Site icon Tech Khmer

វេទិកា​ការងារ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម នៅ​ថ្ងៃ​ទី​៦ មីនា ខាង​មុខ

និស្សិត​ចូលរួម​វេទិកា​ការងារ​កាល​ពី​ពេល​កន្លង​ទៅ (Career Forum)។ Credit: RUPP

និស្សិត​ចូលរួម​វេទិកា​ការងារ​កាល​ពី​ពេល​កន្លង​ទៅ (Career Forum)។ Credit: RUPP

វេទិកា​ការងារ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៥​ល្ងាច នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នេះ​ជា​វេទិកា​ការងារ​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ។

វេទិកា​នេះ​ផ្ដល់​ឱកាស​ដល់​និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ដោយ​ពួក​គេ​អាច​ដាក់​ពាក្យ​ចូល​ធ្វើ​ការងារ​នៅ​ស្ថាប័ន​ចំនួន ៣៤​ស្ថាប័ន និង​ទទួល​បាន​ការ​សម្ភាស​ភ្លាមៗ​នៅ​ក្នុង​វេទិកា​នោះ​តែ​ម្ដង។ លើស​ពី​នេះ​ទៀត វា​ក៏​ជា​ឱកាស​ឈ្វេងយល់​អំពី​ព័ត៌មាន​ការងារ វិធីសាស្ត្រ និង​ការ​រៀបចំ​ខ្លួន​ក្នុង​ការ​ស្វែងរក​ការងារ​ផង​ដែរ។

ដូច្នេះ ប្អូនៗ​និស្សិត​ដែល​មាន​បំណង​ស្វែងរក​ការងារ សូម​រៀបចំ​ប្រវត្តិរូប​សង្ខេប​ដើម្បី​ដាក់​ពាក្យ​ក្នុង​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត។

អ្នក​ចូលរួម​វេទិកា​ការងារ​នេះ ក៏​នឹង​អាច​ទទួល​បាន​នូវ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ពី​ស្ថាប័ន​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​ផង​ដែរ៕

វេទិកា​ការងារ (Career Forum)។ Credit: RUPP

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version