35 C
Phnom Penh
Tuesday ទី​29 April ឆ្នាំ​2025

អុីនធឺណិត (Internet)

Internet Security category

ក្រុមហ៊ុន Taobao

ទិន្នន័យ​ជាង ១​ពាន់​លាន​នាក់​របស់​គេហទំព័រ​លក់​ទំនិញ​ចិន Taobao ត្រូវ​បាន​ទាញ​យក

អ្នក​អភិវឌ្ឍន៍​សូហ្វវែរ​ចិន​ម្នាក់​បាន​បង្កើត​កម្មវិធី​ប្រភេទ web crawling លួច​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​គេហទំព័រ​លក់​ទំនិញ​ដ៏​មាន​ប្រជាប្រិយ​របស់​ចិន Taobao ជាង ១១០០​លាន​នាក់​ក្នុង​រយៈពេល​តែ ៨​ខែ​ប៉ុណ្ណោះ។ សារព័ត៌មាន​អាមេរិក The Wall Street Journal ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា (ម៉ោង​នៅ​អាមេរិក) ដោយ​ដកស្រង់​ពី​សាលក្រម​របស់​តុលាការ​ស្រុក​មួយ​ក្នុង​ខេត្ត​ហឺណាន (Henan) ភាគ​កណ្ដាល​ប្រទេស​ចិន បង្ហាញ​ថា អ្នក​អភិវឌ្ឍន៍​សូហ្វវែរ​នោះ​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​គេហទំព័រ Taobao ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Alibaba ចាប់ពី​ខែ​វិច្ឆិកា...
ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

ប្រុងប្រយ័ត្ន! ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

នៅ​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ថិចខ្មែរ (TECH KHMER) សង្កេត​ឃើញ​មាន​ផេក​មួយ​ចំនួន​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​នៅ​ចុង​ខែ​មេសា នេះ ហើយ​មាន Boost Page ផង បាន​បន្លំ​ឈ្មោះ​ស្រដៀង​នឹង​ឈ្មោះ​កម្មវិធី Messenger របស់​ហ្វេសប៊ុក ដោយ​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ចុច​អាប់ដេត (update) កម្មវិធី Messenger។ ទំព័រ​ហ្វេសប៊ុក​ទាំងនោះ​មាន​ឈ្មោះ​ដូចជា "Messenger ubdate" និង​មាន​ទំព័រ​ជា​ភាសា​ខ្មែរ​មួយ​ទៀត​សរសេរ​ថា "ធ្វើ​បច្ចុប្បន្នភាព" ដោយ​មាន​ដាក់​ឡូហ្គូ (logo) នៃ​កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក...

របៀប​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​លួច​គណនី​ហ្វេសប៊ុក​ឬ​ឆបោក​តាម​អនឡាញ​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCP) ប្រកាស​ទទួល​ពាក្យ​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​សម្រួល​ដល់​ជនរងគ្រោះ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ដើម្បី​សម្រួល​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង និង​អនុវត្ត​តាម​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បង្កើត​វីដេអូ​ណែនាំ​ខ្លី​មួយ​មាន​រយៈពេល​ជាង ២​នាទី ណែនាំ​ពី​របៀប​ដាក់​ពាក្យ​បណ្ដឹង​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បោក​បញ្ឆោត​តាមរយៈ​អនឡាញ ឬ​ទូរស័ព្ទ មាន​ដូចជា៖ ការ​លួច​យក​គណនី​បណ្ដាញ​សង្គម​ដើម្បី​យក​ទៅ​បោកប្រាស់ការ​បោក​បញ្ឆោត​តាមរយៈ​ការ​វេរ​លុយនិង​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។ វិធី​ដាក់​ពាក្យ​បណ្ដឹង៖ បំពេញ​ពាក្យ​បណ្ដឹង​ដែល​អ្នក​អាច​ទាញ​យក​ពី​តំណ​ភ្ជាប់​នេះ https://bit.ly/ACCPKHភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត ឬ​លិខិត​ឆ្លងដែន និង​សូម​ថតរូប​ផ្ទាល់​ជាមួយ​ឯកសារ​នេះភ្ជាប់​មក​ជាមួយ​នូវ​រូបភាព Screenshot ទាក់ទង​នឹង​ការ​បោក​បញ្ឆោត។ បន្ទាប់ពី​អ្នក​បាន​ប្រមូល​ឯកសារ​ទាំង​បី​រួច​ហើយ...
ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។

បែកធ្លាយ​ទិន្នន័យ​ប្រមាណ ៥៣៣​លាន​គណនី​ហ្វេសប៊ុក​រួម​មាន​កម្ពុជា​ដែរ

ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ​នៅ​លើ​វេទិកា​អ៊ីនធឺណិត ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​អះអាង​ថា​ជា​ទិន្នន័យ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ។ សារព័ត៌មាន RT របស់​រុស្ស៊ី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​បែកធ្លាយ​នោះ​រួមមាន​ឈ្មោះ​ពេញ លេខ​ទូរស័ព្ទ Facebook ID អ៊ីមែល និង​ប្រវត្តិរូប​សង្ខេប ហើយ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចំនួន ១០៦​ប្រទេស។ ប្រទេស​ដែល​ប៉ះពាល់​ច្រើន​ជាង​គេ​គឺ សហរដ្ឋ​អាមេរិក ដែល​មាន​ជាង ៣២​លាន​គណនី។ ចំណែកឯ​ប្រទេស​អង់គ្លេស...
Google Chrome Browser

Chrome បញ្ចេញ​កំណែ​ថ្មី​ជំនាន់ ៨៩ ឱ្យ​អ្នក​ប្រើប្រាស់​អាប់ដេត (update)

ក្រុមហ៊ុន Google ជូន​ដំណឹង​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​រុករក​ទៅ​កាន់​ជំនាន់​ថ្មី ៨៩ បន្ទាប់​ពី​បញ្ចេញ​កំណែ​ជួសជុល​សន្តិសុខ​ម្ដង​រួច​មក​ហើយ​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ និង​បិទ​ចន្លោះ​ប្រហោង​ភាព​ងាយ​រងគ្រោះ​នៃ​កម្មវិធី​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២១ នេះ។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 89.0.4389.82 នៅ​ថ្ងៃ​ទី​៥ មីនា បន្ទាប់​ពី​បញ្ចេញ​កំណែ​ជួសជុល​ចំណុច​ខ្សោយ​ចំនួន ៤៧ កាល​ពី​ថ្ងៃ​ទី​២ មីនា សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ...
កម្មវិធី​រុករក Firefox Version 85.0.2

Firefox មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នៅ​ខែ​កុម្ភៈ ២០២១

នៅ​ក្នុង​ខែ​កុម្ភៈ នេះ ក្រុមហ៊ុន Mozilla ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Firefox និង Firefox ESR ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​ជា​បន្ទាន់។ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​រក​ឃើញ និង​រាយការណ៍​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី Trend Micro Zero Day Initiative ពីរ​នាក់ គឺ​លោក Abraruddin Khan និង​លោក Omair កាល​ពី​ពេល​ថ្មីៗ​នេះ...
Google Chrome Browser

ចំណុច​ខ្សោយ Google Chrome ធ្ងន់ធ្ងរ​ត្រូវការ​អាប់ដេត​បន្ទាន់​នៅ​ខែ​វិច្ឆិកា

Google បញ្ចេញ​កំណែ​អាប់ដេត​ថ្មី (update) សម្រាប់​កម្មវិធី​រុករក Google Chrome ដើម្បី​ជួសជុល​ចំណុច​ខ្សោយ ឬ​ភាព​ងាយ​រងគ្រោះ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 86.0.4240.198 សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac និង Linux។ ចំណុច​ខ្សោយ​ដែល​មាន​នៅ​លើ​កម្មវិធី...
កម្មវិធី​កក់​តុ eatigo

ទិន្នន័យ​កម្មវិធី​កក់​តុ eatigo ជិត ៣​លាន​គណនី​ត្រូវ​បាន​លួច​ដាក់​លក់​លើ​អ៊ីនធឺណិត

កម្មវិធី eatigo ជា​កម្មវិធី​បម្រើ​សេវាកម្ម​កក់​តុ​សម្រាប់​ភោជនីយដ្ឋាន។ គណនី​ប្រមាណ ២,៨​លាន​គណនី​របស់​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​បែកធ្លាយ។
គេហទំព័រ​ពាណិជ្ជកម្ម​អនឡាញ (e-commerce) RedMart, Lazada

ទិន្នន័យ​អ្នក​ប្រើប្រាស់ RedMart ប្រមាណ​ជាង ១​លាន​គណនី​ត្រូវ​បាន​លួច​ដាក់​លក់​លើ​អ៊ីនធឺណិត

RedMart គឺ​ជា​វេបសាយ​លក់​ទំនិញ​អនឡាញ​ដ៏​ល្បី​នៅ​ប្រទេស​សិង្ហបុរី និង​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ Lazada ដែល​លក់​ទំនិញ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។

ឥណ្ឌា​ហាមឃាត់​កម្មវិធី​ទូរស័ព្ទ​ចិន ៤៧ បន្ថែម​បន្ទាប់ពី Tik Tok, WeChat

រដ្ឋាភិបាល​ឥណ្ឌា ហាមឃាត់​កម្មវិធី​ស្មាតហ្វូន (smartphone apps) របស់​ប្រទេស​ចិន​បន្ថែម​ទៀត​ចំនួន ៤៧ Apps នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដែល​កម្មវិធី​ទាំងនោះ​ជា​កម្មវិធី clones (ចម្លង) ឬ​ជា​កម្មវិធី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទូរស័ព្ទ​ដែល​ត្រូវ​បាន​ហាមឃាត់​កាលពី​ខែ​មុន។ ការ​ហាមឃាត់​កម្មវិធី​ស្មាតហ្វូន​ចំនួន ៤៧ កម្មវិធី​បន្ថែម​ទៀត​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា បាន​ហាមឃាត់​កម្មវិធី​ដ៏​ពេញនិយម​របស់​ចិន គឺ Tik Tok, WeChat និង​កម្មវិធី​ចំនួន ៥៧ ផ្សេង​ទៀត​កាលពី​ខែ​មិថុនា...
របៀប​ប្ដូរ​ឈ្មោះ និង​ពាក្យ​សម្ងាត់ Router និង WiFi។

របៀប​ប្ដូរ​ឈ្មោះ​និង​ពាក្យ​សម្ងាត់ WiFi និង Mikrotik Router

នៅ​ក្នុង​សម័យកាល​ដែល​គេ​និយម​ទៅលើ​ការប្រើប្រាស់​អ៊ីនធឺណិត (Internet) Mikrotik Router គឺជា​ឧបករណ៍​ដែល​ពេញ​និយម​មួយ​ក្នុង​ចំណោម​ឧបករណ៍​ដែល​គេ​ប្រើប្រាស់​សម្រាប់​ការ​ចែករំលែក WiFi ទៅកាន់ User ឬ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ អ្នក​ប្រហែល​ជា​មាន​ឧបករណ៍​នេះ​នៅ​ក្នុង​ផ្ទះ ឬ​ធ្លាប់​ឃើញ​វា​នៅ​ក្នុង​ហាង​កាហ្វេ ឬ​កន្លែង​នានា​ដែល​គេ​ប្រើ​សម្រាប់​ចែករំលែក​អ៊ីនធឺណិត។ អ្វី​ដែល​អ្នក​នឹង​ដឹង ប្រភេទ​ខ្លះៗ​នៃ​ឧបករណ៍ Mikrotik Router របៀប​ប្ដូរ​កូដ​សម្ងាត់​ចូល Mikrotik Router របៀប​ប្ដូរ​ឈ្មោះ​ដើម្បី​ចូល Mikrotik Router របៀប​ប្ដូរ​កូដ​សម្ងាត់ WiFi ​រូបរាង​ប្រភេទ​ខ្លះៗ​របស់ Mikrotik Router ប្រសិនបើ Mikrotik Router ដែល​អ្នក​កំពុង​ប្រើប្រាស់​ត្រូវ​បាន​គេ​លួច​ចូល​ទៅ​គ្រប់គ្រង​បាន...
គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) ត្រូវ​បាន​ដាក់​លក់​លើ Dark Web។

គណនី​អ្នក​ប្រើ Zoom រាប់​ម៉ឺន​ត្រូវ​បាន​ដាក់​លក់​លើ Dark Web

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) រួម​មាន​ទាំង​ពាក្យ​សម្ងាត់ (password) និង​អ៊ីមែល (email address) ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​វេបសាយ Dark Web នៅ​ពេល​ថ្មីៗ​នេះ។ ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បាន​ទិញ​ទិន្នន័យ​នៃ​គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom នេះ​ពី Dark Web ដើម្បី​ជូន​ដំណឹង​អំពី​ការ​លេច​ធ្លាយ​ទិន្នន័យ​ទៅ​ដល់​អតិថិជន។...
ការ​បន្លំ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​មេរោគ Covid-19 (Covid-19 Scam Alert)។

អ្នក​ជំនាញ​ប្រាប់​ពី​វេបសាយ​និង​អ៊ីមែល​បន្លំ​ទាក់ទង​នឹង Covid-19

ខណៈ​ដែល​មេរោគ​កូរ៉ូណា​វីរុស ឬ​ហៅ​ថា​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​លើ​សកលលោក ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ក្រុម​ទុច្ចរិត​បាន​ចុះ​ឈ្មោះ​វេបសាយ​ជាច្រើន និង​ផ្ញើ​អ៊ីមែល​បន្លំ​យ៉ាង​ច្រើន​ដើម្បី​ព្យាយាម​រក​លុយ​ពី​ការ​រាតត្បាត​នេះ។ របាយការណ៍​ពី​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Recorded Future ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មីនា កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ចុះ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​វីរុស​កូវីដ-១៩ ដែល​គេ​ជឿជាក់​ថា វេបសាយ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួច​យក​ព័ត៌មាន​ពី​អ្នក​ទទួល​អ៊ីមែល ឬ​ចម្លង​មេរោគ (malware) ទៅ​កាន់​អ្នក​ទាំងនោះ។ នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future អ្នកស្រី Lindsay Kaye ចាត់​ទុក​ឈ្មោះ​វេបសាយ (domain) ខាង​ក្រោម​នេះ​ថា​មាន​គ្រោះថ្នាក់​បំផុត៖ coronavirusstatusspace coronavirus-mapcom blogcoronacl.canalcerodigital coronaviruszone coronavirus-realtimecom coronavirusapp bgvfr.coronavirusawarexyz coronavirusawarexyz ស្ថាបនិក​ផ្នែក​ឃ្លាំង​ទុក​មេរោគ (malware repository) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google និង​ជា​ស្ថាបនិក​វេបសាយ​សេវាកម្ម​តេស្ដ​ប្រឆាំង​នឹង​វីរុស ឈ្មោះ VirusTotal លោក Bernardo Quintero ត្រួត​ពិនិត្យ​ឈ្មោះ​វេបសាយ (domain) ដែល​រាយការណ៍​ដោយ​ក្រុមហ៊ុន Recorded Future។ គាត់​និយាយ​ប្រាប់​ទស្សនាវដ្ដី Forbes ថា វេបសាយ​ខាង​ក្រោម​ក៏​បង្ហាញ​ពី​សញ្ញា​នៃ​គ្រោះថ្នាក់​ផង​ដែរ ខណៈ​វេបសាយ​ទាំងនោះ​ត្រូវ​បាន​កម្មវិធី​កម្ចាត់​មេរោគ​រក​ឃើញ៖ corona-virushealthcare survivecoronavirusorg vaccine-coronaviruscom coronaviruscc bestcoronavirusprotecttk coronavirusupdatetk ហេតុ​ដូចនេះ សូម​កុំ​ចូល​ទៅ​កាន់​វេបសាយ​ដែល​បាន​រៀបរាប់​ខាង​លើ ដើម្បី​ជៀសវាង​ហានិភ័យ​ផ្សេងៗ ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​អ៊ីមែល​មក​ពី​អាសយដ្ឋាន​វេបសាយ​ទាំងនោះ ឬ​ក៏​មាន​ដាក់​តំណ​ភ្ជាប់​នៅ​ក្នុង​អ៊ីមែល សូម​ប្រុងប្រយ័ត្ន កុំ​ចុច​លើ​វា និង​កុំ​បើក​ឯកសារ​ដែល​មាន​នៅ​ក្នុង​អ៊ីមែល​ឱ្យ​សោះ។ សូម​អ្នក​បិទ​អ៊ីមែល និង​លុប​វា​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក។ អ្នកស្រី Kaye ដែល​ជា​នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future បន្ត​ថា នៅ​មាន​ឈ្មោះ​វេបសាយ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​មេរោគ​កូរ៉ូណា​វីរុស (coronavirus) ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​នៅ​ពេល​ថ្មីៗ​នេះ ហើយ​មិន​ទាន់​មាន​សកម្មភាព​ឧក្រិដ្ឋ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​ថា​ពួក​គេ​អាច​នឹង​ធ្វើ​សកម្មភាព​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ៕
ការ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ (Covid-19)។

Hackers សន្យា​មិន​វាយ​ប្រហារ​ស្ថាប័ន​សុខាភិបាល​អំឡុង​កូវីដ-១៩​រាតត្បាត

ក្រុម​ហេគឃឺ (Hackers) ល្បីល្បាញ​ពីរ​ក្រុម សន្យា​ថា​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​លើ​អង្គភាព​ថែទាំ​សុខភាព​ទេ​ក្នុង​អំឡុង​មេរោគ​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក។ ទស្សនាវដ្ដី Forbes ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ នេះ​ថា ក្រុម​ឧក្រិដ្ឋជន​អ៊ីនធឺណិត (cybercrime) ដ៏​ល្បីល្បាញ​ខាង​មេរោគ​ចាប់​ជំរិត Ransomware ចំនួន​ពីរ​ក្រុម ចេញ​សេចក្ដី​ប្រកាស​ថា ពួក​គេ​នឹង​មិន​វាយ​ប្រហារ​លើ​អង្គភាព​ថែទាំ​សុខភាព និង​ឱសថ​នោះ​ទេ​ក្នុង​ពេល​ដែល​មេរោគ​កូរ៉ូណា​កំពុង​រាតត្បាត។ ទាក់ទង​នឹង​ការ​សន្យា​នេះ ថា​តើ​យើង​អាច​ជឿ​លើ​ពាក្យ​សន្យា​នោះ​ដែរ​ឬ​អត់ ហើយ​ថា​តើ​ក្រុម​ឧក្រិដ្ឋជន​អាច​ការពារ​អង្គភាព​ថែទាំ​សុខភាព​ពី​ការ​វាយ​ប្រហារ​បាន​ដែរ​ឬ​ទេ។ មេធាវី​សហរដ្ឋ​អាមេរិក លោក Scott Brady បាន​ព្រមាន​ដល់​ប្រជាជន​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​រលក​នៃ​ការ​បោកប្រាស់​ថ្មី​ដែល​មិន​ធ្លាប់​មាន តាម​រយៈ​ការ​ចែកចាយ​វេបសាយ​ផែនទី​នៃ​ការ​ចម្លង​មេរោគ​កូវីដ-១៩ ដោយ​មាន​បង្កប់​មេរោគ (malware) កន្លង​ទៅ​ថ្មីៗ​នេះ។ ទស្សនាវដ្ដី​ដដែល​សរសេរ​ទៀត​ថា អ្នក​បង្កើត​វេបសាយ BleepingComputer លោក Lawrence Abrams បាន​សួរ​សំណួរ​សាមញ្ញ​ទៅ​កាន់​ក្រុម​ហេគឃឺ​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដោយ​មេរោគ​ចាប់​ជំរិត Ransomware ថា «តើ​អ្នក​នឹង​បន្ត​វាយ​ប្រហារ​អង្គភាព​ថែទាំ​សុខភាព និង​ឱសថ​នៅ​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ ទៀត​ទេ?» ចម្លើយ​របស់​ពួក​គេ អាច​ធ្វើ​ឱ្យ​អ្នក​អាន​ជាច្រើន​ភ្ញាក់​ផ្អើល។ ក្រុម​ដំបូង​ដែល​ឆ្លើយ​នឹង​សំណួរ​នេះ គឺ...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!