Site icon Tech Khmer

Apple ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​មាន​ទ្រព្យ​ខ្ទង់​ទ្រី​លាន​ដុល្លារ​លើ​លោក

ស្លាក​សញ្ញា​ក្រុមហ៊ុន Apple

ស្លាក​សញ្ញា​ក្រុមហ៊ុន Apple

នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨ ម្សិលមិញ ក្រុមហ៊ុន Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​មាន​តម្លៃ​ទ្រព្យ​ក្រុមហ៊ុន​រហូត​ដល់ ១​ទ្រី​លាន​ដុល្លារ (១​លាន​លាន​ដុល្លារ) នៅ​លើ​ពិភពលោក។

ក្រុមហ៊ុន​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ថ្មី​នៅ​ពេល​ដែល​ភាគហ៊ុន​របស់​ខ្លួន​បាន​កើន​ឡើង​ដល់ ២០៧,០៥​ដុល្លារ​បន្ទាប់​ពី​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ។ តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Apple បាន​កើន​ឡើង ២​ពាន់​ភាគរយ​ចាប់​តាំង​ពី​លោក Tim Cook បាន​ចូល​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៅ​ក្នុង​ឆ្នាំ​២០១១ មក។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Apple ថ្លែង​ថា «កំណើន​មាន​ភាព​រឹងមាំ​នៅ​ទូទាំង​ពិភពលោក»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វែបសាយ The Guardian កាល​ពី​ថ្ងៃ​ទី​២ សីហា។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ក្រុមហ៊ុន Apple ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៦ ដោយ​សហ​ស្ថាបនិក​លោក Steve Jobs លោក Ronald Wayne និង​លោក Steve Wozniak ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រចនា និង​បង្កើត​កុំព្យូទ័រ​លើ​តុ (desktop computer) មុន​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា Apple 1 ដែល​លក់​ក្នុង​តម្លៃ ៦៦៦,៦៦​ដុល្លារ​សហរដ្ឋ​អាមេរិក។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version