Site icon Tech Khmer

៥០​លាន​គណនី​ហ្វេសប៊ុក​ត្រូវ​បាន​ហេគ (hacked)

Mark Zuckerberg, CEO of Facebook

Mark Zuckerberg, CEO of Facebook

គណនី​ហ្វេសប៊ុក (Facebook Account) ប្រមាណ ៥០​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ (unknown hacker) ឬ​ហេគឃឺ​មួយ​ក្រុម (a group of hackers) លួច​ចូល​គ្រប់គ្រង​តាម​វិធី zero-day vulnerability

នេះ​ជា​មូលហេតុ​ដែល​គណនី​ហ្វេសប៊ុក​ដែល​រងគ្រោះ​ដោយ​ការ​លួច​ចូល​នេះ ចេះ​តែ Logged out ពី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ​កាល​ពី​ម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​លោក Guy Rosen អនុប្រធាន​គ្រប់គ្រង​ផលិតផល (VP of Product Management) បញ្ជាក់​ថា ក្រុម​ជំនាញ​សន្តិសុខ​សុវត្ថិភាព​បាន​រក​ឃើញ​ការ​វាយ​ប្រហារ​នេះ​កាល​ពី ៣​ថ្ងៃ​មុន (ថ្ងៃ​ទី​២៥ កញ្ញា) ហើយ​ពួក​គេ​កំពុង​តែ​ស៊ើបអង្កេត​អំពី​បញ្ហា​នេះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះបីជា​ការ​ស៊ើបអង្កេត​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ក៏ដោយ ប៉ុន្តែ​ហ្វេសប៊ុក​បញ្ជាក់​ថា វា​ច្បាស់​ណាស់​ដែល​អ្នក​វាយ​ប្រហារ​ជ្រៀត​ចូល​តាម​កូដ​របស់​ហ្វេសប៊ុក ដែល​ប៉ះពាល់​ដល់​មុខងារ “View As” ដែល​មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញ Profile ខ្លួន​ឯង​ដូច​ដែល​អ្នក​ផ្សេង​ទៀត​មើល​ឃើញ។ ដូច្នេះ​ហើយ ហ្វេសប៊ុក​បាន​បិទ​មុខងារ​នេះ​បណ្ដោះអាសន្ន​សិន ទម្រាំ​តែ​ក្រុមហ៊ុន​កែ​កំហុស​ឆ្គង​ទាំងនេះ​រួច​រាល់។

ដោយសារ​តែ​វា​ជា​ដំណាក់កាល​ស៊ើបអង្កេត​ដំបូង ហ្វេសប៊ុក​មិន​ទាន់​កំណត់​ថា តើ​ព័ត៌មាន​អ្វី​ខ្លះ​ត្រូវ​បាន​លួច​យក​នៅ​ឡើយ? ហើយ​តើ​ពួក​គេ​បាន​ប្រើប្រាស់​ខុស​ដែរ​ឬ​ទេ (បំពាន) ចំពោះ token ដែល​ពួក​គេ​បាន​លួច​យក?

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version