វិធីកំណត់/បិទមិនឱ្យ Telegram ទាញយករូបភាពនិងវីដេអូដោយស្វ័យប្រវត្តិ (Android & iPhone)
កម្មវិធីឈែត Telegram គឺជាកម្មវិធីឈែតមួយកំពុងពេញនិយមក្នុងចំណោមកម្មវិធីឈែតជាច្រើនទៀតកម្ពុជា ដោយសារវាងាយស្រួលប្រើ អាចដាក់សមាជិកបានច្រើន និងអាចផ្ញើរូបភាព ព្រមទាំងវីដេអូក្នុងទំហំធំៗផងដែរ។
ជាទូទៅ កម្មវិធីឈែតនេះគឺវាទាញយករូបភាព និងវីដេអូដោយស្វ័យប្រវត្តិនៅពេលភាគីមួយផ្ញើទៅកាន់ភាគីមួយទៀត ឬសមាជិកក្រុមផ្ញើចូលក្នុងក្រុមរបស់ពួកគេ ប្រសិនបើយើងមិនបានកំណត់លក្ខខណ្ឌក្នុងទាញយកទេនោះ។
មូលហេតុនេះហើយដែលធ្វើឱ្យទូរស័ព្ទរបស់ពួកគេឆាប់អស់ទំហំផ្ទុក (storage) និងទាមទារឱ្យពួកគេលុបចោលកម្មវិធី ឬឯកសារមួយចំនួនចេញដើម្បីអាចប្រើប្រាស់ទូរស័ព្ទបន្តទៀត។
=> ចុចតំណភ្ជាប់នេះដើម្បីអានវិធីលុប Telegram Cache បង្កើនអង្គចងចាំ និងធ្វើឱ្យទូរស័ព្ទដើរលឿនជាងមុន។
ក្រុមការងារ TECH KHMER សូមបង្ហាញពីរបៀបកំណត់ ឬបិទមិនឱ្យកម្មវិធី Telegram...
របៀបលុប Telegram Cache បង្កើនអង្គចងចាំ និងធ្វើឱ្យទូរស័ព្ទដើរលឿនជាងមុន
អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន (Smartphone) ជាច្រើនតែងរអ៊ូអំពីទំហំផ្ទុកនៅក្នុងទូរស័ព្ទពួកគាត់ឆាប់ពេញ ដោយថាមិនបានដំឡើងកម្មវិធីច្រើន ឬផ្ទុកឯកសារធំៗអីផងនៅក្នុងទូរស័ព្ទរបស់ពួកគាត់។
មូលហេតុ
ត្រង់ចំណុចនេះ វាអាចមានមូលហេតុជាច្រើនដែលធ្វើឱ្យទំហំផ្ទុកក្នុងទូរស័ព្ទរបស់ពួកគាត់ឆាប់ពេញ ហើយចាប់ផ្ដើមដើរយឺតជាងមុន។ មូលហេតុមួយក្នុងចំណោមមូលហេតុទាំងនោះ គឺពួកគាត់មិនបានកំណត់កម្មវិធី Telegram ឱ្យប្រើប្រាស់ទំហំផ្ទុកក្នុងទូរស័ព្ទរបស់ពួកគាត់ឱ្យបានត្រឹមត្រូវទេ ឬមិនបានចូលទៅលុបវីដេអូ និងរូបថតជាច្រើនដែលពួកគាត់ផ្ញើឱ្យគ្នារាល់ថ្ងៃ។ យើងដឹងថា ការទំនាក់ទំនងការងារប្រចាំថ្ងៃ ឬការសិក្សារបស់ពួកគាត់អំឡុងបិទខ្ទប់ និងការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក គឺភាគច្រើនពួកគាត់ប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ច្រើនជាងគេ។
ជាទូទៅ កម្មវិធី Telegram តែងតែទាញយករូបភាព...
មុខងារ Note to Self ក្នុងកម្មវិធី Signal គេប្រើដើម្បីធ្វើអ្វី?
Signal គឺជាកម្មវិធីផ្ញើសារដែលមានមុខងារកូដនីយកម្មទាំងសងខាង (End-to-end Encryption) មកជាមួយកម្មវិធីរួចជាស្រេចបន្ទាប់ពីអ្នកដំឡើងវានៅក្នុងឧបករណ៍របស់អ្នក។ មានន័យថា អ្នកមិនចាំបាច់ចូលទៅកំណត់ ឬជ្រើសរើសមុខងារនេះនៅពេលអ្នកត្រូវការផ្ញើសារនោះទេ។
Note to self គឺជាមុខងារផ្ញើសារទៅខ្លួនឯងក្នុងកម្មវិធី Signal ដើម្បីកត់ចំណាំសម្រាប់ខ្លួនឯង ឬចែករំលែកវាទៅកាន់ឧបករណ៍ផ្សេងទៀតដែលអ្នកបានភ្ជាប់ជាមួយគណនី Signal របស់អ្នក។
Signal បញ្ជាក់ថា មុខងារ Note to Self ក៏មានបំពាក់មុខងារកូដនីយកម្មសងខាងដូចនឹងការផ្ញើសារនៅក្នុងកម្មវិធី Signal ដែរ...
កម្មវិធីទូរស័ព្ទថ្មីសន្លាងបង្កើតដោយកូនខ្មែរអាចបំលែងសំឡេងទៅជាអត្ថបទសរសេរភ្លាមៗ
កម្មវិធីទូរស័ព្ទថ្មីសន្លាងមួយបង្កើតឡើងដោយអ្នកស្រាវជ្រាវវ័យក្មេងរបស់កម្ពុជា ដែលកម្មវិធីនេះមានសមត្ថភាពបំលែងសំឡេងនិយាយទៅជាអត្ថបទសរសេរភ្លាមៗ ត្រូវបានដាក់ឱ្យទាញយកជាផ្លូវការទាំងសម្រាប់ប្រព័ន្ធ Android និង iOS។
កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា "ប្រព័ន្ធស្វ័យប្រវត្តិកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR)" ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយ និងឯកសារសំឡេងជាភាសាខ្មែរឱ្យទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទស្មាតហ្វូន។
ទំព័រហ្វេសប៊ុក (Facebook) របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន...
របៀបបង្កើតលេខសម្ងាត់ថ្មីនៅលើ Acleda Mobile App (មានវីដេអូ)
ធនាគារអេស៊ីលីដា (ACLEDA Bank Plc) នៅពេលថ្មីៗនេះជូនដំណឹងដល់អតិថិជនរបស់ខ្លួនពីរបៀបបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯងនៅលើកម្មវិធី អេស៊ីលីដាម៉ូបាល (Acleda Mobile App)។
សេចក្ដីជូនដំណឹងដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ធនាគារអេស៊ីលីដា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី អេស៊ីលីដាម៉ូបាល ហើយភ្លេចលេខសម្ងាត់ គឺពួកគេអាចបង្កើតលេខសម្ងាត់ថ្មីដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារឡើយ។
យ៉ាងណា មុននឹងអ្នកបង្កើតលេខសម្ងាត់ថ្មី អ្នកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី អេស៊ីលីដាម៉ូបាល ជាមុនសិនតាមរយៈតំណភ្ជាប់នេះ៖
សម្រាប់ Android ៖...
Telegram ចេញមុខងារថ្មីអនុញ្ញាតឱ្យ Import Messages ពី WhatsApp
Telegram ចេញមុខងារថ្មីជួយសម្រួលដល់អ្នកប្រើប្រាស់អាចទាញយកសារឆ្លើយឆ្លង (Importing Messages) របស់ពួកគេពីកម្មវិធី WhatsApp ចូលទៅក្នុងកម្មវិធី Telegram បាន។
ការបង្កើតមុខងារថ្មីនេះឡើង ស្របពេលដែលកម្មវិធី WhatsApp ដែលជាកម្មវិធីមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ត្រូវបានប្ដូរគោលការណ៍ប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ និងមើលឃើញពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់កម្មវិធី Telegram ប្រមាណ ១០០លានគណនីនៅក្នុងខែមករា នេះ។
មុខងារថ្មី Importing Message របស់ Telegram អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកសារអក្សរ...
TikTok លួចប្រមូល MAC Address ពីអ្នកប្រើ Android ជិត២ឆ្នាំ
កម្មវិធី TikTok ដែលជាកម្មវិធីកំពុងល្បីរបស់ប្រទេសចិន លួចប្រមូលយកទិន្នន័យ MAC Address របស់អ្នកប្រើប្រាស់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល ១៨ខែដែលរំលោភបំពានទៅលើគោលការណ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃអង្គារ។
អាសយដ្ឋាន MAC ឬ MAC Address គឺជាអាសយដ្ឋានដែលមិនជាន់លេខគ្នាសម្រាប់សម្គាល់ឧបករណ៍អេឡិចត្រូនិកនីមួយៗដែលត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់ទៅកាន់បណ្ដាញ ឬអ៊ីនធឺណិត។ MAC address...
របៀបកំណត់រយៈពេលឱ្យ iPhone, iPad, iPod Touch ចាក់សោស្វ័យប្រវត្តិពេលអត់ប្រើ
នៅពេលទូរស័ព្ទរបស់អ្នកត្រូវបានកំណត់លេខកូដសម្ងាត់ (passcode) ដើម្បីចាក់សោរួចហើយ នោះមានន័យថា អ្នកត្រូវតែបញ្ចូលលេខកូដសម្ងាត់រាល់ពេល ដើម្បីអាចបើកប្រើប្រាស់ឧបករណ៍របស់អ្នកបាន។
ទោះជាយ៉ាងណា អ្នកក៏អាចកំណត់រយៈពេលនៃការបិទអេក្រង់ទូរស័ព្ទ iPhone ឬ iPad ឬ iPod touch របស់អ្នកក្នុងថេរវេលាណាមួយបានផងដែរ ដូចជាកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០វិនាទី ប្រសិនបើអ្នកមិនបានប្រើប្រាស់ឧបករណ៍របស់អ្នក។
ហេតុអ្វីត្រូវកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិ? ចម្លើយគឺសាមញ្ញទេ។ ការកំណត់របៀបនេះ គឺការពារក្នុងករណីណាមួយដែលអ្នកមិនបានបិទអេក្រង់ឧបករណ៍របស់អ្នក ហើយក្នុងចន្លោះពេលនោះមានអ្នកផ្សេងលួចប្រើឧបករណ៍របស់អ្នក។ ម្យ៉ាងវិញទៀត វាក៏ជួយសន្សំសំចៃថាមពលថ្មឧបករណ៍របស់អ្នកបានមួយកម្រិតថែមទៀតផងដែរ។
របៀបកំណត់រយៈពេលបិទអេក្រង់ដោយស្វ័យប្រវត្តិ
១-ចុចបើកកម្មវិធី Settings...
របៀបដាក់លេខកូដសម្ងាត់លើ iPhone / iPad / iPod Touch
វិធីដែលជួយការពារព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ រូបថត អ៊ីមែល និងសារអក្សរជាដើមដែលរក្សាទុកនៅក្នុង iPhone ឬ iPod touch របស់អ្នក គឺការដាក់លេខកូដសម្ងាត់ (passcode)។
នៅពេលដែលអ្នកបានដាក់លេខកូដនៅលើឧបករណ៍ទាំងនេះរួចហើយ អ្នកដទៃដែលមិនស្គាល់លេខកូដ ពួកគេមិនអាចចូលប្រើប្រាស់ឧបករណ៍របស់អ្នកបានឡើយ។ លើសពីនេះ អ្នកក៏អាចកំណត់លេខកូដដើម្បីប្រើមុខងារ Face ID (ស្កេនមុខ) ឬ Touch ID (ស្កេនខ្ចៅដៃ) បានដែរ...
Signal ជាកម្មវិធីសន្ទនាដែលធ្វើកូដនីយកម្មទាំងសងខាង
Signal គឺជាកម្មវិធីសន្ទនាគ្នាតាមរយៈអ៊ីនធឺណិតដែលធ្វើកូដនីយកម្មទាំងសងខាង (end-to-end encryption)។ មានន័យថា ការសន្ទនារបស់អ្នកជាមួយភាគីម្ខាងទៀត គឺត្រូវបានធានាសុវត្ថិភាព និងគ្មាននរណាម្នាក់អាចចូលមើល ឬស្ដាប់បានឡើយ សូម្បីតែក្រុមការងាររបស់ Signal។
ជាកម្មវិធីបើកចំហកូដ ឥតគិតថ្លៃ និងប្រើបានលើ Android, iOS និងកុំព្យូទ័រ កម្មវិធី Signal អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារជាអក្សរ រូបភាព សំឡេង វីដេអូ និងមានការសន្ទនាសម្ងាត់រវាងអ្នកប្រើប្រាស់ដូចគ្នា។
Signal អះអាងថាជាស្ថាប័នឯករាជ្យមិនរកប្រាក់ចំណូល...
គន្លឹះប្រើទូរស័ព្ទកុំឱ្យឡើងកម្ដៅនៅរដូវក្ដៅខ្លាំង
ក្នុងរដូវប្រាំងឆ្នាំ២០១៩
នេះ កម្ពុជា ទទួលរងឥទ្ធិពលពីបាតុភូត
El Nino ក្នុងកម្រិត
៦០% និង
៤០% ទៀតទទួលរងឥទ្ធិពលពីបាតុភូតអន្តរកាល
(បាតុភូតដែលនៅចន្លោះរវាង
El Nino និង
La Nina)
ដែលធ្វើឲ្យរដូវប្រាំងឆ្នាំនេះមានសភាពក្ដៅខ្លាំងជាងឆ្នាំមុន
ហើយនឹងបន្តអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា។
ក្នុងក្របខណ្ឌទូទាំងប្រទេស
សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វង់ពី
៣៦-៣៨អង្សាសេ។
ដោយឡែកនៅក្នុងខែមេសា
និងខែឧសភា
ធាតុអាកាសនឹងមានសភាពក្ដៅហួតហែងខ្លាំង
ហើយពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់
៤០-៤២អង្សាសេ
ពិសេសនៅតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ
និងតំបន់ខ្ពង់រាបភាគខាងជើង។
នេះបើតាមការព្យាករអាកាសធាតុលើកទី២
របស់ក្រសួងធនធានទឹក
និងឧតុនិយម។
ក្នុងសភាពនៃអាកាសធាតុក្ដៅខ្លាំងបែបនេះ
កុំថាឡើយមនុស្សពិបាករស់នៅទប់ទល់នឹងកម្ដៅក្ដៅ
សូម្បីតែឧបករណ៍អេឡិចត្រូនិចដែលលោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ
ជាពិសេសទូរស័ព្ទឆ្លាតវៃ
(Smartphone) របស់លោកអ្នក
ក៏នឹងមានបញ្ហាខ្លះដែរ
ដូចជាឡើងកម្ដៅនៅពេលប្រើជាដើម
លើកលែងតែលោកអ្នកប្រើប្រាស់វានៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ។
ដើម្បីរក្សាស្មាតហ្វូនរបស់អ្នកកុំឱ្យឡើងកម្ដៅខ្លាំងដែលអាចបណ្ដាលឲ្យឆាប់ខូច
ឬផ្ទុះ Tech Khmer
សូមលើកយកវិធីមួយចំនួនមកបង្ហាញលោកអ្នកដូចខាងក្រោមនេះ៖
គន្លឹះទី១៖
កុំទុកទូរស័ព្ទចោលក្នុងឡានដែលចតចោល
ស្ដាប់ទៅដូចជាសាមញ្ញ
ប៉ុន្តែប្រសិនបើជាអ្នកទុកទូរស័ព្ទចោលនៅក្នុងឡាន
នោះទូរស័ព្ទរបស់អ្នកនឹងឡើងកម្ដៅ
ហើយអាចឈានដល់ផ្ទុះទៀតផង
ពីព្រោះតែឡានដែលទុកចោលហាលក្ដៅ
ឬក្នុងរោងឡានក៏ដោយ
ក៏សីតុណ្ហភាពក្នុងឡាននឹងឡើងកម្ដៅដែរ។
ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ
Western Australia បង្ហាញថា
សីតុណ្ហភាពក្នុងឡានដែលចតនៅចំណត
គឺមានសីតុណ្ហភាពក្ដៅជាងខាងក្រៅឡាន
២០អង្សាសេ។ មានន័យថា
បើសិនជាកម្ដៅនៅខាងក្រៅឡានមានសីតុណ្ហភាព
៣៥អង្សាសេ
នោះកម្ដៅក្នុងឡានដែលចតនៅចំណតនឹងមានកម្ដៅ
៥៥អង្សាសេ។ ដូច្នេះ
ការទុកស្មាតហ្វូនរបស់អ្នកចោលក្នុងឡាន
នឹងអាចបណ្ដាលឲ្យវាផ្ទុះបាន។
ម្យ៉ាងវិញទៀត
ប្រសិនបើអ្នកបើកបរក្នុងចម្ងាយឆ្ងាយ
អ្នកអាចដាក់ស្មាតហ្វូនលើជើងទម្រទូរស័ព្ទឲ្យនៅជិតនឹងម៉ាស៊ីនត្រជាក់ឡាន
ដើម្បីឲ្យទូរស័ព្ទទទួលបានខ្យល់ត្រជាក់
និងមិនបណ្ដាលឲ្យវាឡើងកម្ដៅ
ហើយក្នុងករណីចាំបាច់ដែលអ្នកត្រូវតែទុកទូរស័ព្ទក្នុងឡាន
នោះអ្នកអាចពិចារណាទុកវានៅក្នុងថតទុកអីវ៉ាន់
(គូទឡាន)
ពីព្រោះវាជាផ្នែកដែលល្អបំផុតក្នុងឡាន។
គន្លឹះទី២៖
បិទកម្មវិធី
ឬមុខងារដែលអ្នកមិនត្រូវការប្រើ
ចូរអ្នកបិទ
Bluetooth, LTE, Wi-Fi, GPS
និងកម្មវិធីមួយចំនួនទៀត
ប្រសិនបើអ្នកមិនត្រូវការប្រើប្រាស់វានៅពេលដែលអ្នកកំពុងបើកបរ
ឬអ្នកកំពុងធ្វើអ្វីផ្សេង។
វិធីនេះនឹងប្រាកដថា
ទូរស័ព្ទរបស់អ្នកនឹងមិនធ្វើការលើសកម្រិតដែលបណ្ដាលឲ្យវាឡើងកម្ដៅ
ខណៈដែលវានៅក្នុងហោប៉ៅ
ឬក៏ក្នុងកាបូប។
ចំណុចនេះក៏ជាផ្នែកមួយជួយធ្វើឲ្យអាយុកាលនៃថ្មទូរស័ព្ទរបស់អ្នកប្រើបានយូរផងដែរ។
គន្លឹះទី៣៖
ដោះស្រោមទូរស័ព្ទចេញ
(phone case)
ប្រាកដណាស់!
ស្រោមទូរស័ព្ទគឺជាផ្នែកមួយជួយលំអទូរស័ព្ទរបស់អ្នកឲ្យកាន់តែមានសោភណភាពមួយកម្រិតថែមទៀត
និងជួយការពារពីការបាក់បែកដោយសារការធ្លាក់
ឬជ្រុះពីហោប៉ៅ តុ និងគ្រែ
ជាដើម។ ប៉ុន្តែនៅរដូវក្ដៅនេះ
វាបែរជាជួយឲ្យទូរស័ព្ទរបស់អ្នកឡើងកម្ដៅទៅវិញ។
ដូច្នេះ
អ្នកអាចដោះស្រោមការពារទូរស័ព្ទចេញមួយរយៈពេលសិន
ដើម្បីទុកឲ្យទូរស័ព្ទរបស់អ្នកមិនឡើងកម្ដៅ។
គន្លឹះទី៤៖
កុំដាក់ទូរស័ព្ទគរលើគ្នា
ឬគរលើ...
Apple ប្រាប់ឲ្យឈប់ប្រើដុំសាកថ្មជើងបីនេះជាបន្ទាន់និងប្រញាប់យកទៅដូរ
ក្រុមហ៊ុន Apple ប្រកាសឲ្យអតិថិជនរបស់ខ្លួនឈប់ប្រើដុំសាកថ្មជើងបីជាបន្ទាន់ ដើម្បីសុវត្ថិភាពជៀសវាងការឆក់ និងឆ្លងចរន្តអគ្គិសនីនៅពេលប៉ះដុំសាកថ្មប្រភេទនេះកំពុងដោតសាកថ្មទៅនឹងអគ្គិសនី។
ក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះ ចេញសេចក្ដីថ្លែងការណ៍នៅលើវេបសាយ (website) របស់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឱ្យដឹងថា ដុំសាកថ្មជើងបីដែលក្រុមហ៊ុនប្រកាសឲ្យអតិថិជនឈប់ប្រើជាបន្ទាន់នេះ គឺត្រូវបានលក់សម្រាប់ឲ្យអតិថិជននៅចក្រភពអង់គ្លេស ប្រទេសសិង្ហបុរី និងហុងកុង។ ក្រុមហ៊ុនបញ្ជាក់ថា ដុំសាកថ្មជើងបីនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាមួយកុំព្យូទ័រ Mac និងឧបករណ៍ iOS ជំនាន់ឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។
ហេតុដូចនេះ
លោកអ្នកដែលប្រើប្រាស់ដុំសាកថ្មជើងបីដែលមានលក្ខណៈដូចបានរៀបរាប់ខាងលើ
ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់
និងប្រញាប់យកទៅប្ដូរដុំសាកថ្មថ្មីដោយឥតគិតថ្លៃនៅតាមហាងបម្រើសេវាកម្មរបស់ក្រុមហ៊ុន
Apple។
លេខ serial របស់កុំព្យូទ័រ
Mac,...
Telegram ចេញមុខងារលុបសារចេញពីគ្រប់ភាគី ពិសេសលុបសារអ្នកផ្ញើបានទៀត
ថ្មីៗនេះ
កម្មវិធីផ្ញើសារតាមអ៊ីនធឺណិត
Telegram
Messagingបានបន្ថែមមុខងារពិសេសថ្មីមួយទៀតនៅក្នុងកម្មវិធីរបស់ខ្លួន
ដោយអនុញ្ញាតឲ្យអ្នកផ្ញើសារអាចលុបសាររបស់ខ្លួនដែលបានផ្ញើចេញពីគ្រប់ទូរស័ព្ទរបស់ភាគីពាក់ព័ន្ធនៅពេលណាក៏បាន។
អ្វីដែលពិសេសនេះទៀត
មុខងារថ្មីនេះថែមទាំងអនុញ្ញាតឲ្យលោកអ្នកអាចលុបសារដែលអ្នកទទួលបានចេញពីប្រអប់សាររបស់អ្នក
និងប្រអប់សាររបស់មិត្តភ័ក្ដិរបស់អ្នកដែលជាអ្នកផ្ញើផងដែរនៅក្នុងលក្ខណៈជជែកជាឯកជនដោយមិនកំណត់ពេល។
ការបញ្ចេញឲ្យប្រើប្រាស់មុខងារថ្មីនេះ
ត្រូវបានខាងក្រុមហ៊ុន
Telegram
បញ្ជាក់ថាដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតនៃឯកជនភាពរបស់អ្នកប្រើប្រាស់របស់ខ្លួន។
មុខងារថ្មីនេះគឺជាការកែសម្រួលពីមុខងារចាស់
Unsend ដែលត្រូវបានដាក់ឲ្យដំណើរការកាលពី
២ឆ្នាំមុន
ក្នុងគោលបំណងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចលុបរាល់សារដែលបានផ្ញើចេញបានក្នុងអំឡុងពេល
៤៨ម៉ោង។
ក្រុមហ៊ុន
Telegram អះអាងថា
គ្រាន់តែចុចពីរដំណាក់កាលប៉ុណ្ណោះ
(two tabs)
នោះលោកអ្នកនឹងអាចលុបសារទាំងមូលចេញពីភាគីពាក់ព័ន្ធដោយមិនបន្សល់ទុកដានអ្វីឡើយ។
Telegram ជាកម្មវិធីផ្ញើសារ
(Messenger app)
ដែលកំពុងពេញនិយមមួយក្នុងចំណោមកម្មវិធីល្បីៗជាច្រើនទៀត។
សេវាកម្មចម្បងរបស់កម្មវិធីនេះ
គឺត្រូវបានភ្ជាប់ទៅកាន់
Telegram cloud
ប៉ុន្តែកម្មវិធីក៏ផ្ដល់នូវជម្រើសកូដនីយកម្មលើសារ
(end-to-end encryption) ផងដែរសម្រាប់ការជជែកសម្ងាត់
(secret chats)
ដែលមិនអនុញ្ញាតឲ្យមានការផ្ញើសារបន្ត
(messaging forwarding)
និងអាចកំណត់ឲ្យលុបសារដោយស្វ័យប្រវត្តិក្នុងអំឡុងពេលណាមួយថែមទៀតផង។
ដើម្បីលុបសារចេញពីគ្រប់ភាគី
សូមអនុវត្តតាមវិធីខាងក្រោម៖
ដំបូងចុចលើសារណាមួយដែលអ្នកចង់លុបឲ្យជាប់រហូតចេញរូបធុងសំរាមនៅខាងលើស្ដាំដៃ (android) រួចចុចលើរូបធុងសំរាមនោះ
ចុចធីកលើឃ្លាដែលបង្ហាញលើប្រអប់សារ និងចុចពាក្យ OK ជាការស្រេច។
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកផង។
សូមអរគុណ..!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕
App ជួយបច្ចេកទេសកសិកម្មដំបូង អាចទាញយកប្រើដោយឥតគិតថ្លៃ
កម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃដែលជួយដល់កសិករកម្ពុជា អំពីបច្ចេកទេសកសិកម្ម ព័ត៌មានទីផ្សារកសិកម្ម និងគន្លឹះចិញ្ចឹមសត្វឲ្យមានលក្ខណៈប្រសើរឡើង ត្រូវបានដាក់ឲ្យដំណើរការ និងអាចទាញយកបានទាំងសម្រាប់ទូរស័ព្ទ iPhone និង Android នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
"ទន្លេសាប" ជាឈ្មោះកម្មវិធីទូរស័ព្ទគាំទ្រដល់វិស័យកសិកម្មកម្ពុជា គឺជាការផ្ដួចផ្ដើមបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Cambodia) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការគាំទ្រមូលនិធិដោយអង្គការមួយចំនួនទៀត។
កម្មវិធីទូរស័ព្ទនេះ នឹងអនុញ្ញាតឲ្យកសិករខ្មែរស្វែងយល់ពីបច្ចេកទេសធ្វើស្រែចម្ការ...