Site icon Tech Khmer

Unfriend ក្នុង facebook តើ​គេ​ដឹង​អត់​ណ៎?

ហ្វេសប៊ុក (Facebook) បង្ហាញ​សារ​អំពី​ការ​ដែល​អ្នក Unfriend នៅ​ក្នុង​ហ្វេសប៊ុក។ហ្វេសប៊ុក (Facebook) បង្ហាញ​សារ​អំពី​ការ​ដែល​អ្នក Unfriend នៅ​ក្នុង​ហ្វេសប៊ុក។

ហ្វេសប៊ុក (Facebook) បង្ហាញ​សារ​អំពី​ការ​ដែល​អ្នក Unfriend នៅ​ក្នុង​ហ្វេសប៊ុក។

ហ្វេសប៊ុក (facebook) ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក។ ហ្វេសប៊ុក​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ទំនាក់ទំនង​រវាង​មិត្តភ័ក្តិ ក្រុម​ការងារ សាច់ញាតិ និង​ទំនាក់ទំនង​រក​សីុ។

ទន្ទឹម​នឹង​នេះ​ដែរ មិត្តភ័ក្តិ​ក្នុង​ហ្វេសប៊ុក​មួយ​ចំនួន​មិន​ប្រាកដ​ថា​ជា​អ្នក​ប្រើ​ដែល​មាន​ក្រម​សីលធម៌​នោះ​ទេ។ នៅ​ពេល​នោះ អ្នក​មិន​ចង់​ឃើញ​ការ​ចែក​រំលែក​របស់​ពួក​គាត់​ដែល​រំខាន​ដល់​អារម្មណ៍​របស់​អ្នក។

ជម្រើស​តែ​មួយ​គត់ គឺ​លែង​ធ្វើ​មិត្តភ័ក្តិ​ជាមួយ​ពួក​គាត់ (Unfriend)។

តើ​ធ្វើ​ម៉េច​ទើប unfriend ពួក​គាត់​បាន ហើយ​ពួក​គាត់​ដឹង​ថា​យើង unfriend ដែរ​អត់?

ប្រាកដ​ណាស់​ ​នៅ​ពេល​អ្នក unfriend ពួក​គាត់ នោះ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មិន​ប្រាប់​ពួក​គាត់​ថា​អ្នក unfriend នោះ​ទេ។ នេះ​អាច​ឲ្យ​អ្នក​ទុក​ចិត្ត​បាន​ថា​អ្នក​ដែល​ត្រូវ​យើង unfriend គេ​មិន​ដឹង​នោះ​ទេ។

ខាង​ក្រោម​ជា​វិធី unfriend៖

ជំហាន​ទី​១៖ ចូល​ទៅ​កាន់ profile របស់​អ្នក​ដែល​យើង​ចង់ unfriend

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ friends នៅ​ខាង​លើ profile របស់​គាត់

ជំហាន​ទី​៣​៖ ចុច​ពាក្យ unfriend ជា​​ការ​ស្រេច។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version