆ្នាំ២០១៥
ដោយវិទ្យាស្ថានជាតិប្រៃសណីយ៍
ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន
បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារជាតិទទួលបន្ទុកព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង
(National
Information Society Agency ហៅកាត់ថា
NIA,
Korea) និងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ
(International
Telecommunication Union ហៅកាត់ថា
ITU)
លើកម្មវិធីក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិ
(International
ICT Volunteers ហៅកាត់ថា
IIV)។
តំណភ្ជាប់ចុះឈ្មោះ៖
https://forms.gle/XbPvcvXmVkAns48q8
ព័ត៌មានបន្ថែម៖
ទូរសព្ទលេខ៖ ០៩៨ ៧៩៩ ២៦៧ / ០៨៩...
បារខែមអាស៊ាន (Barcamp Asean) ត្រូវការអ្នកស្ម័គ្រចិត្តចំនួន ២០នាក់
ក្រុមការងាររៀបចំព្រឹត្តិការណ៍បារខែមអាស៊ាន
២០១៩ (Barcamp
Asean 2019) ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន
២០នាក់
ដើម្បីចូលរួមជាមួយក្រុមការងារសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។
ព្រឹត្តិការណ៍បារខែមអាស៊ាន
២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២
ដល់ថ្ងៃទី១៣ ខែតុលា
ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស
នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ក្នុងរយៈពេល
៣ខែ គឺពីខែសីហា រហូតដល់ខែតុលា។
ក្នុងរយៈពេលនេះ
ក្រុមការងារនឹងមានរៀបចំការបណ្តុះបណ្តាលបន្ថែម
និងកិច្ចប្រជុំក្រុមជាប្រចាំ
(ធ្វើឡើងនាពេលចុងសប្តាហ៍
រយៈពេលពី ២ ទៅ ៣ម៉ោង)។
លក្ខន្តិកៈ៖
អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងរាជធានីភ្នំពេញ
មានភាពអត់ធ្មត់ក្នុងការងារ
ចេះជួយគ្នា ចេះធ្វើការងារជាក្រុម
អ្នកកំពុងរៀនវិទ្យាល័យ
ឬមហាវិទ្យាល័យ ដែលមានអាយុពី
១៥ ដល់ ២៤ឆ្នាំ
មានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន
និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍
ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់ក្នុងអំឡុងព្រឹត្តិការណ៍
(ថ្ងៃទី១២
ដល់ថ្ងៃទី១៣ ខែតុលា
ឆ្នាំ២០១៩ សូមរក្សាសិទ្ធិក្នុងការកែប្រែ)
ថ្ងៃផុតកំណត់ទទួលពាក្យ៖
ថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០១៩
តំណភ្ជាប់ដាក់ពាក្យ៖
https://forms.gle/yPdvg6tDKxWbCKKi9
ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ៖ ០១០ ៣០៧ ៥៧៥ អ៊ីមែល៖...
បារខែមបាត់ដំបង (Barcamp Battambang) ត្រូវការអ្នកស្ម័គ្រចិត្តមួយចំនួន
ឱកាសការងារស្ម័គ្រចិត្តជាមួយព្រឹត្តិការណ៍បារខែម
(Barcamp)
មកដល់ទៀតហើយ។
នៅឆ្នាំ២០១៩ នេះ
ក្រុមការងាររៀបចំព្រឹត្តិការណ៍បារខែមបាត់ដំបង
(Barcamp
Batttambang) ត្រូវការរកអ្នកស្ម័គ្រចិត្តមួយចំនួន។
អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស
នឹងចូលរួមការងារជាមួយក្រុមការងារព្រឹត្តិការណ៍បារខែមបាត់ដំបង
នៅឆ្នាំនេះ
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤
ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
ពួកគេត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ក្នុងរយៈពេលចាប់ពីខែកក្កដា
រហូតដល់ខែសីហា ឆ្នាំ២០១៩។
ក្នុងអំឡុងពេលនេះ
ក្រុមការងារនឹងមានរៀបចំវគ្គបណ្ដុះបណ្ដាល
និងកិច្ចប្រជុំក្រុមជាប្រចាំនៅរាល់ចុងសប្តាហ៍ដែលមានរយៈពេលពី
២ ទៅ ៣ម៉ោង។
លក្ខន្តិកៈ៖
អ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងខេត្តបាត់ដំបងមានភាពអត់ធ្មត់ក្នុងការងារ ចេះជួយគ្នា ចេះធ្វើការងារជាក្រុមអ្នកកំពុងរៀនវិទ្យាល័យ ឬមហាវិទ្យាល័យដែលមានអាយុពី ១៥ ដល់ ២៦ឆ្នាំមានពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន និងផ្សព្វផ្សាយមុនពេលព្រឹត្តិការណ៍ដាច់ខាតត្រូវមានពេលគ្រប់គ្រាន់ក្នុងអំឡុងព្រឹត្តិការណ៍ (ថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១៩ សូមរក្សាសិទ្ធិក្នុងការកែប្រែ)ផុតកំណត់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៥ល្ងាច
ព្រឹត្តិការណ៍បារខែម
ជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា
និងការចាប់ផ្ដើមអាជីវកម្មដោយមានការចូលរួមពីវាគ្មិនជំនាញៗ
និងមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា
អាជីវកម្ម
និងរចនាច្នៃប្រឌិតមកពីបណ្ដាក្រុមហ៊ុននានា
នឹងធ្វើបទបង្ហាញ
ព្រមទាំងផ្លាស់ប្ដូរចំណេះដឹង
ជំនាញ និងបទពិសោធន៍ផ្សេងៗដល់អ្នកចូលរួម។
តំណភ្ជាប់ដាក់ពាក្យ៖
...
KOICA ផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅកូរ៉េ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ
(KOICA)
ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
(អនុបណ្ឌិត)
ទៅសិក្សានៅសាកលវិទ្យាល័យជាដៃគូរបស់ខ្លួននៅសាធារណរដ្ឋកូរ៉េ
សម្រាប់ឆ្នាំសិក្សា២០១៩។
អាហារូបករណ៍នេះចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ
រហូតដល់ថ្ងៃទី១៣ ខែមីនា
ឆ្នាំ២០១៩។
អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីកម្មវិធីអាហារូបករណ៍នេះ
គឺភាគីកូរ៉េនឹងផ្ដល់ជូននូវថ្លៃសិក្សា
ការស្នាក់នៅ ធានារ៉ាប់រងផ្នែកសុខភាព
ប្រាក់ឧបត្ថម្ភក្នុងពេលសិក្សា
និងថ្លៃចំណាយលើសំបុត្រយន្តហោះទៅមក។
ជំនាញដែលកម្មវិធីអាហារូបករណ៍នេះផ្ដល់ជូនរួមមាន៖
សុវត្ថិភាពសុខភាពសកល
(Global Health Security)
សេដ្ឋកិច្ចកសិកម្ម
(Agricultural Economics)
វិស្វកម្មកសិកម្ម
(Agricultural Engineering)
ផលិតកម្មកសិកម្ម
(Agriculture Production)
វិទ្យាសាស្ត្រអភិវឌ្ឍន៍ជលផល
(Development of Fisheries Science)
អភិវឌ្ឍន៍សហគមន៍
(Community Development)
ការគ្រប់គ្រងបទដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
(Regulation Management for Economic Development)
គោលនយោបាយអភិវឌ្ឍន៍ទីក្រុង
(Urban Development Policy)
ភាពជាអ្នកដឹកនាំសមភាពយេនឌ័រ
(Gender Equality Leadership)
គោលនយោបាយពន្ធ
និងហិរញ្ញវត្ថុ (Finance
and Tax Policy)
គោលនយោបាយពាណិជ្ជកម្ម
និងឧស្សាហកម្ម (Industry
and...
អាហារូបករណ៍ ១០០% សិក្សាភាសាបរទេសចំនួន ១៥នាក់
ក្លឹបសិក្សាភាសាបរទេស (Club d'études des Langues Étrangères) ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ដល់សិស្សនិស្សិតទាំងពីរភេទចំនួន ១៥នាក់ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។
សេចក្ដីជូនដំណឹងរបស់ក្លឹបសិក្សាភាសាបរទេស ដែលផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់ខ្លួន ឲ្យដឹងថា អាហារូបករណ៍នេះចែកជាពីរផ្នែក គឺទី១ ជាអាហារូបករណ៍សិក្សាភាសាបារាំង ចំនួន ១០នាក់ និងទី២ ជាអាហារូបករណ៍សិក្សាភាសាអង់គ្លេស...
Smart ផ្ដល់អាហារូបករណ៍ ១៥០០០ដុល្លារក្នុងម្នាក់ ចំនួន ២០កន្លែង
ក្រុមហ៊ុនសេវាទូរស័ព្ទស្មាត (Smart) តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu ប្រកាសផ្ដល់អាហារូបករណ៍ ២០កន្លែងដែលមួយកន្លែងមានទឹកប្រាក់សរុបរហូតដល់ ១៥០០០ដុល្លារ ដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំ២០១៨ នេះ។
កម្មវិធីអាហារូបករណ៍ SmartEdu នេះមានគោលបំណងលើកទឹកចិត្តដល់សិស្សវិទ្យាល័យនៅកម្ពុជា ដែលមានសមត្ថភាព ជាពិសេសសិស្សដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។
ប្អូនៗដែលទើបប្រឡងជាប់បាក់ឌុបឆ្នាំនេះ និងមាននិទ្ទេសរួម A ឬ B អាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះឲ្យបានមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ តាមរយៈវែបសាយ www.smartedu.com.kh ឬក៏ស្នើសុំពាក្យពីសាខា Smart...