Site icon Tech Khmer

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ត្រូវការ​អ្នក​ចូលរួម​ស្ម័គ្រចិត្ត

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cambodia ICT Volunteers (CIV)។

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cambodia ICT Volunteers (CIV)។

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា ២០១៩ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Cambodia ICT Volunteers (CIV) ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​កម្មវិធី​នេះ​សម្រាប់​រយៈពេល ១​ខែ នៅ​ស្រុក​កំពង់លែង និង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

កម្មវិធី​នេះ​ផុត​កំណត់​ឈប់​ទទួល​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ ហើយ​នឹង​ចាប់ផ្ដើម​ដំណើរការ​កម្មវិធី​នៅ​មូលដ្ឋាន​រយៈពេល ១​ខែ​នៅ​ស្រុក​ចំនួន​ពីរ​ដែល​បាន​រៀបរាប់​ខាង​លើ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដល់​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩។

កម្មវិធី​អ្នក​ស្ម័គ្រចិត្ត ICT កម្ពុជា មាន​គោល​បំណង​សំខាន់​ដូច​ខាង​ក្រោម៖

កម្មវិធី CIV នេះ​ផ្ដួចផ្ដើម និង​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បន្ទាប់​ពី​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ជាតិ​ទទួល​បន្ទុក​ព័ត៌មាន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង (National Information Society Agency ហៅ​កាត់​ថា NIA, Korea) និង​សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ (International Telecommunication Union ហៅ​កាត់​ថា ITU) លើ​កម្មវិធី​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ (International ICT Volunteers ហៅ​កាត់​ថា IIV)។

តំណ​ភ្ជាប់​ចុះ​ឈ្មោះ៖

ព័ត៌មាន​បន្ថែម៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version